Catégorie : ព័ត៌មាន


  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដល់ប្រជាជនភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ អំពីសមិទ្ធផល និងការងារដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍សម្រេចបាននាពេលកន្លងមក។ ក្នុងពិធីនោះក៏មានការចូលរួមពីលោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ មន្រ្តីនៃអាជ្ញាធរជាតិព្រះវិហារ ភ្នាក់ងារទេសចរណ៍ លោកមេភូមិរំចេក អនុប្រធានភូមិរំចេក និងគណៈកម្មការភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៤០នាក់។ ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីវឌ្ឍនភាពទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងអំពីអត្ថប្រយោជន៍ តាមរយៈការចូលរួមអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ក្នុងរមណីយដ្ឋាន ក៏ដូចជាក្នុងសហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរ។ លោកក៏បានរំលឹកអំពីស្ថានភាពទេសចរណ៍ ក្នុងបរិបទកូវីដ១៩ ដែលបានជះឥទ្ធិពល និងបញ្ហាប្រឈមមួយចំនួន នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ប៉ុន្តែចាប់តាំងពីស្ថានភាពកូវីដ១៩ បានវិលមករកភាពប្រក្រតីវិញ ឃើញថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាច្រើន ដើម្បីស្តារផលប៉ះពាល់នៃកូវីដ១៩ ក្នុងវិស័យទេសចរណ៍ឡើងវិញ និងកំពុងចាប់ផ្តើមមានសកម្មភាពល្អប្រសើរ ឡើងវិញជាបន្តបន្ទាប់។ លោកប្រធាននាយកដ្ឋាន ក៏បានបន្ថែមថា វិស័យទេសចរណ៍ ជាផ្នែកមួយដ៏សំខាន់ ដែលអាចរកប្រាក់ចំណូលបានមួយផ្នែកសម្រាប់ប្រជាសហគមន៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។…

  • ថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាពឯកឧត្តម ស្រី សួន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់មតិផ្តាំផ្ញើ និងណែនាំដល់ សិក្ខាកាមផងដែរ៖ ១. ប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងជាប្រយោជន៍ដល់ស្ថាប័ន និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ។ ២. គោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីសេចក្តីថ្លៃថ្នូ និងការគោរពស្រឡាញ់ពីសិស្សានុសិស្ស និងការផ្តល់តម្លៃពីស្ថាប័ន និងសង្គមជាតិ ។ ៣. រួមគ្នាលើស្ទួយការថែរក្សាវប្បធម៌កេរ្តិ៍តំណែលដូនតា បន្តសាបព្រោះ បណ្តុះពូជអ្នក សិល្បៈ អ្នកជំនាញវប្បធម៌ ប្រកបដោយជំនឿចិត្ត ភាពស័ក្តិសិទ្ធ និងទទួលបានលទ្ធផលល្អ។ ៤. បន្តរៀនសូត្រ និងពង្រីកចំណេះដឹង និងសមត្ថភាពឱ្យស្របតាមបរិបទសង្គម…

  • នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៥ ខែមេសារ ឆ្នាំ២០២៣ បើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។ គោលបំណងនៃសវនកម្ម គឺដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា កំពុងបន្តអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO14001: 2015 ដែរឬទេ ហើយជាពិសេសជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ពន្ធរបស់អាជ្ញាធរជាតិអប្សរាក៏ត្រូវនឹងធ្វើការពិនិត្យដែរ ដោយយោងទៅលើសកម្មភាពពាក់ព័ន្ធបរិស្ថាន និងអ្នកទទួលខុសត្រូវលើបរិស្ថាន។ អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ដោយឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ប្រធាន-អនុប្រធាននាយកដ្ឋាន និងអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ព្រមទាំងមន្រ្តី-បុគ្គលិកជាអ្នកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ។ តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ…

