Catégorie : ព័ត៌មាន


  • លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។ នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់​កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។ អ្នកស្រាវជ្រាវ យល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។ ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក…

  • នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ ត្រៀមផ្លាស់ចូលឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍បានចូលមកទស្សនាប្រាសាទអង្គរវត្តជាច្រើនពាន់នាក់។ ការមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយសុខសុវត្ថិភាពក្នុងការដំណើរ គោរពប្រតិបត្តិអង្គរ រក្សាសណ្តាប់ធ្នាប់ល្អ មានអធ្យាស្រ័យគ្នាទៅវិញទៅមក កុំធ្វេសប្រហែសទ្រព្យសម្បត្តិដែលមានតម្លៃ និងប្រកាន់ខ្ជាប់នូវឥរិយាបថចូលរួមថែរក្សាបរិស្ថាន លើកតម្លៃរមណីយដ្ឋានអង្គរទាំងអស់គ្នា៕ អត្ថបទ និងរូបភាព: យី សុថា

  • នាព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររៀបចំការសម្ដែងសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣។ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានត្រៀមសិល្បករសិល្បការិនី ចំនួន ១៨៥ នាក់ ដើម្បីចូលរួមសម្ដែងសិល្បៈទស្សនីយភាព នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រធានគណបក្ស សម្ដេចប្រធានកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស មហាជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ការហាត់សមរបស់សិល្បករសិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំ និងពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់លោកគ្រូអ្នកគ្រូជំនាញៗជាច្រើនរូប ធ្វើយ៉ាងណាឱ្យការតម្លើងស្នាដៃសិល្បៈថ្មីនេះ មានភាពល្អឥតខ្ចោះ និងសម្ដែងឱ្យបានល្អបំផុត ដើម្បីបង្ហាញពីអត្ថន័យជាប្រវត្តិសាស្រ្ត នៃទិវាជ័យជម្នះ ៧ មករា…

  • រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រិសិល្បៈសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការនិងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ក្រោមសហអធិបតីរបស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធដែលទាក់ទងនឹង ការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និង សារមន្ទីរ ជាពិសេសការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត ដូចដែលបានផ្តល់ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បីជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬជនមានពិការភាពបោះពុម្ពផ្សាយដទៃទៀត។

  • នាព្រឹកថ្ងៃអង្គារ ៥កេីត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ដែលត្រូវជាម្តាយបង្កេីតលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៣កេីត ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។​ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​បានសម្តែងនូវសមានទុក្ខចំពោះមរណភាពរបស់ឧបាសិកា ស៊ុយ សុំម៉ាឡៃ គឺជាបាត់បង់ ម្តាយ ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់​បីបាច់ថែរក្សា អប់រំណែនាំផ្តល់ដំបូន្មានល្អៗដល់កូនចៅប្រកបដោយគន្លងធម៌។​ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ សូមបានទៅក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។៕

  • ក្រុមសិល្ប:កម្ពុជា​នៃ​នាយកដ្ឋាន​សិល្បទស្សនីយភាព​ បាន​ទទួល​មេដាយ​ចំនួន​ពីរ​ ក្នុង​នោះ​មេដាយ​មាស​មួយ​ និង​មេដាយ​ប្រាក់​មួយ​ និង​ប័ណ្ណ​សរសើរ​ចំនួនមួយ​ ក្នុង​ការ​ប្រកួតប្រជែង​ មហោស្រព​តន្ត្រី​អាស៊ាន​ឆ្នាំ​២០២២​ ដែល​បាន​ធ្វើ​ឡេីង​ពី​ថ្ងៃ​ទី​១៩​ ដល់២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ទីក្រុង​ Hoi An ខេត្ត​ Quang Nam ប្រទេសវៀត​ណាម​។ ក្រុក្រុមសិល្បៈកម្ពុជាបាននាំយក​តន្ត្រីប្រពៃណី​ចំនួន​៩បទ​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​តន្ត្រី​អាស៊ានឆ្នាំ​២០២២នេះ។ ក្នុងនោះ​តន្ត្រី​ភ្លេងការ​(the wedding music)​ សម្រួល​តន្ត្រី​ដោយ​ លោក​ រ៉ុន​ វណ្ណនី​ បាន​ទទួល​មេដាយ​មាស​ តន្ត្រី​របាំ​ឆៃយ៉ាំ​ (Chhai Yam Dance Music) សម្រួល​តន្ត្រី​ដោយ​លោក​ ឯល​ ប៊ុនណុល​ បាន​ទទួល​មេដាយ​ប្រាក់​ និង​បានទទួល​ប័ណ្ណ​សរសើរ​ចំនួន​មួយលេីការ​រក្សា​តន្ត្រី​ទំនៀមទម្លាប់​ប្រពៃណីបាន​ខ្ជាប់ខ្ជួន​ (Merit of Authentic Tradition)។ នេះ​ជា​ជោគជ័យ​មួយ​សម្រាប់កម្ពុជា​ក្នុងការ​ចូលរួម​លេី​វិស័យ​តន្ត្រី​ក្នុង​តំបន់​អាស៊ាន​។ អត្ថបទ​៖​ នាយកដ្ឋាន​RC

