Catégorie : ព័ត៌មាន


  • អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹងព្រមទាំងខ្លោងទ្វារនេះទាំងមូលអាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។ អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភានេះ ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។ លោក PVNCM ESWAR ឱ្យដឹងទៀតថា បើទោះបីជាយើងបានដាក់ថ្មថ្មីរួចក៏ពិតមែន ប៉ុន្តែយើងត្រូវសិក្សាបន្ថែមទៀត ថាតើសំណង់ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ បន្ទាប់ពីជួសជុលហើយ តើវារឹងមាំបែបណា? ដោយយើងនៅតែតាមដានរហូតនៅពេលជួសជុលថ្មអាចមានបញ្ហាខ្លះៗ។ ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម បានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ដោយប្រើប្រាស់ជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូលនិងបិតភ្ជាប់មុខដំណរថ្ម និងការពារជម្រាបទឹកភ្លៀងជាដើម។ សូមបញ្ជាក់ថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម គឺរចនាសម្ពន្ធរបស់ទាំងមូលតែម្តង ដោយសារ ដើមឈើធំៗដុសឬសចាក់ស្រេះធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ភោគ ជា/ យី សុថា

  • កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា៖ សារ៉ុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន២០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋបានប្រគល់ជូន មានព័ណ៌ចម្រុះ ត្បាញដោយដៃ មានអាយុកាលខ្លះ ចន្លោះពី៥០ឆ្នាំ ៤០ឆ្នាំ ឬ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុកបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ដោយមានក្បាច់រចនាផ្សេងៗយ៉ាងស្រស់ស្អាត ដូចជា៖ ក្បាច់គោមក្រឡាការ៉ូ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាច័ន្ទ ក្បាច់គោមខ្សែពីរជាន់ក្នុងកូនគោម ក្បាច់គោមខ្សែគ្រាប់តាន់ អាវផាមួងគុណសាច់ហូលជាយ អាវផាមួងគុណសាច់ហូលជាយបិទប៉ាក់ផ្កាខាងមុខ ក្បាច់គោមកូនហ៊ីងខ្សែ ក្បាច់គោមក្រឡាសំណាញ់គោមកូនហង្ស ក្បាច់គោមសំបុកពីងពាង ក្បាច់គោមខ្សែថ្នក់ ក្បាច់គោមកន្ទេសឡង់ ក្បាច់ក្តឹបកន្ទឹមនិងក្ងោកទំលាក់កន្ទុយ ក្បាច់គោមខ្សែថ្នក់ កូនគោមក្នុងគោម ក្បាច់គោមខ្សែរថ្នក់ក្នុងគោមផ្កាយព្រឹក និងក្បាច់គោមត្បួងពេជ្រ។ ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទទួលយកមកថែរក្សាបន្ត ដើម្បីទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា…

  • នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សិស្សានុសិស្សពីសាលាបឋមសិក្សាក្របីរៀល ដែលស្ថិតក្នុង គម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ។ លោកគ្រូ គួន ឆៀង នៃសាលាបឋមសិក្សាក្របីរៀល ដែលដឹកនាំកូនសិស្សមកទស្សនកិច្ចនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលគម្រោងបាននាំសិស្សានុសិស្សមក ទស្សនកិច្ចសិក្សាស្វែងយល់ពីបេតិកភណ្ឌនៅសារមន្ទីរ។ លោកបន្តថា សិស្សដែលមកពេលនេះសរុប ប្រមាណជិត១០០នាក់ មានថ្នាក់ទី៥ និងទី៦។ ការមកឃើញផ្ទាល់នេះ ជួយឱ្យសិស្សានុសិស្សកាន់តែមានភាពច្បាស់លាស់ជាមួយតម្លៃបេតិកភណ្ឌ និងវត្ថុបុរាណជាច្រើនដែលតាំងបង្ហាញ និងបានរកឃើញនៅតាមការដ្ឋានកំណាយ​ជុំវិញតំបន់​រមណីយដ្ឋានអង្គរ។ លោកគ្រូ គួន ឆៀង យល់ថា កិច្ចការងារនេះមានសារសំខាន់ណាស់ ដើម្បីឱ្យសិស្ស​បានឃើញជាក់ស្ដែង ងាយស្រួលចាំ ហើយពេលត្រឡប់ទៅវិញ លោកនឹងមានសំណួរ​សម្រាប់កូនសិស្ស​បន្ថែម ជួយឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់៕ អត្ថបទ៖ នាង សំណាង

  • សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានា ចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ចំនួនប្រមាណ១៧០អង្គ-នាក់ បានចូលមកទស្សនកិច្ចសិក្សា ការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។ នាឱកាសនោះ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបង្ហាញសប្បាយរីករាយ និងការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់ ជាពិសេសការថែរក្សាវត្ថុទាំងនោះបានយ៉ាងល្អប្រសើរ នៅក្នុងសារមន្ទីរ ហើយអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនា និងសិក្សាស្វែងយល់។ សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ…

  • នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធអគារទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនាព្រឹកនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹកអំពីការកកើតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្រោយពេលងើបពីសង្គ្រាមគឺសាកលវិទ្យាល័យនេះមិនមានឡើយ។ តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ សាកលវិទ្យាល័យត្រូវបានចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈ តន្ត្រីឡើងវិញជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃជាប់គ្នានេះ សម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន៣ ក្នុងនោះមានសមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ,មានអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:នាពេលនេះ។ សម្ដេចតេជោ…

  • ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងលោកអនុប្រធាន បានដឹកនាំមន្រ្តីគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ អនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌសិស្សានុសិស្សមកពីវិទ្យាល័យខេមរៈតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន២០នាក់ ដើម្បីឲ្យសិស្សានុសិស្សយល់ដឹងពីប្រវត្តិសាស្រ្ត និងបេតិកភណ្ឌវប្បធម៌ជាតិ។ ជាពិសេសស្វែងយល់ពីកិច្ចការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីដំណាក់កាលទី១ ដល់ទី៤។ កម្មវិធីនេះ មានគុណប្រយោជន៍ដល់សិស្សានុសិស្សយល់ដឹងពីតម្លៃបេតិកភណ្ឌ ចេះស្រលាញ់ ចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិ ទៅសហគមន៍ដែលខ្លួនរស់នៅ។ កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនេះ ជាផ្នែកមួយនៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤ ដែលទទួលបានជំនួយថវិកាពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌ (AFCP)។

  • ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានទទួលស្វាគមន៍ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងការទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍នៅតំបន់អង្គរនិងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដឹកនាំដោយ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងមន្រ្តីសរុបចំនួន ១០នាក់។ ក្រុមការងារទេសចរណ៍នៃអាជ្ញាធរទាំងពីរបានចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ការរៀបចំគោលដៅទេសចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ រៀបចំផ្លូវទស្សនាដែលមានសុវត្ថិភាពសម្រាប់ភ្លៀវទេសចរ ការរៀបចំដាក់ស្លាកសញ្ញាបន្ថែម ការកំណត់ពេលវេលាទស្សនា និងកំណត់ទីតាំងដែលចាំបាច់សម្រាប់បង្ហាញភ្ញៀវទេសចរ។

  • នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធចាក់បញ្ចាំងភាពយន្តឯកសារមានចំណងជើងថា ការរស់ឡើងវិញនៃគុនល្បុក្កតោ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យាមល។ ការរស់ឡើងវិញនៃគុនល្បុក្កតោ គឺជារឿងបែបជីវិតពិត ស្តីពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ។ ជាដំណើររឿងដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់ មួយ។ ចំណាយពេលថតជាង៥ឆ្នាំ ភាពយន្តនេះតាមដានដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា ដែលជួយឱ្យក្បាច់គុនបុរណនេះរស់ឡើងវិញ និងរក្សាគុននេះឱ្យ គង់នៅ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាផងដែរ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា និងគ្រូដែលនៅរស់រានមានជីវិត សព្វថ្ងៃនេះ ល្បុក្កតោបានក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ។ ភាពយន្តនេះ បានសហការផលិតដោយផលិតកម្ម តេជៈ ភាពយន្ត រួមជាមួយផលិតកម្ម កងចក្រ ភីកឈ័រ និងផលិតកម្ម Cineboxx Film មកពីប្រទេសកាណាដា។ សូមបញ្ជាក់ជូនថា ភាពយន្តឯកសារនេះ…

  • ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងបាត់ដំបង។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះដើម្បី (១) ពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធទាំងអស់, (២) ប្រមូលធាតុចូលបន្ថែម, (៣) ធ្វើបច្ចុប្បន្នភាពលើឯកសារស្នើសុំ និង (៤) ដើម្បីផ្សព្វផ្សាយ UCCN ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) បង្កើតឡើងក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឯកសារដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN នៅក្នុងឆ្នាំ២០២៣នេះ។ សិក្ខាសាលានេះសហការរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អង្គការយូណេស្កូការិយាល័យភ្នំពេញ, រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង, ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងទេសចរណ៍ និងលោក ម៉ាសាណូរី ណាហ្គាអូកា…