Catégorie : ព័ត៌មាន


  • នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានជួបពិភាក្សាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌រវាងភាគីទាំងពីរ។ ឯកឧត្តម Choi Eung-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ឆ្វេ អឹងឆន ក៏បានបង្ហាញពីសមិទ្ធផលដែលសមមរេចបាននាពេលកន្លងមក និងបង្ហាញពីគោលបំណងជួយជួសជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូនៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ។ ឯកឧត្តមបានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ និងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម​នុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។ បន្ថែមពីនេះ ឯកឧត្តម ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង ថែរក្សាសមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរផងដែរ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហ៊ុំ រិទ្ធី

  • ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អគ្គនាយរង និង ប្រធាននាយកដ្ឋាន បានទទួលស្វាគមន៍ Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងភរិយា លោកស្រី Kathleen Norman បានអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះមានលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានធ្វើបទបង្ហាញទាក់ទងទៅនឹងការងារធ្វើកំណាយស្រាវជ្រាវ កិច្ចការងារអភិរក្សតួប៉មឥដ្ឋនៅប្រាសាទក្រចាប់ និងបង្ហាញអំពីប្រវត្តិប្រាសាទកោះកេរ។ លោក ភិន សំណាង ធ្វើបទបង្ហាញទាក់ទងទៅនឹងការងារស្រាវជ្រាវ នៅប្រាសាទចិន និងលទ្ធលការងារផ្សេងៗទៀតនៅប្រាសាទធំ។ ក្នុងដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយជោគជ័យ និងមានភាពស្និទ្ធស្នាលជាទីបំផុត។ រូបភាព និងអត្ថបទ: ថាច់ ផានិត

  • នារសៀលថ្ងៃសៅរ៍ ៦កើត ខែផល្គុន ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ជំទាវអនុរដ្ឋលេខាធិការ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះពិនិត្យអំពីលទ្ធភាពតម្លើងអង់តែនសេវាទូរស័ព្ទ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងគោលបំណងដើម្បីផ្តល់សេវាទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានទាំងពីរ ទន្ទឹមនឹងនេះក្រុមការងារក៏បានពិនិត្យឱ្យបានយ៉ាងលម្អិតចំពោះទីតាំងអង់តែនដែលគ្រោងនឹងតម្លើង ដើម្បីបញ្ជៀសសផលប៉ះពាល់ទៅលើទេសភាពវប្បធម៌របស់រមណីយដ្ឋានទាំងពីរ ពីការតម្លើងអង់តែននេះ។ តាមរយៈអង់តែននេះវាបានផ្តល់ភាពងាយស្រួលជាច្រើនដល់កិច្ចការងារអភិរក្សក្នុងរមណីយដ្ឋាន និងភ្ញៀវទេសចរក៏ដូចជាផ្តល់សេវាទូរស័ព្ទប្រើប្រាស់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទាំងពីរផងដែរ។ អត្ថបទ: យ៉ែម សារិទ្ធ រូបភាព: ថាច់ ផានិត

  • អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង«ភូមិបេតិកភណ្ឌវប្បធម៌» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប គឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។ ពិធីប្រុងពលីនេះ បានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហ៊ុំ រិទ្ធី

  • នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យតំណាងសមាគមស៊ីកាដា (សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា) ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីទិសដៅការងាររបស់អង្គការ និងសកម្មភាពការងារដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់អង្គការស៊ីកាដាទាក់ទងនឹងការផ្សព្វផ្សាយ ការបញ្ជ្រាបចំណេះដឹងផ្នែកវប្បធម៌អោយកាន់តែទូលំទូលាយដល់យុវជនជំនាន់ក្រោយ និងផ្តល់ជាអនុសាសន៍មួយចំនួនដល់សមាគមស៊ីកាដាដើម្បីជាគន្លឹះដល់អង្គការក្នុងការរៀបចំសកម្មភាពការងាររបស់ខ្លួននាពេលខាងមុខ។ អត្ថបទនាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន។ រូបភាព លោកត្រឡុង បូរិន

  • ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ និស្សិតមហាវិទ្យាល័យសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន២០០នាក់ ដឹកនាំដោយលោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូប និងលោកគ្រូ អ្នកគ្រូ បានចុះមកធ្វើទស្សនៈកិច្ចកសិក្សាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះដែរអាជ្ញាធរជាតិព្រះវិហារបានធ្វើការទទួលស្វាគមន៍ និងធ្វើបទបង្ហាញពន្យល់ជូននិស្សិតកម្មសិក្សាទាំងអស់ ដោយលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា អំពីប្រវត្តិសាស្រ្ត ទីតាំងភូមិសាស្រ្តក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះលោកព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូប បានជូនគំនូរដ៏ស្រស់ស្អាតមួយផ្ទាំងមកដល់អាជ្ញាធរជាតិព្រះវិហារទុកជាអនុស្សាវរីយ៍ក្នុងដំណើរកម្មសិក្សានេះ។ រូបភាព និងអត្ថបទ: លោក ថាច់ ផានិត

  • នៅក្នុងឱកាសដាំស្មៅនិងដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម លើផ្ទៃដីសរុបជិត២ហិកតា ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE នាបរិវេណខាងជើងស្រះត្រពាំងសេស នៃរមណីយដ្ឋានអង្គរ។ ដើម្បីកែលម្អរដីទំនេរទាំងនោះ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់មានព័ណ៌បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់សាធារណៈជនទូទៅ។ ព្រះសង្ឈ និងយុវជនក្នុងនៅខេត្តសៀមរាប បង្ហាញការគាំទ្រ នៅពេលមានយុទ្ធការដាំដើមឈើ និងដាំស្មៅឡើងវិញ លើផ្ទៃដីដែលប្រជាពលរដ្ឋប្រគល់ជូនរដ្ឋ និងស្ម័គ្រចិត្តចាកចេញទៅរស់នៅលើទីតាំងថ្មីដែលរដ្ឋាភិបាលប្រគល់ជូន។ ក្នុងឱកាសនិមន្តចូលរួមក្នុងពិធីដាំកូនឈើ នាឱកាសនោះ ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ បានថេរដីការថា នេះមិនមែនជាលើកទី១ឡើយព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។ ព្រះអង្គមានថេរដីការទៀតថា សកម្មភាពទាំងនេះជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។ ចំណែកយុវតីទួន ជាលីល័យ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា ប្អូនពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។ កញ្ញាបន្តថា ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ…

  • ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅ​ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ​បានបង្កការរំខាន​ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានដែរ។ ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។ លោក សៀន បណ្ឌិត​ ប្រធានក្រុមភ្នាក់ងារទេសចរណ៍​ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត។ អាជ្ញាធរជាតិអប្សរា…

  • អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយ ធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។ លោក ចាន់ ឡាយ មានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។ លោក ចាន់ ឡាយ បញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ ក្រុមការងារបានក្រាលក្តារជាកម្រាលនៅជុំវិញជើងទម្រ និងផ្នែកសងខាងដើម្បីសម្រួលការដើរឆ្លងកាត់ដោយមានសុវត្ថិភាព។ សូមជម្រាបថា ទីតាំងប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្មមិនរំលង ទីនេះមានដើមត្រាងដែលភ្ញៀវទេសចរចូលមកថតរូបភាពមិនលុះ និងជាផ្លូវវង់ទស្សនាឆ្លងកាត់ដ៏សំខាន់ដើម្បីទៅទស្សនាដើមឈើធំៗផ្សេងក្នុងប្រាសាទតាព្រហ្មនេះ៕ អត្ថបទ៖…

  • នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតជូនលោក Peter Wong នាយកប្រតិបត្តិក្រុមហ៊ុន Center for Content Creation-Next ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងស្តីពីការប្រែក្លាយកម្ពុជាជាបណ្តុំនៃឧស្សាហកម្មភាពយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការអរគុណចំពោះការរៀបចំគម្រោងដ៏មានសារ:សំខាន់នេះ ក៏ប៉ុន្តែស្នើអោយក្រុមហ៊ុនធ្វើការពិនិត្យ និងសិក្សាអោយបានម៉ត់ចត់ចំពោះស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មភាពយន្តកម្ពុជា ជាពិសេសត្រូវធ្វើការជាមួយអង្គភាពជំនាញ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដើម្បីអោយគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។ រូបភាព និងអត្ថបទ នាយកដ្ឋានភាពយន្ត