Catégorie : ព័ត៌មាន


  • អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អំពីភាពជាដៃគូគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។ គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។ គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោងទី៤ហើយដែលប្រទេសនូវែលសេឡង់បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដែលក្នុងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់មានដូចជា៖…

  • សម្រស់ទេសភាពបរិវេណប្រាសាទប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សា ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕ រូបភាព: លោក យី សុថា លោក ជា វណ្ណៈ

  • អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ រួមគ្នាដាំស្មៅ និងដើមឈើ នៅបរិវេណខាងត្បូងឆៀងខាងលិចនៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ីអង្គរ (ICC-Angkor) បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រការ៉េ និងកូនដើមឈើចម្រុះចំនួនជិត៥០០ដើម ស្ថិតនៅបរិវេណខាងត្បូង ឆៀងខាងលិចប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញការ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តី និងបុគ្គលិក អាជ្ញាធរជាតិអប្សរាជាច្រើនរូប។ សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សាបានសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានា បានដាំស្មៅសរុបចំនួន២៧,៤៨១ម៉ែត្រការ៉េ និងដាំកូនឈើសរុបចំនួន២២,៩៦៣ដើម ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ…

  • [playht_player width=”100%” height=”90px” voice=”km-KH-PisethNeural”] នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ នៅថ្ងៃនេះក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទ គោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទ ព្រះពិធូរ។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើល ការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។ សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល​ប្រមាណ​​មួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ​របស់គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់…

  • [playht_listen_button inline=”yes” tag=”p”] សេចក្ដីជូនដំណឹងដល់បេក្ខជនជាសិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិលដែលបានដាក់ពាក្យស្នើសុំប្រឡងចូលក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ស្តីពីកាលបរិច្ឆេទ មណ្ឌលប្រឡង និងការប្រព្រឹត្តទៅនៃវិញ្ញាសា។ ឆាណែលតេលេក្រាម: https://t.me/mcfanews

  • កាលបរិច្ឆេទប្រឡង ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ជាប់សារមន្ទីរជាតិ)។ ឆាណែលតេលេក្រាម: https://t.me/mcfanews

  • នាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល » ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារ យេនឌ័រសរុបប្រមាណ១៣០នាក់។ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថាតាមរយៈសិក្ខាសាលានេះ ការយល់ដឹងអំពីសុខភាពជា ផ្នែកមួយចម្បង ដើម្បីរក្សាសន្តិភាព នឹងចូលរួមកិច្ចការចំពោះមុខដែលត្រូវបំពេញ ប្រកបដោយ ថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ឲ្យមានការរីកចម្រើន ប្រកប ដោយការច្នៃប្រឌិត គិតដល់ការបង្កើតស្នាដៃថ្មី លៃឈរលើចំណេះដឹង ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ ដែលស្តែងចេញពីចំណេះដឹងរបស់ដូនតាដែលជាមរតកមិនអាចកាត់ថ្លៃបាន។ លោកជំទាវរដ្ឋលេខាធិការបានបន្តទៀតថា បច្ចុប្បន្នយើងទាំងអស់គ្នាបានរស់នៅក្រោមម្លប់សន្តិភាពយ៉ាងពេញលេញ ដែលសន្តិភាពនេះសម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានយកជីវិតធ្វើជាដើមទុនប្តូរយកមកជូនដល់ប្រជាជនកម្ពុជា។ដូច្នេះយើងជាប្រជាជនកម្ពុជាត្រូវតែរួមគ្នាថែរក្សាសន្តិភាពមួយនេះ ឲ្យបានគង់វង្ស ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញបានឡើយ។ម្យ៉ាងវិញទៀត ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ យើងត្រូវពង្រឹងខ្លួនយើងឲ្យបានរឹងមាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង នៅក្នុងយុគសម័យនៃរាជរដ្ឋាភិបាលឌីជីថល៕ អត្ថបទៈ ក្រុមការងារយេនឌ័រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រូបថត នាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

  • នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានប្រាសាទមួយចំនួនដូចជា ប្រាសាទមេបុណ្យខាងកើត ប្រាសាទបន្ទាយសំរ៉ែ ខ្លោងទ្វារទាំងបួននៃប្រាសាទតាព្រហ្ម ប្រាសាទបាលិលេយ្យ ព្រះរាជវាំង និងប្រាសាទបាយ័ន៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហ៊ុំ រិទ្ធី/ យី សុថា

  • ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម។ ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន។ ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ

  • បើទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើនមិនដែលត្អូញត្អែរពីភាពនឿយហត់ទេ មានតែសប្បាយចិត្ត ត្បិតបានបម្រើនិងថែទាំប្រាសាទ ថែមទាំងបានជួយលើកសោភ័ណភាពបរិស្ថានរបស់ប្រាសាទុំឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ទៀតផង។ ក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទបានចាត់ទុកបរិវេណនិងប្រាង្គប្រាសាទបុរាណនានាប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។ ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុមការងាររបស់គាត់មានគ្នាចំនួន២០នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានបែងចែកការងារឱ្យទទួលខុសត្រូវរៀងៗខ្លួន។ ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាលឈើជាដើម។ អ្នកស្រី ហូ សារី បញ្ជាក់ថា ការងារនេះមិនងាយស្រួលហើយក៏មិនពិបាកពេកទេ ដោយយោងទៅតាមរដូវកាល គឺខែប្រាំងសម្បូរស្លឹកឈើជ្រុះ និងខែវស្សាភ្លៀងធ្លាក់សម្អាតកាត់ស្មៅ និងបោសស្លឹកឈើ ព្រមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែង។ អ្នកស្រី ម៉ៅ ហឿន រស់នៅភូមិស្រះស្រង់ខាងជើង ដែលធ្វើការជាអ្នកសម្អាតនៅប្រាសាទតាព្រហ្មប្រមាណ១០ឆ្នាំហើយ ឱ្យដឹងថា ជាប្រចាំអ្នកស្រីតែងទៅដល់កន្លែងការងារចាប់ពីម៉ោង៧ព្រឹក ដល់៥ល្ងាច។ ស្ត្រីដដែលបង្ហាញអារម្មណ៍ថា ការងារបោសសម្អាតនៅប្រាសាទតាព្រហ្មរយៈពេល១០ឆ្នាំកន្លងមកនេះ អ្នកស្រីមិនដែលមានអារម្មណ៍នឿយណាយសោះឡើយ។ ផ្ទុយទៅវិញមានតែការសប្បាយចិត្ត និងពេញចិត្តធ្វើការងារដោយក្តីស្រឡាញ់ រំភើប ព្រោះបានធ្វើឱ្យប្រាសាទបុរាណស្អាត ព្រមទាំងមានមោទនភាពចំពោះខ្លួនឯងដែលធ្វើឱ្យប្រាសាទបានស្អាតល្អ ដែលនាំឱ្យភ្ញៀវទេសចរមកទស្សនាមានការកោតស្ងប់ស្ញែង។ ក្រុមការងារសម្អាតបរិស្ថានក្នុងប្រាសាទតាព្រហ្ម ក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមរួមគ្នាជួយថែរក្សាអនាម័យបរិស្ថាននៅក្នុង និងក្រៅប្រាសាទដើម្បីលើកកម្ពស់បរិស្ថាននៅក្នុងប្រាសាទតាព្រហ្មផ្ទាល់…