សារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមពាក្យស្លោក យុវជនដើម្បីវប្បធម៌ជាតិ All reactions: 129129
ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។ ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។
នៅសាលសន្និសិទ្ធអង្គរនៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនបុគ្គលិក និងភ្នាក់ងារថ្មីដែលចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ មកពី៥នាយកដ្ឋានមានដូចជា នាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌ និងសហគមន៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សរុបចំនួន៧៩នាក់ ដើម្បីបង្កើននូវចំណេះដឹង និងជំនាញបន្ថែមទៀតឱ្យបានកាតន់ល្អតែល្អប្រសើរ ដែលអាចយកទៅអនុវត្តតាមជំនាញរបស់បាន។ នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះដែរ មានធ្វើបទបង្ហាញដោយវាគ្មិនជំនាញរបស់អាជ្ញាធរជាតិអប្សរាស្តីអំពី អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងតំបនឧទ្យានអង្គរ ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ការងារនាយកដ្ឋានសណ្តាប់ធ្នាប់ ការងារអភិរក្ស និងជួសជុលប្រាសាទ និងប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរជាដើម។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសខាងលើ អញ្ចើញចូលរួមជាអធិបតីដោយឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា៕ អត្ថបទ៖ យី សុថា រូបភាព៖ ហ៊ុំ រិទ្ធី
ក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនបានចូលមករួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជា លើជំនាញព្យាបាល និងអភិរក្សថ្ម អស់ជាច្រើនឆ្នាំមកហើយដែរ។ ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះ ក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មី ពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។ លោក Christoph BUECKER អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានឱ្យដឹងថា វត្តមានរបស់ស្ថាប័ន GIZនៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបំរើការនៅក្នុងអាជ្ញាធរជាតិអប្សរា ឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។ លោក Christoph BUECKER បញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មក ស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗ រយៈពេលបីឆ្នាំម្តង។ បច្ចុប្បន្ននេះ ស្ថាប័នGIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រីស្តី និងបច្ចេកទេសមួយចំនួន ដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។ លោកបន្តថា ស្ថាប័ន GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀតដល់ផ្នែកពិសោធន៍ ដោយមានម៉ាស៊ីនពិសោធន៍ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួន…
ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមប្រជុំស្តីពី ការចុះពិនិត្យទីតាំង និងសិក្សារៀបចំបង្កើតសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោក នៅខេត្តព្រះវិហារ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ច្រឡឹង សុមេធា អគ្គនាយករងគ្រប់គ្រងឧស្សាហ៍កម្មទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានការចូលរួមពី ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ មន្រ្តីក្រសួងទេសចរណ៍ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះវិហារសរុបចំនួន ១៣នាក់។ កិច្ចប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានទេសចរណ៍ពីតំបន់បេតិកភណ្ឌពភពលោក និងតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ ដើម្បីចងក្រងជាឯកសារសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដើម្បីជម្រុញកំណើនភ្ញៀវទេសចរនៅតាមតំបន់បេតិកភណ្ឌពិភពលោកទាំងបីនិងគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីចប់កិច្ចប្រជុំ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងអនុប្រធានមន្ទីរទេសចរណ៍បានជូនដំណើរថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទៅទស្សនកិច្ច សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។ អត្ថបទ និងរូបភាព : ប៉ាន់…
ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងជាច្រើនរូប។ លោកជំទាវបណ្ឌិត្យសភាចារ្យបានថ្លែងថា សមិទ្ធផលសម្រេចបានដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២២កន្លងទៅ អង្គសន្និបាតបានកំណត់ទិសដៅការងារអាទិភាពសរុបចំនួន ១៨៦៧ សកម្មភាព សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣នេះ ដោយក្នុងនោះក្រសួងក៏ត្រូវត្រៀមរៀបចំនិងសហការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត ដូចជា ទិវាវប្បធម៌ជាតិដែលមានពិធីជួបជុំរវាងសិល្បករសិល្បការិនីចំនួន ៤ពាន់នាក់ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងខែមីនា, ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខែមេសា, ព្រឹត្តិការណ៍ស៊ីហ្គេម, ការស្នើចុះរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក, និងព្រឹត្តិការណ៍ធំៗជាច្រើនផ្សេងទៀត។ ឆ្លៀតក្នុង ឱកាសនេះ ខ្ញុំក៏សូមបញ្ជាក់ដែរថាចំនួនសកម្មភាពការងារដែលបានគ្រោងទាំង ១៨៦៧នេះ គឺនៅមិនទាន់រាប់ បញ្ចូលទិសដៅការងាររបស់ក្រុមការងារសំខាន់ៗដែលបង្កើតឡើងតាមការចាំបាច់របស់ក្រសួង ពិសេសក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រុមការងារកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, និងក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ទន្ទឹមគ្នានេះ ក្រសួងក៏មានយុទ្ធសាស្រ្តគាំទ្រ និងសហការជាមួយដៃគូជាតិ-អន្តរជាតិផងដែរ។ អាស្រ័យហេតុនេះ ទំហំការងារឆ្នាំ២០២៣របស់ក្រសួងនឹងមានការកើនឡើងលើសពីចំនួនសកម្មភាពដែលបានគ្រោងទុកខាងលើ។…
ការរៀបចំសណ្តាប់ធ្នាប់ទេសចរណ៍នៅតាមប្រាសាទជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរាកំពុងយកចិត្ត ទុកដាក់ជាប្រចាំ។ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗជូនភ្ញៀវទេសចរ ពេលចូលទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិសសម្រាប់ដើរទស្សនា និងស្លាកសញ្ញា ពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណប្រាសាទ។ ក្រៅពីនេះ ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ មានកន្លែងខ្លះត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល ពិសេស តាមជណ្តើរឡើងដែលមានសភាពចោតខ្លាំង ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនា ប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕
អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការGIZនៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី មានប្រសាសន៍ថា ពិធីសែនព្រេននេះ ក្នុងបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីធ្វើការជួសជុលឱ្យរួចផុតពីហានិភ័យ និងរក្សាទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត។ លោក ឡុង ណារី មានប្រសាសន៍ទៀតថា រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២ កំពុងរងការខូចខាតមួយចំនួនដូចជា គ្រឹះខាងក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ។ ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះដែរ ក៏មានការបង្ហាត់បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន២០នាក់ ឱ្យយល់ដឹងអំពីសំណង់បុរាណ និងកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរែផងដែរ។ ក្រុមនិស្សិតទាំងនោះ នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើការគូសប្លង់បាត រចនាសម្ពន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម និងឱ្យចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា
គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយមូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។ លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់ បច្ចុប្បន្ននេះសម្រេចបាន៥០ភាគរយហើយ។ លោកស្រីបញ្ជាក់ថា ការងារនេះអាចចំណាយពេលខ្ទង់ ៦ឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ។ មិនខុសពីប្រាសាទដទៃទៀតដែរ ប្រាសាទភ្នំបាខែងរងការខូចខាតដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះខូចខាត និងទ្រេត ហើយកន្លែងខ្លះរលំផងដែរ ដូចជានៅតាមជ្រុង នីមួយៗ ដោយសារមានទឹកហូរច្រោះ។ ការជួសជុល គេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត។ ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗផងដែរ ដែលបានបាក់ និងដួលរលំ។ល។ អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលប្រាសាទ ភ្នំបាខែង ដែលជាគម្រោងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីឆ្នាំ២០០៩មក។ ហើយនៅជំហានបន្ទាប់ WMF…
ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។ លោកបន្តទៀតថា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តចំនួន៣ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរាទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប៤៧៦ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ៦០ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។ លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន៤កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។ អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា…