អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។ មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៏«រំលឹកគុណអង្គរ» នាពេលនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី៣០ឆ្នាំនៃការចុះរមណីយដ្ឋាអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២-ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈនិងវប្បធម៌ជាច្រើនទៀត ដែលជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។ ក្នុងឱកាសនោះដែរលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
កិច្ចប្រជុំលើកទី១៦ ឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ាន (The 16th ASEAN Senior Official Meeting on Culture and Arts) ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ។ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំលើកទី១៦ ឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌អាស៊ាន ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ បានរៀបចំឡើងក្រោមការដឹកនាំរបស់ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី១៦។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសជាសមាជិកអាស៊ាន រួមនឹងដៃគូសន្ទនាអាស៊ាន។ កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ក៏ដូចជាបណ្តាដៃគូសន្ទនាដែលរួមមាន: សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ ជាមួយនេះកិច្ចប្រជុំក៏បានពិនិត្យផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសជាដៃគូសន្ទនា ២០២០-២០២២។ លើសពីនេះ កិច្ចប្រជុំក៏បានពិនិត្យលើផែនការយុទ្ធសាស្រ្តសម្រាប់វប្បធម៌…
នៅថ្ងៃទី១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាអំពី “ការធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងលើកកម្ពស់ការយល់ដឹងអំពីមត៌កវប្បធម៌អរូបីតាមរយៈបច្ចេកវិទ្យាឌីជីថល” នៅរោងសម្តែងនាយកដ្ឋានសិល្បទស្សនីយភាព។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥, មន្រ្តីជំនាញនាយកដ្ឋាន៥ ក្រោមឱវាទនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌, ការិយាល័យយូណេស្កូភ្នំពេញ, គណៈកម្មការជាតិយូណេស្កូ, អង្គការសិល្បៈខ្មែរអមតៈ, អង្គការ WWF, អង្គការ CIPO និងក្រុមហ៊ុនបារមី សរុបប្រមាណ៧០នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ -ពិនិត្យឡើងវិញលើបញ្ជីសារពើភណ្ឌមត៌កវប្បធម៌អរូបីកម្ពុជាឆ្នាំ២០១៧ -ចែករំលែកអំពីគោលការណ៍ និងសេចក្តីណែនាំដើម្បីចុះបញ្ជីមត៌កវប្បធម៌អរូបី -ការចែករំលែកបទពិសោធ ការចុះបញ្ជីមត៌កវប្បធម៌អរូបី និងការផ្សព្វផ្សាយលើបណ្តាញសង្គម និងបច្ចេកវិទ្យាឌីជីថល។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា និងតំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល កំពត កោះកុង កំពង់ធំ និងមណ្ឌលគិរី ព្រមទាំងមានការបែងចែកក្រុមពិភាក្សាផ្លាស់ប្តូរយោបល់ពីសំណាក់សិក្ខាកាមពាក់ព័ន្ធនឹងការយល់ដឹងអំពីមត៌កវប្បធម៌អរូបីយ៉ាងផុលផុសផងដែរ៕
សត្វព្រៃ២ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងតាកាវសម្រាប់កេងកងតូច និងនៅជិតខ្លោងដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហការនេះ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន១២ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល(កើតកូនបានចំនួន២ក្បាល) ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។ ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ។ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្ស តិកភណ្ឌអង្គរ បានទទួលជួបប្រតិភូមកពីប្រទេសក៉រ៉េខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Cindy Si Yeon Rim អ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។ ជំនួបនេះ ក្នុងគោលបំណងស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងវិស័យបេតិភណ្ឌ និងដំណើរការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ជាការចែករំលែកចំណេះដឹងទៅដល់សិស្ស និស្សិតកូរ៉េខាងត្បូង។ ក្នុងនោះដែរ ថ្នាក់ដឹកនាំនៃអាជ្ញាធរចាតិអប្សរា បានលើកឡើងនូវព័ត៌មានទូទៅរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ភាគីប្រទេសកូរ៉េ អំពីតួនាទី និងភារកិច្ចសំខាន់ៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដល់ស្ថាប័នទាំងពីររបស់ប្រទេសកូរ៉េខាងត្បូង។ លើសពីនេះ ក៏មានការលើកឡើងជាសំណួរមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នូវចម្ងល់ផ្សេងៗដើម្បីស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ៕ អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក អេង បញ្ញាវុទ្ធី
