ការចូលជួបសម្តែងការគួរសមនិងសូមអនុសាសន៍លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈកម្មការរៀបចំពិពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសមនិងសូមអនុសាសន៍ដើម្បីរៀបចំពិព័រណ៍សៀវភៅ លើកទី១០ ឆ្នាំ២០២៣ ឱ្យកាន់ទទួលបានជោគជ័យ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកជំទាវបណ្ឌិតសភាចារ្យនិងកិច្ចសម្តែងការគួរសមរបស់គណៈកម្មការពិព័រណ៍សៀវភៅ លោក ហុក សុទ្ធិ តំណាងគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពនិងលទ្ធផលនៃការរៀបចំពិព័រណ៍សៀវភៅ ឆ្នាំ២០២២ និងបានស្នើសុំពិភាក្សាអំពីការស្វែងរកទីតាំងថ្មីព្រមទាំងកំណត់កាលបរិច្ឆេទការរៀបចំពិព័រណ៍សៀវភៅឆ្នាំ២០២៣។ អត្ថបទ លោក កុក រស់ រូបភាព លោក ត្រឡុង បូរិន
នាព្រឹកថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Cherdkiat ATTHAKOR ដែលត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌កន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរួមមាន៖ ការចូលរួមកិច្ចប្រជុំនានា ដែលរៀបចំឡើងក្នុងប្រទេសទាំងពីរ និងអន្តរជាតិ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូជាន់ខ្ពស់ និងជំនាញនៃប្រទេសទាំងពីរលើគ្រប់កំរិតក្នុងកិច្ចការវប្បធម៌ ការផ្លាស់ប្តូរប្រតិភូសិល្បៈ ការរៀបចំឲ្យមានការសម្តែងសិល្បៈរួមគ្នា ការផ្លាស់ប្តូរសាស្ត្រាចារ្យ ក៏ដូចជានិសិ្សតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងកិច្ចការសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតទាំងផ្នែករូបី និងអរូបី ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែម បន្ទាប់ពីការធូរស្រាលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ និង បណ្តាឆ្នាំខាងមុខទៀតកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ នឹងអាចស្តារសកម្មភាពឡើងវិញ និងមានការរីកចម្រើនជាលំដាប់។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Cherdkiat ATTHAKOR បានសន្យាថា នាអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ៕ អត្ថបទ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន…
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃ ក្រសួងមហាផ្ទៃ បានរៀបចំការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ហួសសុពលភាព បាត់បង់ របក ឬខូច និងសម្រាប់អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់មន្ត្រីរាជការ និងក្រុមគ្រួសារ បងប្អូន សាច់ញាតិ សរុប ១១០នាក់។
នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំមួយចំនួន បានទទួលស្វាគមន៍ និងអមដំណើរប្រធានាធិបតីអាល្លឺម៉ង់ ឯកឧត្តម ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ទស្សនកិច្ចផ្លូវការនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុលប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេស អាល្លឺម៉ង់ តាមរយៈអង្គការ GIZ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ ក៏បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអាលឺម្ល៉ង់នៅប្រាសាទអង្គរវត្តផងដែរ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន, ហ៊ុំ រិទ្ធី
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចទទួលបានមេដាយថ្នាក់ខ្ពស់បំផុត (ផូសៃឡានសាង) ពីប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតឡាវ។
នាថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានសហប្រតិបត្តិកាវប្បធម៌អន្តរជាតិនិង កិច្ចការអាស៊ាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហគ្រិនផ្នែកផលិតផលសូត្រ ពីររូបគឺអ្នកស្រី តិច ស៊ីមហ៊ាងនិងលោកផេង សុផល ទៅចូលរួមសិក្ខាសាលាក្រោមប្រធាន បទស្ដីពី“សហគ្រិនវប្បធម៌បៃតងអាស៊ាន(ASEAN Green Cultural Entrepreneur) នៅទីក្រុងបាងកក ខេត្ត ឈុនបុរី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ គម្រោងនេះមានគោលបំណងជំរុញការយល់ដឹងឆ្ពោះទៅរកផលិតផលវប្បធម៌បៃតងក៏ដូចជាដើម្បីបំពេញតាមការរំពឹងទុកនៃរបៀបវារៈសកលក្នុងការបន្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។ គម្រោងនេះនឹងប្រមូលផ្តុំសហគ្រិនដែលផលិត និងចែកចាយផលិតផល និងសេវាកម្មវប្បធម៌បៃតង ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រីកសហគមន៍មូលដ្ឋាននៃរដ្ឋសមាជិកអាស៊ាន។ លើសពីនេះ គម្រោងនេះនឹងអនុញ្ញាតឱ្យសហគ្រិនដែលចូលរួម បានចែករំលែកចំណេះដឹងនិងការអនុវត្តដ៏ល្អបំផុត(best practice)របស់ពួកគេលើគំរូអាជីវកម្មរវាងគ្នាទៅវិញទៅមក បង្កើតបណ្តាញវប្បធម៌បៃតងអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងកាត់បន្ថយបញ្ហាប្រឈមដែលមិនអាចដឹងជាមុននាពេលអនាគត។ • សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីបណ្តាសហគ្រិននៃប្រទេសសមាជិកអាស៊ានដូចជា៖កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ គម្រោងនេះមានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ការតាំងពិព័រណ៌ផលិតផលវប្បធម៌ និងការចុះទៅធ្វើទស្សនកិច្ចសិក្សាដើម្បី បានសង្កេតនិងបានធ្វើលំហាត់អនុវត្តផ្ទាល់ជាមួយសិប្បករ/សហគ្រិនជោគជ័យលេចធ្លោមួយចំនួនដែលប្រើប្រាស់ទុនវប្បធម៌ដើម្បីបង្កើតផលិតផលនិងសេវាកម្មវប្បធម៌បៃតង។ សិក្ខាសាលានេះមានចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖ • បានចែករំលែកបទពិសោធន៍ និងលក្ខណៈពិសេសនៃភាពជាសហគ្រិនវប្បធម៌។ • ប្រមូលផ្តុំអ្នកសេដ្ឋកិច្ចវប្បធម៌ដែលបង្កើតនិងលក់ផលិតផលនិង/ឬសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជះឥទ្ធិពលដល់ការលូតលាស់នៃសហគមន៍មូលដ្ឋានក្នុងរដ្ឋសមាជិកអាស៊ានដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តដ៏ល្អបំផុតលើគំរូអាជីវកម្មជោគជ័យរបស់ពួកគេ។ •…
ដោយយោងទៅលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្ងៃសៅរ៍ ៦ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ លោកសាស្រ្តចារ្យ និងនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន៣៥៩នាក់ ដឹកនាំដោយលោកសាស្រ្តចារ្យ គង់ កុសល ព្រឹទ្ធបុរសមហាវិទ្យាល័យ បានចុះមកធ្វើកម្មសិក្សាសម្រង់ប្លង់ស្ថាបត្យកម្មប្រាសាទចំនួន ៨ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមានប្រាសាទស្រុតខាងជើង ប្រាសាទស្រុតខាងត្បូង ប្រាសាទគុក ប្រាសាទត្រពាំងឫស្សី ប្រាសាទស្រឡៅ ប្រាសាទបេង ប្រាសាទបាក់ និងប្រាសាទរាមកេរ្តិ៍។ ក្នុងដំណើរទស្សនះកិច្ចកម្មសិក្សានេះដែរអាជ្ញាធរជាតិព្រះវិហារបានធ្វើការសហការ សម្រួល និងពន្យល់ជូនលោកសាស្រ្តចារ្យ និងនិស្សិតកម្មសិក្សាទាំងអស់ពីសំណាក់លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា លោក ភិន សំណាង ប្រធាននាយកស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងសហការី អំពីប្រវត្តិសាស្រ្ត ទីតាំងភូមិសាស្រ្ត និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្រោយពីបានបញ្ចប់ការងារសម្រង់ប្លង់ស្ថាបត្យកម្មប្រាសាទទាំង៨រួចមកលោកព្រឹទ្ធបុរសសាស្រ្តចារ្យ និងនិស្សិតទាំងអស់របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានថ្លែងអំណរគុណជាអនេកប្បការ…
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាបរិវេណនាយកដ្ឋានសណ្នាប់ធ្នាប់ បានរៀបចំសិក្ខាសាលាមួយស្តីអំពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដើម្បីផ្សព្វផ្សាយ ណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានតំបន់អង្គរ ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។ ផែនការ និងការងារគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ពីបញ្ហាប្រឈម និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។ អញ្ជើញចូលរួមជាអធិបតី នាឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក រួមទាំងប្រធាននិងអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួនប្រមាណ៩០នាក់។ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍នាឱកាសនោះថា ព្រៃឈើនិងបរិស្ថាន មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែក លើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាព្រៃឈើ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានភាពផ្សំ នៃសមាសភាពសំខាន់អំពីតម្លៃ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមថា ដោយមើលឃើញអំពីសារៈសំខាន់របស់ព្រៃឈើ នៅក្នុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានបង្កើតនាយកដ្ឋានមួយឈ្មោះថា នាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ។ តាមរយៈនេះ កិច្ចការងារជាច្រើនពាក់ព័ន្ធ ជាមួយទឹក និងព្រៃឈើ ត្រូវបានស្រាវជ្រាវ គាស់កកាយ និងធ្វើឱ្យមានការរស់រានឡើងវិញ នូវប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ…
ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការទល់ទ្រតួខ្លោងទ្វារខាងជើង ស្ថិតនៅរួតទី២ របស់ប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ ការងារទល់ទ្រនេះ ធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារជម្រាបទឹកផង។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទមេបុណ្យខាងកើតជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕
ថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមជាមួយលោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវនៅប្រាសាទលិង្គទី៣ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធគ្រឹះប្រាសាទ ប្រមូលទិន្នន័យអំពីការបាក់បែកនៃថ្មបល្ល័ង្ក និងរៀបចំឯកសារសម្រាប់ការងារជួសជុលនាពេលខាងមុន។ គម្រោងនេះគាំទ្រថវិកាដោយមូលនិធិអង្គរ ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍។ អត្ថបទ: លោក ថាច់ ផានិត