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឲ្យក្រុមសិល្បករកម្ពុជាចំនួន១២រូប ដឹកនាំដោយឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ ចូលរួមកម្មវិធី “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-អាស៊ានលើកទី១” នៅទីក្រុងណាននីងនៃខេត្តក្វាងសុី សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន” នៃទីក្រុងណាននីង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រុមសិល្បករកម្ពុជាបាននាំយកសកម្មភាពចូលរួមសំខាន់ៗចំនួន៣៖ (១) ការចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន និងការធ្វើបទបង្ហាញអំពី “សមិទ្ធិផលសំខាន់ៗនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” នៅក្នុងកម្មវិធីវេទិកាវប្បធម៌អរូបីចិន-អាស៊ាន របស់ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ (២) ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរចំនួន៦ទំរង់ និងការតាំងពិព័រណ៍អំពីផលិតផលក្នុងស្រុកធ្វើដោយដៃ ដែលក្នុងនោះរួមមាន សម្លៀកបំពាក់ប្រពៃណី, សំពត់ហូលពិដាន, មុខខ្មុក, ស្បែកតូច, ក្រម៉ា, បណ្តោងសោ, ស្ទីកគ័រគំនូរបុរាណ, រូបគំនូរបុរាណ, តែខ្ញី និងវត្ថុអនុស្សាវរីយ៍ដទៃទៀត។ ក្រុមនិស្សិតចិនដែលកំពុងរៀនភាសាខែ្មរ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តក្វាងសុីបានមកចូលរួមជួយរៀបចំការដាក់តាំងពិព័រណ៍នេះផងដែរ និងបាននាំយកនំបញ្ចុក, ទឹកសណ្តែក និងបង្អែមចេកខ្ទិះមកដាក់តាំង និងចែកជូនភ្ញៀវទស្សនិកជនពិសាដោយឥតគិតថ្លៃទៀតផង ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរ។ ជាមួយនឹងការដាក់តាំងពិព័រណ៍នេះ ក្រុមសិល្បករខ្មែរបានសម្តែងរបាំឆៃយ៉ាំជូនភ្ញៀវទស្សនា និងនាំភ្ញៀវទស្សនិកជនរាំកំសាន្តយ៉ាងសប្បាយកុះករ។…

  • ថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ពានហាលខាងលិច និងពើយតាឌីនៃប្រាសាទព្រះវិហារ ដើម្បីស្រាវជ្រាវរចនាសម្ព័ន្ធស្ពានហាលមុននឹងសាងសង់ស្ពានឈើ និងរៀបចំកំរាលក្តារនៅពើយតាឌី ដើម្បីអភិរក្សការដ្ឋានយកថ្មបុរាណនៅទីនោះ។ សូមបញ្ជាក់ថាការសាងសង់បស្ពានឈើថ្មីនៅស្ពានហាលខាងលិចដើម្បីលើកតម្លៃការប្រើប្រាស់ស្ពានហាលពីបុរាណឡើងវិញ និងរៀបចំសៀគ្វីទេសចរណ៍ថ្មី។ រីឯ ការសាងសង់កំរាលក្តារនៅពើយតាឌីដើម្បីការពារសំណឹកទីតាំងការដ្ឋានថ្មបុរាណ និងរៀបចំលើកតម្លៃពើយតាឌីឲ្យបានសមរម្យជាតំបន់ទេសចរណ៍។

