ថ្ងៃពុធ ១៣រោច ខែមគិសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ លោក ឈាង សុវណ្ណា អនុប្រធាន ព្រមទាំងមន្ដ្រីបច្ចេកទេសចំនួន៥នាក់ ពលករ និងពលករជំនាញចំនួន១៨នាក់ បានរៀបចំពិធីសែន បើកការដ្ឋានអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ដែលទទួលបានថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ ដែលត្រូវអភិរក្ស និងជួលជុលជណ្ដើរចំនួន៤ថ្នាក់ គីចាប់ពីថ្នាក់ទី១១-១៤ មានរយះពេល២ឆ្នាំ (២០២២-២០២៤)៕
នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ បានរៀបចំពិធីបិទ ក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ចូលរួមក្នុងពិធីនោះមានវត្តមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងផលិតករ សិល្បករ ជាង៦០០នាក់។ ភាពយន្តដែលទទួលបានពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នេះ មានដូចខាងក្រោម ១ ពានមាស បានទៅលើភាពយន្តរឿង ជីវិត ស្នេហា សុខសាន្ត ដឹកនាំរឿងដោយ កញ្ញា សុធា អុីណេស ២.ពានប្រាក់ បានទៅលើភាពយន្តរឿង ក្តីស្រឡាញ់ដែលអ្នកផ្តល់អោយ ដឹកនាំរឿងដោយ លោក សាង ច័ន្ទវិសាល ៣.ពានសំរឹទ្ធ បានទៅលើភាពយន្តរឿង ក្តារចុក ដឹកនាំរឿងដោយ លោក វង្ស…
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម»ពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)
នារាត្រីថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រារព្ធរៀបចំនូវព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ រាត្រីសមោសរសប្បុរសធម៌ ដែលបានប្រារព្ធរៀបចំនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា តាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជាមួយនឹងការទទួលទានអាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។ សិល្បករសិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាច្រើននាក់ ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព ក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី ក្រុមព្រះសូរិយា សហព័ន្ធយុទ្ធក្រមខម សាលាគុណល្បុក្កតោជ័យតេជៈ សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ…
ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការដោយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណខាងក្រោយប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភា ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ នៅពេលបានទៅទស្សនា ការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» នៅខាងក្រោយប្រាសាទអង្គរវត្ត ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងក្រុងសៀមរាប បានលើកឡើងថាម្នាក់ៗមានអារម្មណ៍សប្បាយរីករាយជាពន់ពេក ក្រោយពីបានទស្សនានូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្នុងមហាព្រឹត្តិការណ៍«រាត្រីចងចាំ»បែបនេះ អាចធ្វើឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់ និងជាការរម្លឹកឱ្យដឹងថា ខ្មែរមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ ហើយក៏ជាចំណែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរនិងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមតាមរយ:វិស័យសិល្បៈ វប្បធម៌។មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យខាងលើនេះ ក៏បានបង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។ ឯកឧត្តម ទិត ថាវរិទ្ធ ដែលទទួលបន្ទុកដឹកនាំផ្ទាល់ នូវការងារទស្សនីយភាពបានបញ្ជាក់ថា…
កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួប លោកបណ្ឌិត Jonathan K.S. Choi អគ្គនាយកក្រុមហ៊ុន Sunwah និងជាប្រធានសភាពាណិជ្ជកម្មចិន(Chinese General Chamber of Commerce) ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រុមហ៊ុន Sunwah។ ជំនួបនេះត្រូវបានរៀបចំឡើង អំឡុងពេលពេលដែលគណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញមកចូលរួមវេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់វិស័យវប្បធម៌និងមុខមាត់របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈវិស័យភាពយន្ត សិល្បៈទស្សនីយភាព និងកម្មវិធីនានាជាដើម។ រូបភាពនិងខ្លឹមសារ៖ គណៈប្រតិភូចូលរួមវេទិកា ACCF 2022
ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ៗ នៅសាលសន្និសីទចតុម្មុខ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា។ ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ន ផលិតករ សិល្បករ សិល្បការិនី ព្រមទាំងយុវជនជាផលិតករវ័យក្មេងជាច្រើនរូប។ សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។ #3rdcnsff
ព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២បានប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម។ ក្រៅតែពីការរៀបចំ ឱ្យមានការសម្តែងសិល្បៈអរូបី បង្ហាញក្បាច់គុនល្បុកត្តោ អាយ៉ៃឆ្លើយឆ្លង សិល្បៈល្ខោនស្រមោលស្បែកធំ និងរបាំជាច្រើន។អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ពិព័រណ៍ សមិទ្ធផលការងារដ៏ធំធេងរយៈពេល៣០ឆ្នាំ លើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពនៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនៅមុខប្រាសាទអង្គរវត្ត សម្រាប់ឱ្យពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តដោយសេរី និងស្វែងយល់ដែរ។ អ្នកស្រី សូ វីឡែន ដែលបានមកទស្សនាសិល្បៈល្ខោនស្រមោលស្បែកធំ នៅអតីតអង្គភាពនគរបាលការពារបេតិកភណ្ឌ មុខបរិវេណប្រាសាទអង្គរវត្ត នារាត្រីចុងក្រោយនៃព្រឹត្តិការណ៍រំលឹកគុណអង្គរបានបង្ហាញអារម្មណ៍ថា នេះជាលើកទី១ហើយ ដែលបានមើលសិល្បៈស្រមោលស្បែកធំដោយផ្ទាល់។ គ្រួសាររបស់អ្នកស្រី បានមកមើលទាំងអស់គ្នា មានកូនៗ និងស្វាមីមកជាមួយផង។ អ្នកស្រីមានចិត្តរំភើប និងអរគុណអាជ្ញាធរជាតិអប្សរាដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងឱ្យមហាជនបានទស្សនា។ លោក លី ហួរ ជាអ្នករស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ហើយបានមកទស្សនាការសំដែងសិល្បៈដែរនោះ បង្ហាញអារម្មណ៍ថាសិល្បៈស្រមោលស្បែកធំ ពិតជាអស្ចារ្យ។ការបានមើលផ្ទាល់ លោកចាប់អារម្មណ៍ខ្លាំងជាងគេ គឺភ្នក់ភ្លើងដុត ឆេះសន្ធោរសន្ធៅហាក់ដូចជាស្ថិតនៅក្នុងសម័យបុរាណកាល។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ មានសារៈសំខាន់ជាច្រើន ពីព្រោះ អង្គរវត្តជាសម្បត្តិមហាសាលរបស់កម្ពុជា ព្រមទាំងផ្សារភ្ជាប់ ការផ្សារភ្ជាប់គ្នារវាងវប្បធម៌អរូបី និងរូបីរបស់ខ្មែរយើង ព្រោះការបង្ហាញអំពីវប្បធម៌ជាច្រើន…