ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា រួមទាំងមន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារបានទទួលស្វាគមន៍ក្រុមអ្នកជំនាញអាល្លឺម៉ង់នៃស្ថាប័នGACP ដឹកនាំដោយលោកសាស្ត្រាចារ្យ Dr. Hans Leisen បានចុះពិនិត្យ និងផ្តល់អនុសាសន៍លើកិច្ចការងារជួសជុលប្រាសាទឥដ្ឋក្នុងបរិវេណប្រាសាទក្រចាប់ និងបានពិនិត្យលើកិច្ចការងារគម្រោងកំណាយស្រាវជ្រាវនៅប្រាសាទបល្ល័ង្កខាងត្បូងឬប្រាសាទលិង្គទី៣ ដើម្បីពិភាក្សាពីផែនការជួសជុលថ្មទម្របដិមាលិង្គនាពេលអនាគត។ លោកសាស្ត្រាចារ្យបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចការងារដែលមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្តន៍ និងតែងតែអនុវត្តន៍តាមការណែនាំរបស់អ្នកជំនាញការជាតិ និងអន្តរជាតិលើកិច្ចការងារអភិរក្ស និងជួសជួលប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវការដ្ឋានយកថ្មភក់នៅតាមបាតស្ទឹងរងារ និងបាននាំយកសំណាកថ្មភក់មួយចំនួនយកទៅពិសោធន៍នៅប្រទេសអាល្លឺម៉ង់។ អត្ថបទដោយ ភិន ភក្តី
ភ្នាក់ងារទេសចរណ៍ ក្រុមការងារសណ្តាប់ធ្នាប់ ប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅជើងទំនប់ទឹក បារាយមេបុណ្យខាងលិច ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច មានដូចជាសំរាមដបភេសជ្ជៈ ដបទឹកសុទ្ធ ផ្លាស្ទិច កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗនៅរាយប៉ាយបង្ករផល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានអង្គរ។ ការងារនេះបានបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរបានកាន់តែល្អបន្ថែមទៀត។ សូមសាធារណជន ដែលបានទៅលេងកម្សាន្ត មេត្តារក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ និងសំរាមចោលនៅក្នុងធុងសំរាម ជៀសវាងចោលពាសវាលពាសកាលនាំឱ្យបាត់បង់តម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ អាជ្ញាធរជាតិអប្សរា សូមអរគុណ ដល់សាធារណជនដែលទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ រួមគ្នាលើកតម្លៃបរិស្ថានទាំងអស់គ្នា៕ អត្ថបទ: យី សុថា រូបភាព: ហៃ រដ្ឋា
ស្ថាបត្យកម្ម អ្នកបុរាណវិទូនិងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។ អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា កាលពីដំបូង ខ្លោងទ្វារតាកាវ បានរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។ អ្នកស្រី ហាន ម៉ាច មានប្រសាសន៍ដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ «ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត»។ លោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀត ឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។ លោក ឈ្លឿន មានប្រសាសន៍បន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ដើម្បីរក្សាកេរមរតកដូនតាមួយនេះឱ្យបានគង់វង្សបន្តទៀត។ ជារៀងរាល់ថ្ងៃ មិនថាអ្នកស្រីហាន ម៉ាច…
ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញ GACP ដឹកនាំដោយលោកសាស្ត្រាចារ្យ Dr.Hans Liesan និងមន្រ្ដីជំនាញនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាអំពីប្រភេទថ្ម និងភូគព្ភសាស្ត្រនៅបរិវេណប្រាសាទព្រះវិហារ។ ក្រុមការងារក៏បានពិភាក្សាគ្នាអំពីលទ្ធផលពិសោធន៍កំបោរបាយអ ដែលនឹងត្រូវយកមកជួសជុលជណ្តើរបុរាណខាងជើង។ ក្រុមអ្នកជំនាញ GACP បានយកសំណាកថ្មភ្នំមួយចំនួននៅតាម បណ្ដោយផ្លូវចុះមកក្រោមដើម្បីយកទៅសិក្សានិងវិភាគបន្ថែមទៀត។
ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។នៅក្នុងអង្គជំនួបពិភាក្សានេះលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមសន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ អត្ថបទ៖នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួង ដើម្បីពិនិត្យលើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា(SOP) របស់គណ:កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតបនិងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។កិច្ចប្រជុំខាងលើ គឺផ្តោតលើភារកិច្ចរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដូចខាងក្រោម៖ ១-តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា ២-ចាត់វិធានការ អប់រំណែនាំ ដល់ក្រុមគោលដៅឬបុគ្គលដែលបង្ក ៣-ក្នុងករណីមិនរាងចាល ក្រសួងត្រូវជូនដំណឹងទៅក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការបន្ត។ កិច្ចប្រជុំខាងលើទៀតសោត ក្រុមការងារក៏បានពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខព្រមទាំងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការអនុវត្តការងារយេនឌ័រនៅឆ្នាំបន្តបន្ទាប់ទៀត៕ អត្តបទ: ក្រុមការងារយេនឌ័រក្រសួង រូបភាព: លោកស្រី លីនណា បន្ទប់អប្សរា:ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: គោរពផ្ញើជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សចម្រើនជន្មាយុគម្រប់៨៥ឆ្នាំ ឈានចូល៨៦ឆ្នាំ។
សារលិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២៣។
លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២៣។
ក្រុមការងារអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលចម្លាក់បង្កាន់ដៃនាគដែលសាងឡើងពីថ្មភក់ ចំនួន២ ប្រវែង៥០ម៉ែត្រ នៅផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្ត ដោយរៀបចំដាក់ទីតាំងដើមឡើងវិញឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា។ បើតាមការបញ្ជាក់របស់លោក អន សុភាព អ្នកទទួលខុសត្រូវការដ្ឋានជួសជុលបានឱ្យដឹងថា ចម្លាក់បង្កាន់ដៃនាគទាំង២នេះ ស្ថិតក្នុងគម្រោងជួសជុលស្ពានហាលអង្គរវត្ត ហើយត្រូវបានរើចេញជាបណ្តោះអាសន្ននាពេលកន្លងមក។ បច្ចុប្បន្ន ដោយសារគម្រោងជួសជុលស្ពានហាលអង្គរវត្តត្រូវបញ្ចប់រួចរាល់ ក្រុមការងារត្រូវយកចម្លាក់បង្កាន់ដៃនាគទាំងនោះមកធ្វើការជួសជុលពង្រឹង និងដំឡើងនៅកន្លែងដើមឡើងវិញ។ គួរបញ្ជាក់ផងដែរថា បង្កាន់ដៃនាគទាំងនេះ ធ្លាប់ត្រូវបានធ្វើការជួសជុលម្តងហើយនៅសម័យបារាំងនៅឆ្នាំ១៩៤៩ ដោយប្រើជើងទម្រចាស់ខ្លះ និងធ្វើជើងទម្រថ្មីខ្លះៗមកដំឡើងឡើងវិញ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ហាប់ គឹមអាន/យី សុថា