  • ឯកឧត្ដម អ៊ុន ទឹម អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ក្នុងកម្មវិធីបិទសិក្ខាសាលានេះ ឯកឧត្ដមសង្ឃឹមថាសិក្ខាកាមទាំងអស់បានទទួលចំណេះដឹងបន្ថែមអំពីគោលការណ៍និងវិធីសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការថវិកាសមិទ្ធកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅបណ្ដាឆ្នាំខាងមុខ ស្របតាមក្របខណ្ឌពេលវេលារបស់ផែនការសកម្មភាពដើម្បីអនុវត្តយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ សិក្ខាសាលាលើកទី៥នេះ គឺជាការពង្រឹងសមត្ថភាពតាមរយៈការបំពេញនូវចំណុចខ្វះខាតដែលជាបញ្ហាប្រឈមរបស់អង្គភាពនីមួយៗបានជួបប្រទះកន្លងមក ជាពិសេសដោយផ្តោតលើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។ មុននឹងប្រកាសបិទសិក្ខាសាលារយៈពេល២ថ្ងៃនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងថ្មីៗដែលទទួលបានពីសិក្ខាសាលានេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ដំណាក់កាលទី៤ ដែលផ្តោតលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងត្រូវចូលរួមផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងដែលទទួលបានដល់សហការីរបស់ខ្លួន ដើម្បីធានានិរន្តរភាពនៃប្រសិទ្ធភាពការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកាសមិទ្ធកម្មរបស់ក្រសួង។ ទន្ទឹមគ្នានេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះគ្រូបង្គោលនិងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដោយជោគជ័យតាមផែនការ។ សូមបញ្ជាក់ថា សិក្ខាសាលាវិបស្សនានេះ បានរៀបចំឡើងពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់សិក្ខាកាមចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីពីគ្រប់អង្គភាពក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលាក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ គឺជាសិក្ខាសាលាលើកទី៥ ដើម្បីបន្តបង្កើនសមត្ថភាពធនធានមនុស្សលើការរៀបចំនិងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង។ រូបភាពនិងខ្លឹមសារ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

  • លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សូមទូលប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ កាលពីថ្ងៃច័ន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង៣៨នាទីយប់ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

  • ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមសរុបចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីមកពីគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោតលើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។ ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមថាសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងមានឱកាសលើកយកបញ្ហាប្រឈមនិងបទពិសោធន៍ដែលបានអនុវត្តកន្លងមក ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាជាមួយគ្រូបង្គោលដែលជាអ្នកជំនាញអញ្ជើញមកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងន័យនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូបង្គោល និងលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាលំបាកទាំងឡាយដែលធ្លាប់ប្រឈមកន្លងមក ព្រមទាំងត្រូវពិភាក្សារិះរកយន្តការជាត្រីវិស័យរួម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតលើ “គណនេយ្យភាពសមិទ្ធកម្ម” ដោយគិតគូលើការកែទម្រង់ប្រព័ន្ធថវិកា ផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា ដែលបានដាក់អោយអនុវត្តនៅតាមក្រសួង-ស្ថាប័ន…។ សូមបញ្ជាក់ថា សិក្ខាសាលាពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ គឺសិក្ខាសាលាលើកទី៥ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំនិងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង ។ រូបភាពនិងខ្លឹមសារ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

  • ព្រឹកថ្ងៃព្រហស្បតិ៍​ ១៤​រោច​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២​ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តី​ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួួន​ ៨២,៧០៣​ ដុល្លាអាមេរិក​ ដែលបានមកពីការរៀបចំព្រឹត្តិការណ៍​ “រាត្រីសមោសរសប្បុរសធម៌”​ នៅខេត្តសៀមរាប​ កាលពីថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២២​ មកប្រគល់ជូនលោក​ Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា​។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ផងដែរ​ថានេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា​ ព្រោះថាមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រេីនក្នុងការពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ​។ នាឱកាសនេះផងដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី​ ក៏បានរំលឹកនូវគុណូបការៈរបស់លោកវេជ្ជបណ្ឌិត​ Beat Richner និងវេជ្ជបណ្ឌិត​ Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩២មក​ ហេីយលោកជំទាវក៏បានធ្វេីទស្សនកិច្ចស្វែងយល់អំពីដំណេីរការនៃមន្ទីរពេទ្យគន្ធបុប្ផា​ និងសួរសុខទុុក្ខកុមារដែលមានជំងឺបេះដូង​ ដែលបានវះកាត់​រួច​ និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ ជាចុងក្រោយលោកអគ្គនាយក​ DENIS LAURENT តាំងនាមឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី​ ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​លោកគ្រូ​ អ្នកគ្រូ​ សិល្បករ​ សិល្បការិនី​ ទាំងអស់នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​…