ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ តំណាងព្រះសង្ឃ និងពុទ្ធបរិស័ទ ចំនួន ១២០ អង្គ/នាក់ មកពីគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បាននិមន្ត និងធ្វើដំណើរទៅកាន់ខ្នងភ្នំដងរែក នៃរមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកប្រាសាទព្រះវិហារ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជា។ ការប្រារព្ធពិធីសាសនា ក្នុងឱកាសបុណ្យមាឃបូជានេះ ដឹកនាំដោយឯកឧត្ដម សោម ជាតិ ទីប្រឹក្សាអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងតំណាងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍។ ពិធីនេះធ្វើឡើងក្នុងគោលបំណង គោរពប្រណិប័តន៍តាមទំនៀមទម្លាប់ប្រពៃណីសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និងធ្វើពិធីឧទ្ទិសដល់ដួងព្រលឹងបុព្វបុរសខ្មែរ ដើម្បីបួងសួង ឲ្យប្រជាជនខ្មែរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ត។ សូមបញ្ជាក់ថា ពិធីនេះចាប់ផ្ដើមពីម៉ោង៥:០០នាទីរសៀល ដល់ម៉ោង២០:០០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចស្រះទឹក គោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ ជាមួយគ្នានេះ ឯកឧត្ដម សោម ជាតិ តំណាងឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានចូលរួមបច្ច័យចំនួន ៥៦០.០០០រៀលផងដែរ។
លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាប្អូនស្រីបង្កើត ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
នាព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ នាបរិវេណព្រះលានជល់ដំរី ប្រាសាទបាយ័ន បានប្រាព្ធពិធីប្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្រុងអង្គរធំ មានឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. មានការអញ្ជើញរួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អនុប្រធានស.ស.យ.ក. ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ ស.ស.យ.ក គណៈកម្មាធិការរៀបចំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ សូមជម្រាបថា ឆ្នាំ២០២៣នេះជា ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត…
កាលពីថ្ងៃព្រហស្បតិ៍ ១២កើតខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួប ឯកឧត្តម Zeheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរនាពេលអនាគត។ អត្ថបទនាយកដ្ឋាន RC រូបភាព លោកត្រឡុង បូរិន
មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន១៥នាក់ បានទទួលការបណ្ដុះបណ្ដាល ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ដ, ការសិក្សាទៅលើស្រទាប់ដី និងការប្រើប្រាស់ ម៉ាស៊ីន GPR, DCPT, MASW នៅតាមបុរាណដ្ឋាន ពីអ្នកឯកទេសពីប្រទេសកូរ៉េ។ លោក Jeoung Jae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានឱ្យដឹងថា គម្រោងបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី មានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការសិក្សាលក្ខណៈដី ការរៀបចំដី ការអង្កេតដី លក្ខណៈភូមិសាស្រ្ដ ការវិភាគលើទឹកក្រោមដី និងលើដី និង ការប្រើប្រាស់ឧបករណ៍ដើម្បីវិភាគ។ល។ ក្រៅពីសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ ក៏បានចុះទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់នៅការដ្ឋាន ព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូផងដែរ។ គម្រោងខាងលើបានជ្រើសរើសទីតាំងនេះ ដោយព្រះលានជល់ដំរី និង ក្រុមប្រាសាទព្រះពិធូជាគម្រោងដែលកំពុងធ្វើការជុសជុលដោយបានការគាំទ្រនិង កិច្ចសហប្រតិបត្តិការពីស្ថាប័ន ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF)។ លោក Jang Cheol-Hee មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រវារី…
