Catégorie : ព័ត៌មាន


  • នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ នៅវត្តរកាកណ្តាល ខេត្តក្រចេះ ក្រោយការសាងសង់ជួសជុលនិងតម្លើងឡើងវិញចប់សព្វគ្រប់ ដើម្បីអនុញ្ញាតឲ្យមន្ទីរអាចបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។ ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ ហើយបច្ចុប្បន្ននេះសសរផ្ទះធំមាននៅសល់តែចំនួន៤០ ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។ ក្រៅពីការចូលរួមកម្មវិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំខេត្ត ដោយបានលើកឡើងនូវអនុសាសន៍ណែនាំល្អៗមួយចំនួនទាក់ទងនិងកិច្ចការអភិរក្សបេតិកភណ្ឌជាតិទាំងរូបីនិងអរូបី។ ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្សបុរាណដ្ឋាននិងសំណង់បុរាណនានា ដោយការអំពាវនាវឲ្យមន្ត្រីជួយផ្សព្វផ្សាយនិងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺអាចប្រើប្រាស់បង្កើតជាតំបន់ទេសចរទាក់ទាញភ្ញៀវមកចូលទស្សនាបាន ឧទាហរណ៍ជាក់ស្តែងគឺទីតាំងវត្តរកាកណ្តាលនេះតែម្តងដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្ត។ ប្រជាពលរដ្ឋគ្រប់រូប មានកត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានាដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួននារយៈកាលថ្មីៗនេះ។ ឆ្លៀតឱកាសនេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើសារបន្តជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណ គឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង ម្ល៉ោះហើយសូមប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវជៀសវាងសកម្មភាពនៃការរុករាន ឬបំផ្លាញទីទួលបុរាណនិងសំណង់បុរាណនានា។ ក្នុងករណីមិនច្បាស់ថាជាទីកន្លែងឬសំណង់បុរាណ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬអ្នកជំនាញរបស់យើងដែលមានលេខទំនាក់ទំនងស្រាប់នៅតាមបណ្តាញសង្គម ឬគេហទំព័ររបស់ក្រសួងស្រាប់។ ជាចុងក្រោយ…

  • អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO 14001: 2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣។ ពិធីបើកនេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ការបើកសវនកម្មផ្ទៃក្នុងគឺដើម្បីត្រួតពិនិត្យវាយតម្លៃ ភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចអនុសាសន៍ និងចំណុចប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិ នាពេលខាងមុខនេះ។ សូមបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុង គឺធ្វើឡើងយ៉ាងទៀងទាត់ ២ដងក្នុងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវភាពអនុលោមជាប្រចាំរបស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ជាពិសេសការអនុវត្តជារួមនៅក្នុងនាយកដ្ឋាននីមួយៗ ឆ្លើយតបទៅនឹងផែនការរបស់ខ្លួន និងស្របតាមអ្វីដែលស្តង់ដារតម្រូវឱ្យអនុវត្ត៕ អត្ថបទ: យី សុថា រូបភាព: ហ៊ុំ…

  • ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសារមន្ទីរទួលស្លែង មានរៀបចំកិច្ចប្រជុំរវាងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដោយឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយលោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងលោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈ អង្គការ KOICA។ គម្រោងជំហានទី២នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។

  • លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនចំពោះឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន ចំពោះមរណភាពរបស់ លោកជំទាវ ញាណធាន ណារី ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

  • ក្រុមភ្នាក់ងារទេសចរណ៍​ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបន្តជួសជុលគ្រឿងបរិក្ខា ទេសចរណ៍មួយចំនួននៅតាមប្រាសាទ ដូចជាជណ្ដើរក្ដារឈើដែលទ្រុឌទ្រោម ឱ្យមានសោភ័ណភាព និងរឹងមាំ។ ការងារនេះ ដើម្បីសម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរ​ដែលមកកម្សាន្ត​ក្នុងរមណីយដ្ឋានអង្គរឱ្យប្រកបដោយផាសុកភាព និងប្រកបដោយភាពសប្បាយរីករាយ ពោរពេញ​ដោយអនុស្សាវរីយ៍ និងការចងចាំដ៏ល្អៗ៕ រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌

  • អបអរសាទរថ្ងៃខួបកំណើតទី២ របស់ប្រជាជនកម្ពុជា ! ៧ មករា ១៩៧៩ – ៧ មករា ២០២៣ #៤៤ឆ្នាំ

  • នាដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័នASI របស់ឥណ្ឌា បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារ ដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើបានរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយនោះ អាចងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងន័យថែរក្សា អភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្ម ជាពិសេស បង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម និងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។ លោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះ បានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣នេះតទៅ ដោយនៅក្នុងគម្រោងនេះដែរ ការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេ ភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង២០ម៉ែត្រ ដែលដួលរាបដល់ដីនោះផង។ លោក Sing Sood រំពឹងថា នៅរយៈពេល២ឆ្នាំខាងមុខ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញ ខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួងនៃប្រាសាទតាព្រហ្ម នឹងរឹងមាំស្រស់ស្អាតឡើងវិញ។ លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុល គឺត្រូវធ្វើការសិក្សាពីប្លង់ ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាត រៀបចំផ្គុំ និងជួសជុលថ្មឡើងវិញ បន្ទាប់មកធ្វើការពង្រឹងគ្រឹះ និងរៀបចំផ្គុំថ្មចូលទៅទីតាំងដើមវិញ ហើយការងារជួសជុលនេះធ្វើឡើងតាមបច្ចេកទេស Anastylosis។ អ្នកជំនាញរូបនេះ…

  • លិខិតគោរពជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សប្រពៃថ្លៃថ្លា ពោពេញដោយសិរីសួស្តី នៃពិធីខួបអាពាហ៍ពិពាហ៍គម្រប់៤៧ឆ្នាំ

  • លោកជំទាវបណ្ឌិតសភារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី សម្រាប់ត្រៀមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា។ នារសៀលថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំការសម្ដែងសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងក្រុមគុនល្បុក្កតោនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅទីតាំងនាយកដ្ឋានសិល្បៈទស្សនីយភាព ។ ការពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករកីឡាការិនី សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា។ សិល្បៈទស្សនីយភាពសម្រាប់យកមកសម្តែង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នេះ…