Catégorie : ព័ត៌មាន


  • ព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំបើកសិក្ខាសាលាស្ដីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដល់មន្រី្តជំនាញនៅតាមបណ្តារាជធានី-ខេត្ត សហគមន៍វប្បធម៌ សហគមន៍ទេសចរណ៍ ព្រមទាំងកងកម្លាំងនគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរណ៍ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ៩០នាក់ ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃទី១៩-២២ ខែមិថុនា ឆ្នាំ២០២៣ នៅប្រាសាទសំបូរព្រៃគុក និងទីរួមខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភនៃការអនុវត្តកិច្ចព្រមព្រៀងបេតិកភណ្ឌវប្បធម៌(ឆ្នាំ២០២២) របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។ សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ សម្រាប់រួមចំណែកដល់ការអភិរក្ស និងកិច្ចការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។

  • សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ស្តីពីការរៀបចំសិក្ខាសាលាស្តីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» នៅប្រាសាទសំបូរព្រៃគុក និងទីរួមខេត្តកំពងធំ (សណ្ឋាគារកំពង់ធំរូយ៉ាល់) ចាប់បីថ្ងៃទៅ១៩ ដល់ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

  • លិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏សែនមហានក្ខត្តឬក្សនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៧ព្រះវស្សា យាងចូល ៨៨ព្រះវស្សា។

  • រសៀលថ្ងៃសុក្រ ១៣រោច ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រជុំក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំអន្តររដ្ឋាភិបាលស្តីពីរមណីយដ្ឋានអង្គរលើកទី៤ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូនាទីក្រុងប៉ារីស។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សហប្រធាន ICC-Angkor (ស្ថានទូតបារាំង-ជប៉ុន) ការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ អាជ្ញាធរជាតិអប្សរា លេខាអចិន្ត្រៃយ៍ ICC-Angkor ជំនាញការ Ad-hoc ព្រមទាំងសមាជិកក្រុមការងារទាំងអស់ ព្រមទាំងតំណាងយូណេស្កូប៉ារីសផងដែរ។កិច្ចប្រជុំបានផ្តោតទៅលើការងារចាំបាច់ត្រៀមសម្រាប់កិច្ចប្រជុំអន្តររដ្ឋាភិបាលដែលរួមមាន៖ ការងាររៀបចំឯកសារ និងសៀវភៅស្តីពីសមិទ្ធផល៣០ឆ្នាំនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្នុងក្របខ័ណ្ឌ ICC-Angkor។ ការងាររៀបចំតាំងពិព័រណ៍សមិទ្ធផល៣០ឆ្នាំរបស់ ICC-Angkor ហើយពិព័រណ៍នេះគ្រោងនឹងរៀបចំនៅទីស្នាក់ការកណ្តាលរបស់យូណេស្កូទីក្រុងប៉ារីស។ ការបែងចែកភារកិច្ច និងកិច្ចសហការរបស់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាបាននូវដំណើរការល្អនៃកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះ។ គួររំឭកថាឆ្នាំ២០២៣នេះជាឆ្នាំទី៣០ នៃដំណើរការ ICC-Angkor។ កិច្ចប្រជុំអន្តររដ្ឋាភិបាលនឹងមិនត្រឹមតែផ្តោតទៅលើសមិទ្ធផល៣០ឆ្នាំនិងបញ្ហាប្រឈមនោះទេ ប៉ុន្តែកិច្ចប្រជុំនេះក៏នឹងប្រកាសជាផ្លូវការនូវកិច្ចសហការរួមគ្នា១០ឆ្នាំបន្តទៀតរវាងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន-បារាំង និងយូណេស្កូក្នុងក្របខ័ណ្ឌ ICC-Angkor រហូតដល់ឆ្នាំ២០៣៣។ នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះក៏នឹងកំណត់ផងដែលអំពីយុទ្ធសាស្រ្ត១០ឆ្នាំខាងមុខសម្រាប់កិច្ចការអភិរក្សនិងអភិវឌ្ឍរមណីយអង្គរ ដែលកិច្ចការអភិវឌ្ឍន៍ធនធានមនុស្សអាចជាទិសដៅសំខាន់ចម្បង៕

