Catégorie : ព័ត៌មាន


  • នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំការប្រជុំបូកសរុបលទ្ធផលការងារអនុវត្តន៍បានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក។ ការប្រជុំរៀបចំធ្វើឡើងនៅអគារអភិរក្ស នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីនៃ អ.ជ.ស.ព. ព្រមទាំងមានការចូលរួមពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក អង្គភាពនគរបាលទេសចរណ៍ប្រចាំតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងលោកមេឃុំ មេភូមិ តំណាងភូមិឃុំ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សរុបប្រមាណ៥០នាក់។

  • នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញចូលរួមជាកិត្តិយសអមដំណើរ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីនោះរួមមាន៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសស្វាគមន៍នៃពិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានជម្រាបជូនអង្គពិធីទាំងមូលឲ្យបានជ្រាបថា ទីតាំងថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះត្រូវបានសង់ឡើងនៅលើដីដែល មានផ្ទៃក្រឡាសរុបចំនួន ១៩,៩៤៧ ម៉ែត្រការ៉េ ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានានៃអគារនិងទីតាំងប្រើប្រាស់ចាំបាច់មានចំនួន ១៦ ប្រភេទ មានទំហំសរុបចំនួន ១,៧០៨…

  • លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏សែនមហានក្ខន្តឬក្សចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

  • នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតតែងតាំង នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធបើកមហោស្រពភាពយន្តជប៉ុនលើកទី៨ នៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរៀបចំនៅរោងភាពយន្ត មេជើ សុីណេផ្លិច សាខាអេអន៣ ដោយមានការចូលពីសំណាក់លោក លោកស្រី សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប។ មហោស្រពភាពយន្តជប៉ុនលើកទី៨នេះ រៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចាប់ថ្ងៃទី១៣ ដល់ថ្ងៃ២៩ ខែមករា ឆ្នាំ២០២៣ នៅរោងភាពយន្តមេជើ សុីណេភ្លិច ភ្នំពេញ។

  • លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៣៨ឆ្នាំ នៃការចូលកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ – ថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣

  • ថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអាជ្ញាធរជាតិព្រះវិហារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូអន្តរាគមន៍លេខ៧ និងលេខ៨ វរៈសេនាតូចនគរបាលអន្តរាគមន៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ វរៈសេនាតូចនគរបាលការពារព្រំដែនគោក៧៩៥ កងពលតូចអន្តរាគមន៍លេខ១ អាជ្ញាធរមូលដ្ឋានមានតំណាងស្រុកជាំក្សាន្ត តំណាងស្រុកគូលែន មេឃុំកន្ទួត មេឃុំស្រអែម(មេភូមិស្រអែមជើង ធម្មជាតិ ស្ទឹងខៀវ បង្គោល៨ តេជោបុស្សស្បូវ ចំបក់សែនជ័យ សែនជ័យ) មេឃុំស្រយង់(មេភូមិស្រយង់ជើង កោះកេរ្តិ៍ រំចេក)​ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីអាជ្ញាធរជាតិព្រះវិហារសរុបប្រមាណ​ ១៤០នាក់។ អង្គសន្និបាតនេះផ្តោតលើចំនុចមួយចំនួនដូចខាងក្រោម៖ ១.បូកសរុបលទ្ធផលការងារឆ្នាំ២០២២ ២.ទិសដៅការងារឆ្នាំ២០២៣ ៣.ពិនិត្យលេីបញ្ហាប្រឈមនៅក្នុងការងារដែលបានអនុវត្តកន្លងមក​ និងសំណូមពរនានារបស់នាយកដ្ឋានជំនាញ ៤.ពិភាក្សានិងពិគ្រោះយោបល់ជាមួយអង្គសន្និបាតនិងដៃគូពាក់ព័ន្ធដេីម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធបទល្មេីសព្រៃឈេី​ ការទន្ទ្រានដីធី​ និងការគ្រប់គ្រងសំណង់នៅក្នុងរមណីយដ្ឋានទាំងពីរ។ អង្គសន្និបាតបានបញ្ចប់ទៅនៅថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១២:៤៥នាទី​…

  • នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសៀវភៅអត្ថបទភាពយន្តនិងការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតខ្លីចំនួនបួនរឿង ព្រមទាំងកិច្ចពិភាក្សាជាមួយជ័យលាភីចំនួនបួនរូបដែលទទួលបានពានរង្វាន់ នៅក្នុងកម្មវិធី មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ #cinehubkh#cambodianfilmmaker#វិស័យភាពយន្តខ្មែរ#coffeeandfilm#cinesharing#filmdirecting#booklaunch#រឿងរ៉ាវចេញពីបេះដូង#cnsff

  • នាព្រឹកថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍របស់នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ ក្រោមការតម្រង់ទិសទៅតាមផែនការរបស់នាយកដ្ឋានដែលដាក់ជូនមក កំពុងបន្តអនុវត្តការងាររៀបចំសួនមិត្តភាពរបស់អាជ្ញាធរជាតិព្រះវិហារស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំស្សាន្ត ខេត្តព្រះវិហារឲ្យមានដំណើរការល្អប្រសើរទៅមុខ។ គោលបំណងនៃសួនមិត្តភាពនេះ គឺរៀបចំឲ្យមានសួនបន្លែគ្រប់មុខ សួនដំណាំឈើហូបផ្លៃ និងកន្លែងចិញ្ចឹមសត្វ ដែលជាសួនគម្រូសម្រាប់បណ្តុះបណ្តាលដល់សហគមន៍ភូមិទាំង៧នៅក្នុងឃុំស្រអែមនាពេលឆាប់ៗខាងមុខ បន្ទាប់ពីសួនមួយចំនួនមានដាំណាំបង្ហាញគ្រប់គ្រាន់។ មកទល់ពេលនេះ ក្រុមការងារយើងសម្រេចបានការងារជាច្រើនដូចជា ៖ – ដាំបន្លែនៅរោងផ្ទះសំណាញ់មាន ៖ សាលាដ៏ ឆៃថាវ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ខ្ទឹមស្លឹក ត្រកួន និងបន្លែផ្សេងៗទៀត – ភ្ជួររាស់ដីនៅក្រៅរោងសំណាញ់ទំហំ (២០ម×៥០ម) សម្រាប់ដាំបន្ថែមបន្លែមួយចំនួនទៀតដូចជា ល្ពៅយកត្រួយ ត្រប់វែង ពោតបារាំង និងខ្ទឹមស្លឹកជាដើម – ដាំឈើហូបផ្លែនៅបរិវេណសួនមិត្តភាពមាន ខ្នុរ ត្របែក ក្រូច និងផាសសិន – រៀបចំសម្អាតទ្រុងជ្រូកព្រៃចាស់…

  • កាលពីថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំចំនួន ៤រូប បានជួបប្រជុំពិភាក្សាជាមួយ កញ្ញា វ៉ាង ជីង (WANG Jing) ប្រធានានយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តជាតិនៃវិទ្យាស្ថានចិនដើម្បីបេតិកភណ្ឌវប្បធម៌ (Chinese Academy for Cultural Heritage) លើគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជួសជុលប្រាសាទព្រះវិហារ។ កិច្ចពិភាក្សាផ្តោតលើគម្រោងជួសជុលប្រាសាទព្រះវិហារ គោបុរៈទី ១ ទី២ និងទី៣ ការបណ្តុះបណ្តាលធនធានមនុស្សកំរិតខ្ពស់នៃស្ថាប័នទាំងពីរតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការរៀបចំបង្កើតមន្ទីរពិសោធន៍និងវិភាគបុរាណវត្ថុនៅ ក្នុងស្រុកជាដើម។ ក្រៅពីនោះ ភាគីចិនដែលមានអ្នកបច្ចេកទេសចំនួន ៨រូបបានចុះសិក្សា ទីតាំងផ្ទាល់ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ សិក្សាអំពី ស្ថានភាពប្រាសាទនាពេលបច្ចុប្បន្នដោយប្រើដ្រូន ស្កែន 3D តួប៉មប្រាសាទនៅគោបុរៈទី១ ទី២ និងទី៣ សិក្សាគ្រឹះសំណង់ ស្ថាបត្យកម្ម និងសិល្បៈជាដើម ដើម្បីរៀបចំចងក្រង ឯកសារស្នើសុំអភិរក្សនិងជួសជុលប្រាសាទព្រះវិហារនាពេលអនាគត។ អត្ថបទនិងរូបភាព៖…