  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយដល់ប្រជាជននៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ អំពីវិស័យទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ ដល់ភ្ញៀវទេសចរ ដូចជាការ រៀបចំផ្ទះស្នាក់សហគមន៍ (Home Stay) និងផលិតផលទេសចរណ៍ធម្មជាតិដែលមាននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីការរៀបចំផ្ទះស្នាក់សហគមន៍ និងការសិក្សាគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានពន្យល់ដល់ប្រជាជននៅភូមិកោះកេរ អំពីអត្ថប្រយោជន៍ជាច្រើននៃវិស័យទេសចរណ៍ ដែលអាចរកប្រាក់ចំណូលបានមួយផ្នែកសម្រាប់ប្រជាសហគមន៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ លោកបន្ថែមថា សេវាកម្មទេសចរណ៍ក្រៅពីប្រាសាទ មានដូចជា ការរៀបចំផ្ទះស្នាក់សហគមន៍ និងផលិតផលទេសចរណ៍ធម្មជាតិផ្សេងៗ។ នៅក្នុងពិធីនោះក៏មានការធ្វើបទបង្ហាញអំពីរបៀបនៃការរៀបចំផ្ទះស្នាក់ និងការផ្តល់នូវសេវាកម្មទេសចរណ៍ផ្សេងៗពីលោក ប៉ាន់ លឿង មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងការធ្វើបទបង្ហាញពីលោក ឃន់ វិច្ឆិកា មន្រ្តីនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ អំពីការបង្កើតនូវសួនបន្លែកសិកម្មលក្ខណៈគ្រួសារ និងអត្ថប្រយោជន៍ដែលទទួលបានពីការបង្កើតសួនបន្លែធម្មជាតិ ក្នុងវិស័យទេសចរណ៍។ ក្នុងពិធីនោះសមាសភាពចូលរួមសរុបចំនួន៤០នាក់។ ជាមួយគ្នានេះប្រជាពលរដ្ឋដែលបានចូលរួម ក៏បានគាំទ្រនូវការរៀបចំកម្មវិធីផ្សព្វផ្សាយរបស់អាជ្ញាធរជាតិព្រះវិហារ ក្នុងការចែករំលែកចំណេះដឹង និងវិធីសាស្រ្តក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការរៀបចំផ្ទះស្នាក់សហគមន៍ និងផ្គត់ផ្គង់ផលិតផលទេសចរណ៍នានា…

  • ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេ។ គឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។ កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកតាមុខរាហ៍។ គ្រឿងរណ្តាប់នៅចំពោះអ្នកតាទាំងបីនេះមានភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម ដែលមានដូចគ្នានឹងកិច្ចពិធីបួងសួងដទៃទៀតដែរ។ ប៉ុន្តែនៅទីនេះ មានអ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះគឺខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ល។ រីឯដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។ បន្ទាប់ពីបញ្ចប់កិច្ចនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបូងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី…

  • នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជប៉ុនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ក្នុងនាមជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងក្នុងអណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យបានរឹងមាំមួយកំរិតថែមទៀត និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសារទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ប្រកបដោយភាពរលូននិងជោគជ័យខ្ពស់ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់ជប៉ុនជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណ និងសកម្មភាពវប្បធម៌ផ្សេងៗទៀត រួមទាំងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ហើយសង្ឃឹមថាកិច្ចការទាំងនេះនឹងបន្តទៅមុខទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ក៏បានស្វាគមន៍ផងដែរ នូវសកម្មភាពវប្បធម៌នានាកម្ពុជា-ជប៉ុន…

  • ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោយពេលចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិព្រះវិហារប្រចាំការនៅរមណីយដ្ឋានប្រាសាទ កោះកេរ បានធ្វើយុទ្ធនាការប្រមូលសំរាម នៅក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលដឹកនាំដោយលោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក និងមានការចូលរួមពីមន្រ្តី ឆ្មាំអភិរក្ស ពលករជំនាញ ពលករអនាម័យ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ សន្តិសុខអភិរក្ស នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ មេភូមិកោះកេរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះកេរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទេសភាពធម្មជាតិ និងរក្សាបាននូវបរិស្ថានស្អាតក្នុងរមណីយដ្ឋាន។

  • នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ៉រិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការជាថ្មីដល់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសាទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជានាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ដោយមានការចូលរូមយ៉ាងច្រើនកុះករពីមហាជន ថ្នាក់ដឹកនាំ សិល្បករ-សិល្បការិនី និងអ្នកជួយឧបត្ថម្ភពីផ្នែកឯកជនជាច្រើនទៀត។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់សហរដ្ឋអាមេ៉រិកជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការងារអភិរក្សប្រាសាទបុរាណ ការនាំមកកម្ពុជាវិញនូវសម្បត្តិវប្បធមខ្មែរ ដែលត្រូវបានគេលួចដោយខុសច្បាប់នាអំឡុងពេលកន្លងមក និងកិច្ចការផ្សេងទៀតក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ៕