  • សាលាមធ្យមវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈវាគ្មិនពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារដើម្បីកុមារប្រចាំក្រសួងសរុបប្រមាណ១២០នាក់ ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា: រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងខ្លាបំផុងក្នុងការលើកតម្កើងសិទ្ធិកុមារ ដោះស្រាយ បង្ការ ទប់ស្កាត់ បញ្ហាផ្សេងៗរបស់កុមារ និងចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ជាក់ស្តែង កម្ពុជាបានផ្តល់សច្ចាប័នលើលិខិតតុបករណ៍អន្តរជាតិជាច្រើន ដូចជា សន្ធិសញ្ញា កតិការណ៍សញ្ញា ពិធីសារ សេចក្តីថ្លែងការណ៍ ជាដើម និងបានតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា គោលនយោបាយជាតិ ផែនការណ៍សកម្មភាពជាតិ ដែលទាក់ទងនឹងកុមារ សំដៅពង្រឹងកិច្ចការពារកុមារពីការរងគ្រោះទាំងឡាយ ពិសេសពេលបច្ចុប្បន្នការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញគឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។ម្យ៉ាងទៀតក្នុងរយៈពេលវិបត្តិកូវីដ-១៩ កំពុងរាតត្បាតពិភពលោកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌ពិសេសបណ្តាញសង្គមផ្សេងៗ មានរឹតតែមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទងនិងដោះស្រាយគ្រប់បញ្ហារួមទាំងការសិក្សាអប់រំរបស់កុមារនិងយុវវ័យទាំងនៅទីក្រុងនិងជនបទ។ប៉ុន្តែទោះបីយើងទទួលបានផលប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានបែបនេះពិតមែនក៏មានករណីអវិជ្ជមានមួយចំនួនបានកើតឡើងផងដែរដោយសារការប្រើប្រាស់ខុសគោលដៅរបស់អ្នកប្រើប្រាស់ និងការឆ្មក់ឱកាសពីក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធនេះដើម្បីកេងប្រវ័ញគ្រប់រូបភាពលើកុមារដែលជាទម្រង់ថ្មីមួយកំពុងរាលដាលនិងបង្កហានីភ័យខ្ពស់ដល់កុមារនៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។ ឯកឧត្តមលេខាធិការបានបន្តទៀតថា ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះហើយទើបបានជាក្រុមការដើម្បីកុមាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុមប្រឹក្សារជាតិដើម្បីកុមារ បើកវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»នាថ្ងៃនេះ។…

  • ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ The Chinese University of Hong Kong បានបើកវគ្គបណ្តុះបណ្តាលស្តីពី កុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិន ដល់បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអាជ្ញាធរជាតិអប្សរា។គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះ គឺផ្តោតសំខាន់លើ៖ ការសិក្សាពីកុលាលភាជន៍ក្នុងវិស័យបុរាណវិទ្យា ការសិក្សាពីកុលាលភាជន៍ខ្មែរ និងការរកឃើញថ្មីៗ ការផលិតនិងការប្រើប្រាស់កុលាលភាជន៍ខ្មែរ កុលាលភាជន៍ចិន និងកុលាលភាជន៍ខ្មែរ កុលាលភាជន៍ចិន និងអង្គរ ការរកឃើញកុលាលភាជន៍អាស៊ីនៅក្នុងនាវាដែលលិចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ លោកស្រី Sharon Wong Wai-yee តំណាងសាកលវិទ្យាល័យចិនហុងកុង នឹងបង្ហាញពីអត្តសញ្ញាណកុលាលភាជន៍ក្នុងរាជវង្សចិននីមួយៗដល់សិក្ខាកាមដែរ ព្រោះដូចយើងបានដឹងរួចមកហើយ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ ឬកំណាយសង្រ្គោះនៅក្នុងតំបន់អង្គរ បុរាណវិទូតែងតែប្រទះឃើញបំណែក ឬកុលាលភាជន៍ខ្មែរ និងចិននៅក្នុងស្រទាប់ដី។ បំណែក ឬកុលាលភាជន៍ដែលរកឃើញទាំងនេះ អាចនាំឱ្យអ្នកស្រាវជ្រាវអាចកំណត់អាយុកាល ស្រទាប់ដី ឬរមណីយដ្ឋានបានមួយចំណែកធំដែរ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យចិនហុងកុង ដើម្បីសិក្សាស្តីពីឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរនៅសម័យអង្គរ (ពីស.វ.ទី៩ដល់ស.វ.ទី១៤) និងសម័យក្រោយអង្គរ (ស.វ.ទី១៥ដល់ស.វ.ទី១៩) និងទំនាក់ទំនងរវាងអារ្យធម៌ខ្មែរ ជាមួយអារ្យធម៌ចិន៕

  • លិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏សែនមហានក្ខត្តឬក្សនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៧ព្រះវស្សា យាងចូល ៨៨ព្រះវស្សា ។

  • នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការសុីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌសម្រាបលឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងចំនួន ៣៣៤នាក់។ កិច្ចដំណើរការប្រឡងនេះបានប្រព្រឹត្តទៅដោយរលូនក្រោមការគ្រប់គ្រង និងរៀបចំដោយគណៈកម្មការរៀបចំការប្រឡងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ។

  • គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។ សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។ ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះសកម្មភាពរបស់គណកម្មាធិការចំពោះកិច្ច(AdHoc)ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី០៧…