ថ្ងៃអាទិត្យ ទី៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពី ការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរក្រោមអធិបតីភាពឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីលោក ឈុន លុន តំណាងសាលាខេត្តព្រះវិហារ និងលោក Masanori Nagaoka តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាដោយការរៀបចំសិក្ខាសាលានេះគាំទ្រថវិកាពីអង្គការយូណេស្កូ។ គោលបំណង់ក្នុងការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ច្បាប់នានាស្តីពីកិច្ចគាំពារបេតិកភណ្ឌវប្បធម៌ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ ជូនដល់សិស្សវិទ្យាល័យស្រយង់ ប្រជាជនរស់នៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ លោកគ្រូ អ្នកគ្រូ អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា អង្គការមរតវប្បធម៌ខ្មែរ លោកអភិបាលស្រុកគូលែន នគរបាលការពារបេតិកភណ្ឌនគរបាលទេសចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រយង់ និងអ្នកជំនាញការអង្គការយូណេស្កូ ប្រមាណជាចំនួន១២០នាក់។ ក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដូចជា៖ លោក អុឹម សុខរិទ្ធី បង្ហាញអំពី “កោះកេរ អតីតរាជធានីបុរាណលិង្គបុរ” ឯកឧត្តម ផេង សំអឿន…
តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍? យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរសេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។ សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។ នាថ្ងៃវិសុវ/ពិសុព វសន្តរដូវ ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា…
នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិមរតកតេជោ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាសុីហ្គេម ក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។ យោងតាមរបាយការណ៍ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាតំណាងក្រុមការងាររៀបចំទស្សនីយភាពសិល្បៈបើកព្រឹត្តិការណ៍ SEAGAMES លើកទី៣២ ឆ្នាំ២០២៣ បានអោយដឹងថា ការហាត់សមសម្តែងទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ដែលមានរយៈពេលសម្តែង៥៥នាទី ក្នុងនោះបានបែងចែកជា៥វគ្គ ការកកើតទឹកដី, ភាពរុងរឿងនៃសម័យ, ស្នាមញញឹមខ្មែរ, អនាគតកម្ពុជា, សហគមជោគវាសនាតែមួយ ដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត ព្រមទាំងកងអង្គភាពមួយនៃកងយោធពលខេមរភូមិន្ទ ចូលរួមសរុបចំនួន៣,២៩២នាក់។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយប្រាជ្ញាស្មារតី ចូលរួមហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់នៃកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ សកម្មភាពនេះ មិនត្រឹមតែជាការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាលះបង់ប្រកបដោយគុណតម្លៃសម្រាប់ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលឯកឧត្ដម ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានដំឡើងឋានន្តរសក្ដិ ជានាយឧត្តមសេនីយ៍។
នៅព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ក្រោយពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើរបាយការណ៍ជូនអង្គពិធីដោយសង្ខេបពីសកម្មភាពពាក់ព័ន្ធនឹងការទារវត្ថុបុរាណខ្មែរ រួចមក សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក៏អំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។សម្តេចតេជោបន្តថា កម្ពុជាកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។ ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ…
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ដែលជាមង្គលនិងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយលោក Sadar Umar Alarm តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការងាររួមមាន៖ អត្ថបទនាយកដ្ឋាន: សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព:នាយកដ្ឋានសិល្បៈ ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក វិបុលសុខុម ពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។ លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង មានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។ នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង៤មានលម្អជាក្បាលនាគ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែមនៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនានេះ រួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៌បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕ អត្ថបទ៖ ឆាយ…
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។ លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅ វិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែងតែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬ រចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។ ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។ លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើប្រាស់ម៉ាស៊ីន GPR និងបានសិក្សាពីរបៀបប្រើប្រាស់កម្មវិធីម៉ាស៊ីន GPR តភ្ជាប់ទៅនឹងកម្មវិធីក្នុងប្រព័ន្ធកុំព្យូទ័រ។ ម៉ាស៊ីន GPR សម្រាប់ស្កេនរក មើលវត្ថុនៅក្រោមដីនេះប្រៀបដូចទៅនឹងម៉ាស៊ីន X-RAY សម្រាប់ស្កេនលើដងខ្លួនមនុស្សដែរ។ ម៉ាស៊ីន…
កុនឯកសារ៖ ចូលម្លប់ ប្រពៃណី «ចូលម្លប់» ដែលយើងធ្លាប់តែឮពីចាស់ទុំ និងឮតាមរយៈអក្សរសិល្ប៍ ពិសេសរឿងទុំទាវនោះ គឺនៅពុំទាន់បាត់បង់អស់នៅឡើយទេពីសង្គមខ្មែរ។ ខាងក្រោមនេះជាកុនឯកសារស្តីពី «ប្រពៃណីចូលម្លប់» ដែលគេកំពុងបន្តប្រតិបត្តិនៅតំបន់ផ្អាវ ស្រុកបាធាយ នៃខេត្តកំពង់ចាម ដែលបានស្រាវជ្រាវ ចងក្រង និងផលិតដោយ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សូមទស្សនាឈ្វេងយល់ដោយមេត្រីយ៍! ………………………………… ឧបត្ថម្ភការងារស្រាវជ្រាវ ចងក្រង និងផលិតកុនឯកសារខាងលើដោយ៖ មូលនិធិ ប៉ែន ស៊ីម៉ន សម្រាប់សិស្សនិស្សិត ខេត្តកំពត