សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប ដែលកាន់តំណែងនាពេលបច្ចុប្បន្ននេះ នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលបន្តទៀត។ រដ្ឋមន្ត្រីជាស្រ្ដីទាំង ២រូបនោះ គឺលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ប្រហែលជាត្រូវបង្កើតឡើងនៅក្នុងសប្ដាហ៍ទី ២ ឬសប្ដាហ៍ទី ៣ នៃខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីជាស្រ្ដី ២រូប នឹងត្រូវកាន់តំណែងសម្រាប់អាណត្តិទី ៧បន្តទៀត។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។នៅក្នុងអង្គជំនួបពិភាក្សានេះលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមសន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ អត្ថបទ៖នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ានរូបភាព៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យលើកតម្កើងស្នាដៃសិប្បកម្ម ហត្ថកម្ម ដើម្បីលើកស្ទួយវិស័យមួយនេះ កុំឲ្យបាត់បង់ និងបង្កើតការងារដល់ពលរដ្ឋផងដែរ។ លោកស្រីរដ្ឋមន្ត្រី លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ(SATCHA) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញការបើកទីតាំងថ្មីមួយដែលមានឈ្មោះថា មជ្ឈមណ្ឌល សច្ចៈ (SATCHA) ដែលប្រើប្រាស់នូវកម្លាំងពលកម្មរបស់សិប្បករខ្មែរ ដែលមានសិប្បករមានជំនាញខ្ពស់នៅក្នុងការកែច្នៃវត្ថុនានា ដែលមានគ្រប់ទម្រង់នៅក្នុងវប្បធម៌របស់ខ្មែរ មានដូចជា ពីត្បាញ ចំលាក់ ស្មុក ម្រាក់ និងគ្រឿងអលង្កា ដែលជាការច្នៃប្រឌិតថ្មី ប៉ុន្តែឈរលើមូលដ្ឋានរបស់អត្តសញ្ញាណជាតិ ដែលនេះគោលបំណងរបស់ក្រសួង ហើយក៏មិនមែនជាបំណងគោលបំណងរបស់ក្រសួងវប្បធម៌តែមួយប៉ុណ្ណោះទេ ក៏ជាបំណងរបស់ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារផងដែរ។ លោកស្រីបានបន្តថា ទីតាំងនេះបើកឡើងដើម្បីឆ្លើយតបទៅនឹងអត្តសញ្ញាណរបស់ជាតិនៅលើទីផ្សារ ដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារធ្វើដល់សិប្បកររបស់យើងផងដែរ។ លោកស្រីរដ្ឋមន្ត្រី បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរហូតដល់១,៥លាននាក់ សម្រាប់យុវជន…
«សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅ ចំកំពូល កណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុហ៍តារាជ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ដូច្នេះ សូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕ រូបភាព៖ ហ៊ុ រិទ្ធី, លឹម ប៊ុនហុង
អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារប្រចាំឆ្នាំ និងពិភាក្សាលើកទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៣ ព្រមទាំងសម្របសម្រួលការងារតាមនាយកដ្ឋាននីមួយៗដើម្បីពង្រឹងប្រសិទ្ធភាពដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានឱ្យកាន់តែប្រសើរឡើងជាប្រចាំ។ ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។ របៀបវារៈកិច្ចប្រជុំរួមមាន ផ្សព្វផ្សាយផែនការ និងការអនុវត្តកម្មវិធីបរិស្ថានប្រចាំឆ្នាំ ស្វែងយល់បញ្ហា និងរកដំណោះស្រាយរួម និងបង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានជាបន្ត៕ អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ រូបភាព៖ ហ៊ុ រិទ្ធី
បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។ បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្ដសករាជ។ លោក គុន ផល្លី បានពន្យល់ថា…
្រកុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងឥដ្ឋផ្នែក ខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានប្រមូល បំណែកឥដ្ឋដែលបាក់បែក និងពុកផុយមករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាប ទឹកនិងពពួកសត្វល្អិតផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ដែលមានអាយុកាលជាង១២០០ឆ្នាំមួយនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕ អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយរូបភាព៖ លោក ហ៊ុ រិទ្ធី