  • …………………………………… កាលពីថ្ងៃអាទិត្យ ទី​៨ ខែមករា ឆ្នាំ​២០២៣ ក្រុមការងារក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ​អាជ្ញាធរមូលដ្ឋាន​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង បាន​រៀបចំ​ការ​ប្រកួត​ “ល្បែង​ប្រពៃណីវាយ​ប្រដំពានរង្វាន់ស្រុកស្វាយទាប។ ក្នុងព្រឹត្តិការណ៍​ប្រកួត​ល្បែងប្រពៃណីនេះ ​ឯកឧត្តម​អគ្គនាយកបច្ចេកទេស​វប្បធម៌ និង​ឯកឧត្តម​អគ្គនាយក​រដ្ឋបាលនិង​ហិរញ្ញវត្ថុនៃក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បានអញ្ជើញ​ជា​អធិបតី និង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់លោក​ស្រីអភិបាល​រង​ស្រុកស្វាយទាប លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ​ខេត្ត​ស្វាយ​រៀង លោកប្រធានការិយាល័យ​អប់រំយុវជន​និង​កីឡាស្រុកស្វាយ​ទាប លោកមេឃុំ ព្រម​ទាំងលោក-លោកស្រីនាយក នាយិកា​វិទ្យាល័យ និង​អនុវិទ្យាល័យ​ចំណុះស្រុកស្វាយទាប​។ ការ​ប្រកួត​ល្បែងប្រពៃណីវាយប្រដំយកពានរង្វាន់​ថ្នាក់ស្រុកនេះ មានការ​ចូលរួម​​ពីសំណាក់​សិស្សានុសិស្សជាក្រុមកីឡាវាយប្រដំប្រចាំវិទ្យាល័យ និង​អនុវិទ្យាល័យ​ក្នុងស្រុកស្វាយ​ទាប និង​ក្រុមកីឡាវាយប្រដំប្រចាំភូមិទាំង៦ ចំណុះឃុំព្រៃតាអី សរុបមាន​២៤ក្រុម ស្មើនឹង​៣៧០នាក់។ ក្នុង​ការ​ប្រកួត​យកពានរង្វាន់ខាងលើ​ គេសង្កេតឃើញសិស្សានុសិស្ស​ និង​ប្រជាពល​រដ្ឋក្នុង​មូលដ្ឋានចូលរួមគាំទ្រ​​យ៉ា​ងច្រើន​កុះករ។ ជាលទ្ធផលនៃការ​ប្រកួតគឺ ​ពានរង្វាន់លេខ១និង​លេខ២ បានទៅអនុវិទ្យាល័យ​ស្វាយ​រំពារ​ (ក្រុមទី១ និងទី២) និងពានរង្វាន់លេខ៣ បាន​ទៅក្រុមកីឡាមកពីភូមិ​ស្វាយ​ផ្អែម។ ចំពោះក្រុមទទួលបានពានរង្វាន់លេខ១ ទទួលបានថវិកាចំនួន១,៥០០,០០០៛ លេខ២ ទទួលបានថវិកាចំនួន១,២០០,០០០៛ លេខ៣ ទទួលបាន​ថវិកា១,០០០,០០០៛ និងក្រុមមិនបានទទួលជ័យលាភីទាំង២១ ក្រុម ទទួលបានប័ណ្ណសរសើរនិងថវិកាចំនួន ៥០០,០០០៛។ សូមបញ្ជាក់ថា ìវាយប្រដំ” ឬខ្លះហៅថា “វាយកូនគោល” ជាល្បែងប្រពៃណីមួយប្រភេទ ដែល​មាន​ក្នុងសង្គមខ្មែរស្ទើរគ្រប់ស្រុកគ្រប់តំបន់ជាយូរមកហើយ។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ឃើញថា…