Catégorie : ព័ត៌មាន


  • នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ សាស្រ្តាចារ្យ និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា ជំនាន់ទី៣១ ទី៣២ និងជំនាន់ទី៣៣ ចំនួន៧០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលដឹកនាំដោយលោកស្រី យ៉ង់ រតនា ព្រឹទ្ធបុរសមហាវិទ្យាល័យបុរាណវិទ្យា ដោយមានការសម្របសម្រួលពន្យល់ ធ្វើបទបង្ហាញដោយលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងលោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានពន្យល់អំពីបរិបទទូទៅ ប្រវត្តិសាស្រ្ត ប្រព័ន្ធធារាសាស្រ្តបុរាណ និងទស្សនាប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទក្រហម ប្រាសាទរួម ប្រាសាទប្រាង្គ ប្រាសាទលិង្គទី១ ប្រាសាទក្រចាប់ ប្រាសាទខ្នារ ត្រពាំងអង្គខ្នារ ប្រាសាទប្រាំ។ ជាចុងបញ្ចប់លោកស្រី យ៉ង់ រតនា និងលោកសាស្រ្តចារ្យបានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលបានសម្របសម្រួលក្នុងដំណើរទស្សនកិច្ចសិក្សារបស់សាស្រ្តាចារ្យ និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា ដំណើរការដោយរលូន និងសេចក្តីរីករាយ។

  • នៃ​​អគ្គនាយកបេតិកភណ្ឌចុះមកពិនិត្យ​និងវាយតម្លៃសមុច្ច័យកុលាលភាជន៍ដែលស្រង់យកពីទីតាំងសំពៅ លិចក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ​ និងកោះឬស្សី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ បឋមាសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនិង ទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក សុខា អគ្គនាយនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនៃ​​អគ្គនាយកបេតិកភណ្ឌ សហការជាមួយ ឯកឧត្តម​​​ ឧត្តមនាវាទោ លី ហួត មេបញ្ជាការសន្តិសុខលំហសមុទ្រមន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ដើម្បីពិនិត្យនិងវាយតម្លៃ​ សមុច្ច័យកុលាលភាជន៍ដែល កងកម្លាំងនៃទី បញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រស្រង់យកពីសំពៅជំនួញ លិចក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ​ និងកោះឬស្សី មករក្សាទុកនៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ និងនៅសាលាហ្វឹកហ្វឹនកងទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ។ សមុច្ច័យដែលបានស្រង់ចេញពីសំពៅលិចរួមមានកុលាលភាជន៍ច្រើនប្រភេទ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រានរួមទាំងវត្ថុផ្សេងៗជាច្រើន។ កុលាលភាជន៍ភាគច្រើន ដុតក្នុងកំដៅខ្ពស់និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយនិងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ​។ ចំពោះ ភាជន៍ផលិតបែបប្រពៃណី…

  • សេចក្ដីជូនដំណឹងដល់បេក្ខជនជាសិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិលដែលបានដាក់ពាក្យស្នើសុំប្រឡងចូលក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ស្តីពីកាលបរិច្ឆេទ មណ្ឌលប្រឡង និងការប្រព្រឹត្តទៅនៃវិញ្ញាសា។ ឆាណែលតេលេក្រាម: https://t.me/mcfanews

  • នាថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ ស្ថិតិ និងរបាយការណ៍-ដំណាក់កាលទី៣” ក្រោមអធិបតីភាពឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាកាមដែលបានអញ្ជើញចូលរួមសិក្ខាសាលាថ្ងៃនេះគឺមានចំនួនសរុប ១២៥នាក់ មកពីគ្រប់អង្គភាព ថ្នាក់កណ្តាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្តដែលស្ថិតនៅក្រោមឱវាទក្រសួងវប្បធម៌ និងសិល្បៈ។ សិក្ខាសាលាលើកនេះគឺរៀបចំឡើងដោយផ្អែកលើរបៀបវារៈសំខាន់ៗ ចំនួន២ ៖ ⁃ ទី១. ការពន្យល់ណែនាំអំពីរបៀបបំពេញទិន្នន័យក្នុងទម្រង់ឯកសារ(Template)ដើម្បីប្រមូលធាតុចូលជាទស្សនវិស័យនិងសូចនាករ សម្រាប់រៀបចំព្រាង “ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ” និង ⁃ ទី២. ពន្យល់ណែនាំអំពីគោលការណ៍ថ្មីៗដែលក្រសួងបានដាក់ចេញពាក់ព័ន្ធនឹងការងាររៀបចំផែនការ សកម្ម ភាព ការងារប្រចាំឆ្នាំN, ស្ថិតិវប្បធម៌ប្រចាំឆ្នាំN-1, និងគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិល(N+1 ដល់ N+3)។ នៅក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា…