អង្គការយូណេស្កូប្រចាំនៅទីក្រុងភ្នំពេញ បានអញ្ជើញអ្នកជំនាញ ៣រូប គឺលោក Kai Weise អ្នកនាង Anie Joshi និងលោក Masimo Sati សហការជាមួយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងរមណីយដ្ឋានប្រាសាទកោះកេរចំនួន២លើក លើកទី១ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣។ ក្នុងអំឡុងពេលបេសកកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រុមការងារបានចុះពិនិត្យ និងអង្គេតទីតាំងភូមិសាស្រ្តនានាដូចជា ប្រាសាទ សំណង់រក្សាទឹកបុរាណ(ត្រពាំងបុរាណ ទំនប់បុរាណ) ពិនិត្យទីតាំងដែលជន់លិចក្នុងរដូវវស្សា ស្ទឹង អូរជាដើម។ បន្ទាប់មកអ្នកជំនាញបានពិគ្រោះយោបល់អំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ការគ្រប់គ្រងហានិភ័យ ជាមួយអ្នកគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ និងសហគមន៍ទាំងអស់ដែលរស់នៅក្នុង និងតំបន់ជុំវិញរមណីយដ្ឋានរមណីដ្ឋានប្រាសាទកោះកេរ សម្ភាសសហគមន៍ព្រៃឈើកោះកេររីកចម្រើន សម្ភាសអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអង្គការដែលពាក់ព័ន្ធក្នុងមួយចំនួន។ ការរៀបចំ ផែនការយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិសម្រាប់រមណីយដ្ឋានប្រាសាទកោះកេរក្នុងគោលបំណងកំណត់ពីមុខសញ្ញាហានិភ័យផ្សេងដែលអាចនឹងកើតមានឡើងនាពេលខាងមុខ ស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយហានិភ័យទាំងនោះ រៀបចំត្រៀមលក្ខណៈទុកជាមុនក្នុងការឆ្លើយតបបន្ទាន់ទៅលើហានិភ័យ ដែលអាចនឹងកើតមានឡើង។ ក្រោយពីសិក្សាចប់ ផែនការយុទ្ធសាស្រ្ត គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពច្បាស់លាស់មួយសម្រាប់អនុវត្តនាពេលអនាគតនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ទន្ទឹមគ្នានេះដែរលោក Kai…
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។ លោក យិន សុវ៉ាត ទីប្រឹក្សា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើៗ ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ នឹងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។ លោកពន្យល់ថា ការកាត់ដក និងកាត់ក្រីមែកឈើនៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ កំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងកាត់។ គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជា ថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖…
នាព្រឹកថ្ងៃសុក្រ ១៣កេីត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ:ឆ្នាំ២០២៣ លោកជំទាវ ម៉ិញ កុសនីរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោកស្រីសាស្រ្តាចារ្យ ឌួង ម៉ារី ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១២កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្តែងនូវសមានទុក្ខចំពោះមរណភាពរបស់លោកស្រីសាស្រ្តាចារ្យ ឌួង ម៉ារី គឺជាការបាត់បង់ ម្តាយ ជីដូន សាស្រ្តាចារ្យ ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់បីបាច់ថែរក្សា អប់រំណែនាំផ្តល់ដំបូន្មានល្អៗដល់កូន ចៅ សិស្សានុសិស្ស ពិសេសលេីវិស័យសិល្ប:វប្បធម៌។ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រីសាស្រ្តចារ្យ ឌួង ម៉ារី សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕
ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី០១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ…
មន្ត្រីរាជការ ០៩នាក់ (ស្រី០៣នាក់) ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្ប: ផ្តល់ឱកាសឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនលោកជំទាវបណ្ឌិតសភាចារ្យ ពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។ មន្ត្រីកម្មសិក្សាការីទាំង ០៩នាក់ ដែលទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន ០៤នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន ១នាក់ និងវគ្គវិក្រឹតការមន្រ្តីមធ្យមមានចំនួន ០៤នាក់ ស្រី០៣នាក់។ កម្មវីធីសិក្សាវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ គឺមានរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ តំណាងមន្ត្រីរាជការទាំង ០៩រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល ៩ខែនេះ គឺម្នាក់ៗបានព្យាយាមសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការផ្លាស់ប្តូរនូវបទពិសោធន៍ទៅវិញទៅមក ជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឱ្យការសិក្សាទទួលបានលទ្ធផលជាវិជ្ជមាន។ ចំពោះបំណងសូមចូលគោរពសម្តែងការគួរសមចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ គឺដើម្បីធ្វើសេចក្តីរាយការណ៍ជូនអំពីលទ្ធផលនៃការសិក្សា និងសុំអនុសាសន៍ដ៏ល្អៗពីលោកជំទាវបណ្ឌិតសភាចារ្យ…