នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់។ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។ ឯកឧត្តមបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹងមានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះ ក្នុងកាតព្វកិច្ចដែលខ្លួនកំពុងបំពេញ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរជាដរាប។ ឯកឧត្តម ឡុង កុសល បន្តថា មន្រ្តី និងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងរៀនសូត្រពីកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក និងព្រៃឈើ ស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗជាដើម ដែលចំណុចទាំងអស់នេះ គឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញ ដទៃទៀតដើម្បីដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ លើកកម្ពស់គុណភាព សេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ មិថុនា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន
ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំមន្រ្តីបច្ចេកទេសរៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៍គម្រោងផ្លាស់ប្តូរបង្គុំទល់ទ្រឈើអស់គុណភាព មកប្រើប្រាស់គ្រឿងបង្គុំទល់ទ្រដោយដែកវិញ។ ក្នុងពេលរៀបចំកំណាយដាក់ជើងតាងគ្រឿងបង្គុំដែក ក្រុមការងារបានរកឃើញបំណែកដងខ្លួនបដិមាព្រះព្រហ្ម និងបល្ល័ង្កមានទម្រង់មូល លម្អដោយក្បាច់ដ៏វិចិត្រ។ ដោយយល់ឃើញថា វត្ថុសិល្បៈទាំងនោះ ចាំបាច់ត្រូវរៀបចំទុកដាក់ និងអភិរក្សឲ្យបានគង់វង្សសម្រាប់ការជួសជុលនាពេលអនាគត ទើបអាជ្ញាធរជាតិព្រះវិហារចាត់តាំងមន្ត្រីបច្ចេកទេសអនុវត្តន៍គម្រោងនេះបន្ថែមក្នុងគោលបំណង អភិរក្សបំណែកបដិមាព្រះព្រហ្ម បំណែកបល្ល័ង្ក និងបំណែកហង្ស ដែលនៅរាយប៉ាយខាងមុខតួប៉មកណ្តាល ដោយនាំយកមកសម្អាត ចុះបញ្ជី រក្សាទុកឲ្យបានត្រឹមត្រូវនៅទីតាំងមានសុវត្ថិភាព និងធ្វើការសាងសង់ដំបូលគ្របពីខាងលើតួប៉មកណ្តាលដើម្បីការពារបល្ល័ង្កនៃបដិមាព្រះព្រហ្ម។ គម្រោងនេះបានទទួលថវិកាពីមូលនិធិអង្គរដើម្បីការអភិរក្ស និងការអភិវឌ្ឍន៍។ អត្ថបទ និងរូបភាព: ថាច់ ផានិត
នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបើកកិច្ចប្រជុំមួយស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្បាប់ក្នុងដែនអភិរក្ស(តំបន់២)របស់អាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម ទីសុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ និងនាយកដ្ឋានពាក់ព័ន្ធ មន្រ្តីចំណុះ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិស្រអែម ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សរុបចំនួន១៩រូប។ នាឱកាសនោះឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង ក៏បានធ្វើបទបង្ហាញសង្ខេបអំពីរបាយការណ៍ នៃការទន្រ្ទានដីក្នុងដែនអភរិក្ស របស់អាជ្ញាធរជាតិព្រះវិហារ និងសកម្មភាពទន្រ្ទានដីធ្លីកន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្តម អគ្គនាយករងរួចមក ឯកឧត្តម ក៏បានចាក់បង្ហាញជូនអង្គប្រជុំនូវសារជាសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជុំវិញការដាក់បទបញ្ជាដ៏តឹងរឹងបំផុត ដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមផ្លូវច្បាប់ជាធរមាន ចំពោះជនណាដែលឈ្លាតឱកាសរុករាន ទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងមមាញឹកទាក់ទងនឹងការរៀបចំការបោះឆ្នោត។…
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក HANS Leisen ប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP) ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការជួសជុលចម្លាក់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ជូនថា តាមរយៈគម្រោង GACP នេះ វិទ្យាស្ថានកូឡូញនៃវិទ្យាសាស្រ្តអភិរក្ស (Cologne Institute of Conservation Sciences) នៃប្រទេសអាល្លឺម៉ងបានសហការជាមួយអាជ្ញាធរជាតិអប្សរារយៈពេលជាង២០ឆ្នាំមកហើយ ក្នុងកិច្ចការអភិរក្សនិងជួសជុលចម្លាក់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ៕
នៅរសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតឲ្យលោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងកិច្ចជំនួប លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងប្រាប់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ពីសកម្មភាពនានារបស់សមាគមជាច្រើនរួមមាន: កម្មវិធីលើកតម្លៃវិស័យបរិស្ថានតាមរយ:ការដាំដើមឈើ កម្មវិធីអប់រំកាត់បន្ថយសំរាមប្លាស្ទីក និងកម្មវិធីបង្កាត់ពូជដំរីជាដើម។ ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ បន្តគាំទ្រសមាគមក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរី ដែលជាសត្វកម្រនិងជិតផុតពូជ។ក្នុងកិច្ចជំនួបនេះដែរ លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏បានស្នើសុំអនុសាសន៍បន្ថែមទាក់ទងនឹងបេសកកម្មខាងលើ ព្រមទាំងបានអញ្ជើញលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីស្វែងរកមូលនីធិអភិរក្សសត្វដំរីដែលត្រៀមនឹងប្រារព្ធធ្វើឡើងនាពេលខាងមុខ៕ អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ នៅពិធិបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត លេជេន អូឡាំព្យា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ ទូច រដ្ឋលខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏ សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការ ផ្សព្វផ្សាយ អំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ ក្នុងឱកាសឯកឧត្ដម ក៏បានអំណរគុណ ចំពោះការឧបត្ថម្ភគាំទ្ររបស់ ស្ថានទូត អូស្រ្តាលី ស្ថានទូ ត អង់គ្លេស ទីភ្នាក់ងាស្វី សដើម្បីអភិវឌ្ឍន៍និង សហប្រតិ បត្តិ ការប្រចាំនៅ កម្ពុជា សប្បុរស ជន…
រដូវវស្សាជារដូវដែលមានភ្លៀងធ្លាក់ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដែរ ដូច្នេះ អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។ ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធប្រាសាទផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។ លោកបានបន្តទៀតថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេ គឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ងាយធ្វើឱ្យរុក្ខជាតិតូចៗ និងស្មៅដុះលឿន។ រីឯ បច្ចេកទេសក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទឬផ្នែកផ្សេងៗ ដើម្បីដកស្មៅនិងកូនរុក្ខជាតិតូចៗ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ ភោគ ជា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថារហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថាបទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់គណនីFacebookឈ្មោះនីសា ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចេញលិខិតសុំទោសជាសាធារណៈ មកកាន់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមFacebookដែលផ្ទុយពីការពិត ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងកិត្តិយស របស់ស្ថាប័នអាជ្ញាធរជាតិអប្សរា និងមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា។ ម្ចាស់គណនីFacebookរូបនេះ ក៏បានសំណូមពរដល់សាធារណៈជន ដែលបានចែកចាញបន្តចំពោះការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន សូមមេត្តាលុបចោលនូវខ្លឹមសារដែលផ្ទុយពីការពិតនេះ៕