តាមរយៈការចុះត្រួតពិនិត្យផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផ្លូវថ្នល់ចំនួន២កំណាត់ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ប្រវែង១០៧៦ម៉ែត្រ និងពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី ប្រវែង ១៤០០ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ជួសជុល ពង្រីក និងកែលម្អទៅតាមបទដ្ឋានបេតិកភណ្ឌ។ ឯកឧត្តមបន្តថា ការជួសជុលកែលម្អផ្លូវនេះគឺដើម្បីឱ្យផ្លូវមានសោភណ្ឌភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ផ្លូវនេះមានទំហំចាប់ពី០៦ម៉ែត្រ ទៅ០៩ម៉ែត្រទៅតាមស្ថានភាពជាក់ស្តែង។ សូមបញ្ជាក់ថាកំណាត់ទី១ ពីប្រាសាទប្រែរូបមកស្រះស្រង់បានអ៊ុតបេតុងកៅស៊ូរួចរាល់ហើយ រីឯកំណាត់ទី២ កំពុងតែបង្ហាប់គ្រឹះ និងគ្រោងនឹងបញ្ចប់ក្នុងខែមីនាខាងមុខនេះ។ អត្ថបទ៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅសាលសន្និសីទចតុម្មុខ។ ក្រោយពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអានរបាយការណ៍ស្តីពីលទ្ធផលការងារ ទិសដៅ និងបញ្ហាប្រឈមរួចមក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្រ្តីរាជការក្រសួងវប្បធម៌ និងវិចត្រសិល្ប: និងបានផ្តល់អនុសាសន៍គន្លឹះសំខានៗ សម្រាប់ការអនុវត្តនាពេល អនាគត់។ ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយកនរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់មេដាយការងារជូនដល់មន្ត្រីរាជការដែលខិតខំបំពេញការងារបានល្អផងដែរ។ អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត
នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចូលរួមជាអធិបតីនាពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នារវាងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Yeungnam នៃសាធារណរដ្ឋកូរ៉េ។ ពិធីនេះក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម Park Heung- Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ និងដំណើរទស្សនកិច្ចសិក្សាវាងថ្នាក់ ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃស្ថាប័នទាំងពីរ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ និងលោក Sur Gil Soo នាយកសាកលវិទ្យាល័យ Yeungnam។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Yeungnam។ ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គណៈប្រតិភូចំនួន២៣រូបពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម យន់ ខៀន អនុរដ្ឋលេខាធិការ និងលោកបណ្ឌិត ហង្ស រិទ្ឋីរ៉ាវុធ ព្រឹទ្ធបុរសស្តីទីនៃមហា វិទ្យាល័យតូរ្យតន្ត្រី…
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅសាល សន្និសិទចតុម្មុខ។ ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវថ្នាក់ ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:សរុប ជាង ៦០០នាក់។ អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត
លោកជំទាវ ភឿង សកុណា បានអនុញ្ញាតអោយលោកសាស្ត្រាចារ្យ Vicent Vidal ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបាន អនុញ្ញាតអោយលោកសាស្រ្តាចារ្យ Vicent Vidal , Director of the Experimental Imaging Laboratory in CERIMED ចូលជួបពិភាក្សាការងារ និងជម្រាបជូនពីគម្រោងនៃការផលិតភាពយន្តនៅកម្ពុជា។ នៅក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯ.ឧ ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបផងដែរ ។ អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត