នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់បង្ហាញការផ្តួចផ្តើមកម្មវិធីស្រ្តីនិងតម្បាញ របស់ធនាគារមេយប៊ែង (Maybank) ក្នុងសហគមន៍តម្បាញនិងការកែប្រែការរស់នៅកម្ពុជា នាមជ្ឈមមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រស្ថិតក្នុងភូមិកន្រ្ទង់ព្រេច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន លោក Tan Sri Dato’ Sri Zamzamirani Mohd Isa ប្រធានធនាគារមេយប៊ែងគ្រុប និងជាប្រធានមូលនិធិមេយប៊ែង និងឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សា ធនាគារមេយប៊ែងកម្ពុជា ព្រមទាំងមន្រ្តី បុគ្គលិកនៃធនាគារមេយប៊ែង និងសិប្បករតម្បាញក្នុងសហគមន៍។ ក្នុងពិធីនេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យក្នុងការបណ្តុះបណ្តាលស្រ្តីតម្បាញជាច្រើនជំនាន់ ព្រមទាំងការសម្ពោធអគារពង្រីកបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញសូត្ររបស់ធនាគារមេយប៊ែង ក្រោមការផ្តួចផ្តើមគំនិតរបស់មូលនិធិធនាគារមេយប៊ែង រួមជាមួយធនាគារមេយប៊ែងក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់សហគមន៍ ព្រមទាំងការសម្ពោធសៀវភៅ “សហគមន៍តម្បាញ និងការផ្តាស់ប្តូរជីវភាពក្នុងតំបន់៖ ដំណើររឿង ក្នុងតំបន់អាស៊ាននៅប្រទេសកម្ពុជា”។…
ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី«ការអភិរក្ស និងលើកតម្លៃមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណី» នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលពីអ្នកពាក់ព័ន្ធដែលជាវាគ្មិនតំណាងការិយាល័យយូណេស្កូភ្នំពេញ, តំណាងសហគមន៍តម្បាញស្រុកភ្នំស្រុក, តំណាងសហគមន៍តម្បាញភូមិអង្គរបាន៧, តំណាងសមាគមសិប្បករកម្ពុជា, តំណាងសមាគមសូត្រមាសខ្មែរ, តំណាងសមាគមកីខ្មែរ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងតំណាងមជ្ឈមណ្ឌលសូត្រខ្មែរនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមដោយគណៈកម្មាការជាតិយូណេស្កូ, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ, មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទូទាំងប្រទេស។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណីនៅកម្ពុជា, ការផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗមួយចំនួនរបស់អង្គការយូណេស្កូ ជាពិសេសពាក់ព័ន្ធនឹងអនុសញ្ញាឆ្នាំ២០០៣ ដែលនិយាយអំពីការអភិរក្សមត៌កវប្បធម៌អរូបី។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមសហការយ៉ាងសកម្មពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងការិយាល័យយូណេស្កូភ្នំពេញ។
មន្ត្រីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។ ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។ លោក គុន ផល្លី មានប្រសាសន៍ឱ្យដឹងទៀតថា ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ…
គម្រោងកសិកម្ម និងព្រៃឈើដែលទទួលបានការថវិកាពីមូលនិធិដាវិនអិនីធីអេធីវបានបញ្ចូន និងឧបត្ថមដល់សិក្ខាកាមចំនួន៦នាក់ រួមមានមន្រ្តីអាជា្ញធរជាតិព្រះវិហារ១នាក់ សមាជិកក្រុមប្រឹក្សាឃុំ១នាក់ និងកសិករ៤នាក់ផ្សេងទៀតស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ទៅចូលរួមវគ្គកែច្នៃកសិផលចំនួន២០ថ្ងៃនៅឯវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។ គោលបំណងនៃការចូលរួមវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបណ្តុះជំនាញកែច្នៃនេះដល់កសិករនិងដើម្បីលើកស្ទួយកម្រិតជីវភាពពួកគាត់ឱ្យកាន់តែប្រសើរតាមរយៈការកែច្នៃកសិផលដែលមានស្រាប់របស់គាត់និងលក់ទៅទីផ្សារបាន។ វគ្គកែច្នៃកសិផលនេះផ្តោតទៅលើជំនាញសំខាន់ៗដូចជា៖ ១ ការកែច្នៃជេម និងដំណាប់ ដូចជា ៖ ជេមម្នាស់ ជេមក្រូចពោធ៍សាត់ ជេមប៉េងប៉ោះ ត្រៀបម្នាស់ ដំណាប់ដំឡូង ដំណាប់ស្វាយ(ចំណិត និងសរសៃ) ដំណាប់គ្រាប់ឈូក ២ ការកែច្នៃជ្រក់ ដូចជា៖ ជ្រក់ត្រសក់ស្រូវ( ផ្អែម និងជូរ) ជ្រក់ស្ពៃ ជ្រក់ស្ពៃរំដេង ជ្រក់បន្លែចម្រុះ ជ្រក់ជើងមាន់ ជ្រក់ត្រកួន និងជ្រក់សណ្ដែកបណ្ដុះ ៣ ការកែច្នៃសម្ងួត និងបំពងដោយប្រេង ដូចជា៖ សម្ងួត និងបំពងខ្នុរ ចេកឆាប ត្រាវឆាប ដំឡូងឆាប គ្រាប់ចន្ទីបំពង ៤ ការកែច្នៃភេសជ្ជៈដូចជា៖ ទឹកល្ពៅ ទឹកពោត និងទឹកត្រឡាច ។
ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដល់សិក្ខាកាមនិងសាលា បណ្តុះបណ្តាលក្របខណ្ឌវប្បធម៌យកទៅអនុវត្ត ដើម្បីអោយដើរស្របតាមបរិបទសង្គម និងកម្មវិធីកំណែទម្រង់ និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៖ ១. សិក្ខាកាមដែលមានតួនាទីគ្រប់គ្រង ការអភិវឌ្ឍធនធានមនុសុ្សនៅតាមអង្គភាព ត្រូវបន្តស្វ័យសិក្សាបន្ថែមទាំងទិដ្ឋភាពច្បាប់និងឯកសារគោលនយោបាយ និងរៀនសូត្រពីការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការងារក្នុងវិស័យវប្បធម៌អោយដើរស្របតាមការរីកចម្រើន របស់សង្គមនាពេលបច្ចុប្បន្ននេះ។ ២. សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ត្រូវដើរតួនាទីជាសេនាធិការ ក្នុងការងារបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌ ក្នុងការជ្រើសរើសប្រធានបទសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយយោងទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័យធនធានមនុស្ស។ ៣. ស្នើសុំសិក្ខាកាមត្រូវយកចិត្តទុកដាក់លើការសិក្សា ត្រូវកត់ត្រារាល់ចម្ងល់ និងចោទសួរទៅវាគ្មិន ឬចែករំលែកបទពិសោធដល់សិក្ខាកាមផ្សេងៗទៀត លើការងារគ្រប់គ្រងធនធានមនុស្សតាមអង្គភាពនេះ។ ចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ…
សេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់គ្រឿងអលង្ការបុរាណខ្មែរ ពីគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ PRESS RELEASE The Return of a Cambodian Jewellery Collection from the Family of the Late Douglas Latchford to the Kingdom of Cambodia
សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថាសមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីត្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិតផង។ លោក គឹមស៊ុន បន្តថា វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ ព្រោះវិស័យតម្បាញមានភស្តុតាង មនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ។ លោក គឹមស៊ុន បញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះ អាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរ ដែលមានជាយូរលង់មកហើយ។ ការតាំងបង្ហាញកីតម្បាញនោះទៀតសោត ក៏មិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ គឺ អ្នកជំនាញរបស់សារមន្ទីរ នឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗ នៃដំណើរការត្បាញហូល ដើម្បីបង្ហាញជូនភ្ញៀវទស្សនាផង និងអាចឱ្យភ្ញៀវសាកល្បងត្បាញផងក៏បាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបត្បាញតាមបែបបុរាណខ្មែរ។ សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីមានលក្ខណពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា គឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ…
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស អ្នកស្ម័គ្រចិត្តសម្រាប់កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។
នៅថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបារំាង ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអឺរ៉ុប នៅព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងឱកាសនោះមាន លោកជំទាវ Carmen Morena ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Jacque Pellet ឯកអគ្គរដ្ឋទូតបារាំង ឯកឧត្តម Olesandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយគ្រែនប្រចាំវៀតណាម និងមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនាពេលនោះដែរ ឯកឧត្តម សោម សុគន្ធ បានកោតសរសេរនូវការខិតខំប្រឹងប្រែងរបស់សហគមន៌ភាពយន្តអឺរ៉ុប ដែលបានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអឺរ៉ុប នៅក្នុងរាជធានីភ្នំពេញ និងមានការចាក់បញ្ចាំងភាពយន្តតាមបណ្តារោងភាពយន្តមួយចំនួន ក្នុងព្រះរាជាណាចក្រម្ពុជា ដែលបាននាំមកនូវភាពយន្តជាច្រើនប្រកបដោយគុណតម្លៃសម្រាប់ជូនប្រជាពលរដ្ឋកម្ពុជាបាន ទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រទេសនីមួយៗ។ សូមចូលរួមទស្សនាដោយសេរី! សូមចូលរួមមកមើលកាលវិភាគរឿងនីមួយៗដែលអ្នកពេញចិត្ត ហើយកត់ចំណាំថ្ងៃនិងម៉ោងដើម្បីទស្សនាឥឡូវនេះ។ ————- We have an…
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងារសិក្សាហានិភ័យនៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនាថ្មីប្រវែង ១០.៩គីឡូម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែលគ្រោងបង្កើតថ្មីដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះកំណាត់ផ្លូវចាស់ដែលបានសាងសង់ក្បែរសំណង់ប្រាសាទមួយចំនួន។ ក្រុមការងារនេះ មានមន្ត្រីបច្ចេកទេសចម្រុះនាយកដ្ឋាន បានចុះអនុវត្តន៍ការងារ ដូចជា៖ ១. ក្រុមសិក្សាផែនទី និងកំណត់បង្គោលអ័ក្សផ្លូវថ្មី បានបោះបង្គោលកំណត់អ័ក្សទ្រូងផ្លូវថ្មីចេញពីខាងមុខប្រាសាទបន្ទាយពីរជាន់ ឆ្ពោះទៅកាត់ភូមិកោះកេរ និងបន្តឆ្ពោះទៅខាងក្រោយប្រាសាទធំ រួចបញ្ចប់ត្រឹមផ្លូវប្រសព្វបត់ទៅប្រាសាទខ្នារបានចំនួន ៨២បង្គោល (ទ្រូងផ្លូវមានទំហំ១០ម៉ែត្រ) និងបង្គោលកំណត់ពីអ័ក្សទ្រូងផ្លូវ ២៥ម៉ែត្រសងខាង បានចំនួន ១៦៤បង្គោល ដើម្បីឲ្យក្រុមការងារចុះពិនិត្យពីផលប៉ះពាល់ផ្សេងៗ។ ២. ក្រុមសិក្សាផ្នែកបុរាណវិទ្យា បានចុះពិនិត្យតាមបណ្តាយអ័ក្សផ្លូវថ្មី ដើម្បីសិក្សាពីផលប៉ះពាល់លើទីតាំងដែលមានស្លាកស្នាមបុរាណវិទ្យា រួមមាន ទីទួលបុរាណ ទំនប់បុរាណ និងសំណល់គ្រឹះសំណង់បុរាណ បានរកឃើញសរុបចំនួន ១៣ទីតាំង។ ក្នុងចំណោម១៣ទីតាំងនោះ ទីតាំងដែលត្រូវសិក្សាលម្អិតមានចំនួន ៤ទីតាំងសំខាន់ ដែលត្រូវការអង្កេតលម្អិត និងប្រមូលទិន្នន័យបន្ថែម ដើម្បីផ្ដល់យោបល់បច្ចេកទេស និងសិក្សាពីលទ្ធភាពអាចធ្វើបាន ឬត្រូវបង្កើតផ្លូវវាងថ្មី។ ៣. ក្រុមសិក្សាផ្នែកបរិស្ថាន ព្រៃឈើ និងទឹក…