  • សេចក្ដីជូនដំណឹងដល់បេក្ខជនជាសិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិលដែលបានដាក់ពាក្យស្នើសុំប្រឡងចូលក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន។ ឆាណែលតេលេក្រាម: https://t.me/mcfanews

  • នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីការសម្តែងសិល្បៈ”ភាពសម្បូរបែបនៃចិន” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិននៅសាលមហោស្រពចេនឡា។ ការសម្តែងទស្សនីយភាពនេះ មានការចូលរួមពីសិល្បករ និង សិល្បការិនី មកពីសាកលវិទ្យាល័យជនជាតិតំបន់ពាយ័ព្យចិន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ៕

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នេះ គឺជាការជួយជុំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចំរើន រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ របស់កម្ពុជា និងជាពិសេសបានបង្ហាញ ពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់ អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុង ការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង ចំណុចខ្សោយ បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចំរើនឥតឈប់ឈរ នៃទីផ្សារភាពយន្ត ក្នុងតំបន់ ព្រមទាំងប្រែក្លាយកម្ពុជាឲ្យទៅ ជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យា។ ក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត រាជទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សិល្បៈករ សិល្បការិនី ផលិតករភាពយន្តជាច្រើនរូប។ ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ…

  • លោក Sardar Umar ALam ប្រធានអង្គការយូណេស្កូ(UNESCO) ប្រចាំនៅកម្ពុជា និងលោកJoseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) ព្រមទាំងសហការី ចំនួន៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និងលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ រួមទាំងមន្រ្តីជំនាញបុរាណវិទ្យា ដែលកំពុងអនុវត្តការងារលើភ្នំប្រាសាទព្រះវិហារ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះទៅពិនិត្យការដ្ឋានជួសជុលជណ្តើរបុរាណខាងជើង ដែលគាំទ្រថវិកាដោយមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក គោបុរៈទី៥ដែលកំពុងដំណើរការជួសជុលដោយអ្នកជំនាញការឥណ្ឌា និងបានបន្តសិក្សាស្វែងយល់អំពីការងារអភិរក្សតាមបណ្តាប្រាសាទនានាចាប់ពីគោបុរៈទី៥ ដល់គោបុរៈទី១។ បន្ទាប់ពីទស្សនៈកិច្ចនៅលើភ្នំប្រាសាទព្រះវិហាររួច ក្រុមការងារក៏បានស្វែងយល់ពីប្រវត្តិសាស្រ្ត រូបចម្លាក់បុរាណ វប្បធម៌ អរិយធម៌ខ្មែរ តាំងពីសម័យអតីតកាល ដែលបានតាំងបង្ហាញនៅក្នុងសារៈមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ផងដែរ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ប្រតិភូរបស់អង្គការUNESCO និង UNRC បានវាយតម្លៃខ្ពស់ពីភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មប្រាសាទព្រះវិហារ និងបច្ចេកទេសជួសជុលសំណង់ប្រាសាទបុរាណប្រកបដោយវិជ្ជាជីវៈរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ។

  • នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីការសម្តែងសិល្បៈ”ភាពសម្បូរបែបនៃចិន” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិននៅសាលមហោស្រពចេនឡា។ ការសម្តែងទស្សនីយភាពនេះ មានការចូលរួមពីសិល្បករ និង សិល្បការិនី មកពីសាកលវិទ្យាល័យជនជាតិតំបន់ពាយ័ព្យចិន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ៕