ក្រុមដៃគូអនុវត្ដន៍គម្រោងកសិកម្ម និងព្រៃឈើចុះពិនិត្យទីតាំងសួនកសិរុក្ខកម្ម និងទីតាំងស្តារព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងកសិកម្ម និងព្រៃឈើដែលទទួលការឧបត្ថម្ភពីមូលនិធិ ដាវិនអ៉ីនីធីអេធីវ រួមមានបណ្ឌិត ចកជីម ក្រាហ្វៀល ជាប្រធានគម្រោង និងជាប្រធានកម្មវិធីថ្នាក់តំបន់នៃអង្គការអភិរក្សសួនភូត្តគាមអន្តរជាតិ និងដៃគូអនុវត្ដន៍គម្រោងរួមមានក្រុមការងារអង្គការកសិរុក្ខកម្មពិភពលោកដឹកនាំដោយបណ្ឌិត ងុយិន ក្វាងតាន ជាអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសវៀតណាម និងអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម ឃូ អៀងហួត ជាអគ្គនាយករង បានចុះពិនិត្យ សួនកសិរុក្ខកម្មរបស់សហគមន៍ក្នុងឃុំស្រអែម ថ្នាលបណ្តុះកូនឈើ និងទីតាំងស្ដារព្រៃឈើឡើងវិញក្នុងតំបន់អភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារដែលទទួលបានការគាំទ្រដោយគម្រោងក្នុងរយៈពេល៣ឆ្នាំកន្លងមក រួមនឹងការពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងបច្ចេកទេសដាំដុះ ការរៀបចំសួនកសិរុក្ខកម្ម ទីផ្សារកសិផល ការស្តារព្រៃឈើឡើងវិញក្នុងស្ថានប្រព័ន្ធព្រៃស្ងួត។ នៅក្នុងបេសកកម្មសិក្សាវាយតម្លៃលទ្ធផលការងាររបស់គម្រោងនេះ ក៏មានការរៀបចំសិក្សាសាលាបញ្ចប់គម្រោងផងដែរ ដែលមានអ្នកចូលរួមសរុប ៨២រូប មកពីស្ថាប័នផ្សេងៗរួមមានអាជ្ញាធរជាតិព្រះវិហារ អង្គការសួនភូត្តគាមអន្តរជាតិ(BGCI) អង្គការកសិរុក្ខកម្មពិភពលោក(ICRAF) តំណាងស្ថានទូតចក្រភពអង់គ្លេស ស្ថាប័នជំនាញពាក់ព័ន្ធ សាកលវិទ្យាល័យ តៃងុយិននៃប្រទេសវៀតណាម សាកលវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មស្វីស អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន។ គម្រោងនេះបានអនុវត្តក្នុងភូមិចំនួនបួនរួមមាន ភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ភូមិស្រអែមខាងជើង ភូមិសែនជ័យ និងភូមិតេជោបុស្សស្បូវ ក្នុងឃុំស្រអែម ក្នុងគោលបំណងផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មដោយដាំដំណាំតែមួយមុខ ទៅជាប្រព័ន្ធកសិរុក្ខកម្ម…
បដិមាទ្វារបាល មកពីប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យបុរាណ ដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។ បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣…
ព្រីកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវនេត្រ ភូម៉ារី រដ្ឋលេខាធិការនិងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីប្រារព្វទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) រាជធានីភ្នំពេញ។ គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ នាថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ម្យ៉ាងវិញទៀតការប្រារព្ធទិវាជាតិអំណាននាថ្ងៃនេះ ក៏ដើម្បីរម្លឹកដល់ថ្ងៃប្រសូត របស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣។ ឆ្នាំ២០២៣នេះ មានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញ និងលើកកម្ពស់អំណាននៅកម្ពុជាដូចជា៖ ការឃោសនា បិតផ្សាយបដាពាក្យស្លោក ខិតបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា, ការធ្វើសន្និសីទសារព័ត៌មាន, ការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធសម្រាប់សិស្សានុសិស្ស តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ, ការប្រកួតប្រជែងបកស្រាយប្រធានបទសំខាន់ៗ របស់មន្ត្រីអប់រំ និងសាធារណជន, ការតាំងពិព័រណ៍សៀវភៅ, ការធ្វើបាឋកថាប្រធានបទសំខាន់ៗ …៕