Catégorie : ព័ត៌មាន


  • នេះជាម្ចាស់ភោជនីយដ្ឋានទី២ហើយដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយ​ខ្នង គឺអតីតភោជនីយដ្ឋាន «ភ្នំស្រី» បច្ចុប្បន្នឈ្មោះថា «ផ្ទះបាយតានីខ្មែរអង្គរ» ​ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខ​ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ លោកស្រី មុត​ រតនា ម្ចាស់ទីតាំងភោជនីយដ្ឋាន​ «ភ្នំស្រី» ដែលសព្វថ្ងៃបានជួលឱ្យលោក ជ្រុន គឹមសេង ធ្វេីអាជីវកម្មបន្តបានឱ្យដឹងថា លោកស្រីបានបើកភោជនីយដ្ឋាននេះជាង២០ឆ្នាំមកហើយ អនុស្សាវរីយ៍ក៏ច្រើន ហើយទីនេះ ក៏ជាប្រភពចំណូលនិងភាពមានបានរបស់អ្នកស្រីមកដល់សព្វថ្ងៃឱ្យរស់នៅបានសុខសាន្តជាមួយកូនចៅ។ អ្នកស្រីរីករាយនឹងប្រគល់ដីនេះជូនអាជ្ញាធរជាតិអប្សរាតាមសំណូមពរដើម្បីអភិវឌ្ឍន៍ទីនេះឱ្យកាន់តែល្អប្រសើរ ព្រោះនេះជាកម្មសិទ្ធិរបស់រដ្ឋ និងបានតាំងចិត្តតាំងពីដើមមកថា នឹងប្រគល់ជូនរដ្ឋ ពេលរដ្ឋត្រូវការ។ លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំងនេះប្រកបរបរលក់​អាហារជិត៣ឆ្នាំមកហើយ បានលើកឡើងថា ការប៉ះពាល់ដល់អង្គរ គឺមិនមែនជាផលប៉ះពាល់តែឆ្នាំងបាយរបស់ខ្ញុំទេ តែជាឆ្នាំងបាយជាតិទាំងមូល និងពិភពលោកដែរ ដូច្នេះការចូលរួមរបស់ខ្ញុំនេះជាចំណែកតូចណាស់ក្នុងការថែរក្សាអង្គរ ក្នុងនាមជាអ្នកទទួលបានផលពីអង្គរ។ លោក គឹមសេង បន្តថា ខ្ញុំស្ម័គ្រចិត្ត​សហការជាមួយអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលក្នុងការរុះរើសំណង់​ភោជនីយដ្ឋាននេះតាមសំណូមពរ​ដោយមិនមានការបង្ខិតបង្ខំទេ ព្រោះកើតចេញពីការជជែករកដំណោះស្រាយមួយដ៏ល្អបំផុតសម្រាប់ជាតិយើង​ទាំងអស់គ្នា​ដើម្បីរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ​​ បរិស្ថានស្អាត តាមតម្រូវការ​វិស័យទេសចរណ៍ទាំងនៅទីនេះ ទូទាំងប្រទេស និងពិភពលោក។ លោកក៏បានអរគុណអាជ្ញាធរជាតិអប្សរាដែលរកដំណោះស្រាយល្អៗដល់អាជីវករ ហើយក៏សំណូមពរដល់បងប្អូននៅទីនេះ សូមយល់ថាដំណើរការនៃការរៀបចំឧទ្យានអង្គរនេះ គឺឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចជាតិនិងពិភពលោកជាមួយគ្នា ព្រោះនេះជាមរតកពិភពលោក មិនមែនជាកម្មសិទ្ធិឯកជនណាមួយឡើយ។…

  • អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាតជុំក្នុងដំណាក់កាលទី១ ប្រាសាទបាតជុំកសាងឡើងដោយមន្រ្តីម្នាក់ឈ្មោះកវិន្រ្ទារីមថនក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅលើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ អាយុកាល និងគុណភាពសម្ភារៈសំណង់។ ក្នុងគោលបំណងពង្រឹង សង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ និងលើកតម្លៃប្រាសាទ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរការជួសជុលតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២០នេះ។ កញ្ញា ដយ ពេជ្រជីរ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ឥដ្ឋរលុះធ្ងន់ធ្ងរនិងច្រើនកន្លែងដូចជានៅផ្នែកខាងលើផ្តែរនៃប៉មខាងជើង ក្បាលសសរផ្អោបនិងគល់សសរផ្អោបជ្រុងខាងកើតនៃប៉មខាងជើងរលុះបាក់ខ្លាំង។ ឥដ្ឋផ្នែកដំបូល ជ្រុងកែងនិងលើជញ្ជាំងមានស្នាមប្រេះ រលុះបាក់និងពុកផុយ មានរុក្ខជាតិដុះតាមស្រទាប់ឥដ្ឋនិងទឺកភ្លៀងជ្រាបតាមស្នាមប្រេះធ្វើឲ្យតួប៉មពុកផុយ។ ចំណែកថ្មខឿនរំកិលចេញពីទីតាំងដើម មិនតែប៉ុណ្ណោះសំបុកកណ្ដៀរមាននៅក្នុងស្នាមប្រេះទាំងនោះ។ ដើម្បីជួសជុលនិងកាត់បន្ថាយហានិភ័យនេះ កញ្ញា ពេជ្រជីរ៉ា បញ្ជាក់ថា ជាដំបូងក្រុមអ្នកជំនាញបានជួសជុលនូវផ្នែកខាងជើងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ជាពិសេសទីតាំងឥដ្ឋក្រៀកហែកចេញពីគ្នារហូតដល់២១សង់ទីម៉ែត្រនៅជញ្ជាំងខាងជើង។ កញ្ញា បន្ថែមថា បន្ទាប់មកក្រុមអ្នកជំនាញបានជួសជុលបិតភ្ជាប់ស្នាមប្រេះផ្នែកខាងក្នុងនិងខាងក្រៅដើម្បីការពារការជ្រាបទឹក ជៀសវាងការខូតខាតណាមួយបន្ថែមទៀត។ ចំពោះបច្ចេកទេស កញ្ញាបានឱ្យដឹងថា ទីតាំងខូចខាតក្រុមការងារបានរុះរើឥដ្ឋដែលពុកផុយនិងជួសជុលពង្រឹងឡើងវិញជាផ្នែកៗដោយរក្សាទម្រង់ដើមរបស់ប្រាសាទនិងរក្សាបច្ចេកទេសបុរាណ ហើយរក្សាតម្លៃប្រវត្តិនៃស្ថាបត្យកម្មប្រាសាទ។ ម្យ៉ាងវិញទៀត យើងបានស្វែងរកឥដ្ឋចាស់ៗនិងប្រើឡើងវិញ រួមទាំងបន្ថែមឥដ្ឋថ្មីស្របតាមកម្រិតខូចខាតនៃសំណង់និងគោរពតាមទ្រឹស្តី និងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌( ធម្មនុញ្ញអង្គរ និង អាយស៊ីស៊ី-អង្គរ)។ ចំពោះបច្ចេកទេសលាយបាយអរធ្វើតាមរូបមន្តបុរាណ នឹងមានកម្មករជំនាញមានបទពិសោធន៍ផ្នែកជួសជុលប្រាសាទឥដ្ឋជាច្រើនឆ្នាំចូលរួមផងដែរ៕…

  • ទិដ្ឋភាពពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្ត ដូចសព្វមួយដង អ្នកស្រុកអង្គរបានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅរៀងរាល់ ថ្ងៃ៣កើត ខែមាឃ នៅតាមភូមិឬតាមទួលអ្នកតាដែលជាទីសក្ការៈបូជា។ ពិធីដូចគ្នានេះក៏ប្រារព្ធធ្វើនៅទីសក្ការៈបូជាលោកតារាជ្យ ក្នុងប្រាសាទអង្គរវត្តផងដែរ។ ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ បានជួបជុំគ្នារៀបចំពិធីដោយនាំមកនូវគ្រឿងសំណែនចម្រុះដូចជានំបញ្ចុក នំអន្សម ក្បាលជ្រូក មាន់ ទឹក ស្រា បង្អែម និងរណ្តាប់បូជាផ្សេងៗដើម្បីរៀបចំពិធី។ នៅពេលវេលាម៉ោង៣រសៀល ពិធីបានចាប់ផ្តើមដោយមានចាស់ក្មេងប្រមាណជិត១០០នាក់ចូលរួម។ ពិធីមានការប្រគំតន្រ្តីបុរាណ អាចារ្យសូត្រធម៌ដើម្បីអញ្ជើញអ្នកតាមកពិសារគ្រឿងសំណែន។ ពិធីនេះត្រូវបានអ្នកភូមិអង្គរគោរពធ្វើជារៀងរាល់ឆ្នាំនៅក្រោយរដូវច្រូតកាត់ ឬនៅរាល់ថ្ងៃ៣កើត ខែមាឃ ដើម្បីជាកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិ ព្រមទាំងថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក៕ សូមទស្សនាទិដ្ឋភាពទូទៅជុំវិញពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្តដូចតទៅ៖ អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ លោក សឿន ប៊ុនស៊រ

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center”CSC” )ចូលជួប ពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center “CSC”) ដឹកនាំដោយ លោក Jeffrey N. Rudolph ប្រធាននិងជានាយកប្រតិបត្តិនៃ CSC និង លោក Peter Elsaesser នាយកប្រតិបត្តិនៃ Museums Partner ចូលជួបពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស គម្រោងតាំងពិព័រណ៍នេះ គឺគ្រោងនឹងរៀបចំឡើងនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ក្នុងឆ្នាំ២០២២ខាងមុខ ក្រោមប្រធានបទស្តីពីអង្គរ (ANGKOR: The Exhibition)។…

  • សិប្បកម្មឡឥដ្ឋក្បឿងអង្គរ ជាសិប្បកម្មតែមួយគត់ដែលផលិតឥដ្ឋជួសជុលប្រាសាទ ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទដូនតាខ្មែរ សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ ដែលស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។ សិប្បកម្មនេះបានចាប់ផ្តើមផលិតឥដ្ឋនេះតាំងពីអំឡុងឆ្នាំ១៩៩៤ មក និងគោរពតាមបច្ចេកទេសដែលអ្នកជំនាញជួសជុលប្រាសាទផ្តល់ឱ្យ។ លោក យិន លិម ជាម្ចាស់សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ បានចាប់ផ្តើមរបរនេះតាំងពីឆ្នាំ១៩៨៩មក ដោយលោកបានកែច្នៃឡបុរាណសល់ពី សង្គមចាស់សម្រាប់ការធ្វើ អាជីវកម្មនេះ។ លោកប្រាប់ថា ការផលិតឥដ្ឋនិងក្បឿងក្នុងសិប្បកម្មលោក គឺប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ហើយបច្ចេកទេសក៏នៅបែបបុរាណផងដែរ។ សម្រាប់ការផលិតឥដ្ឋផ្គត់ផ្គង់ការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ លោក យិន លិម ប្រាប់ថាបានចាប់ផ្តើមពីឆ្នាំ១៩៩៤ និង១៩៩៥មក ដោយសារសិប្បកម្មលោកមានពុម្ពចាស់ និងទទួលបានការផ្តល់ទំនុកចិត្តពីអ្នកជំនាញជួសជុលប្រាសាទ។ លោកបន្តថា អង្គការបរទេសដែលសហការជួសជុលប្រាសាទជាមួយអាជ្ញាធរជាតិអប្សរាបានបញ្ជាទិញឥដ្ឋបុរាណនេះដើម្បីជួសជុលប្រាសាទព្រះគោ ហើយការផលិតគឺមានការផ្តល់បច្ចេកទេស និងការសិក្សាត្រឹមត្រូវពីស្ថាប័នទាំងនោះ។ លោក យិន លិម បន្តថា ការផលិតឥដ្ឋបុរាណជួសជុលប្រាសាទដែលលោកកំពុងផលិតគឺមាន៣ខ្នាត។ ខ្នាតទី១ មានទំហំ ១,៦ស.ម គុណ ២៣ស.ម គុណ១១ស.ម, ខ្នាតទី២ ទំហំ ៧,៥០ស.ម គុណ២៣ស.ម គុណ១១ស.ម និងខ្នាតទី៣ ទំហំ៥,៥០ គុណ…

  • ពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមមួយក្នុងចំណោមទំនៀមជាច្រើនទៀតនៃបេតិកភណ្ឌអរូបីរបស់អ្នកស្រុកអង្គរ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជន ទាំង ប្រុស ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ដែលស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះឡើយ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតាដែលប្រារព្ធធ្វើឡើងនៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមរបស់អ្នកស្រុកអង្គរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅម៉ោង៧ព្រឹក គណៈកម្មការភូមិ បាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបានហើយ។ ដោយឡែកការរកត្រីនេះ អនុញ្ញាតឱ្យប្រជាជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យប្រជាជនភូមិក្រៅចុះចាប់នោះឡើយ និងប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឆ្នៀងអង្រុត និងសំណាញ់ជាដើម។ ចំពោះការចាប់ត្រីនេះ គណៈកម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។ លោក ពេជ្រ ឃិន មេភូមិ ភូមិបង្កោង និងជាគណៈកម្មការរៀបចំ បានរៀបរាប់ថា ដោយនៅឆ្នាំនេះខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង…

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India) កាលពីល្ងាចថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India) ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Raffles Hotel Le Royal។ ទិវាសាធារណរដ្ឋឥណ្ឌា គឺតែងតែប្រារព្ធឡើងជាងរៀង រាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលរដ្ឋធម្មនុញ្ញឥណ្ឌាចូល ជាធរមានដោយប្រកាន់យកប្រព័ន្ធរដ្ឋាភិបាលបែបប្រជាធិបតេយ្យ និងថ្ងៃដែលប្រទេសឥណ្ឌាក្លាយជារដ្ឋឯករាជ្យពេញលេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក្នុងនាមរាជរដ្ឋា ភិបាលនិងប្រជាជនកម្ពុជា បានចូលរួមអបអរសាទរក៏ដូចជាជូនពរចំពោះរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា សូមឱ្យមានសេចក្តីសុខនិងរីកចម្រើនឥតឈប់ឈរ។ ក្នុងនាមប្រទេសជាមិត្តជាមួយឥណ្ឌា…

  • លទ្ធផលស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្សនិងអ្នកភូមិ សិស្សានុសិស្សសាលាបឋម សិក្សាក្រសាំងរលើងនិងអ្នកភូមិចំណុះទួលដូនប៉ុកជាង៦០នាក់ ទទួលបានចំណេះដឹងបន្ថែមអំពីការស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកដោយអ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យហាវ៉ៃ។ នេះគឺជាការបញ្ជ្រាបចំណេះដឹងនិងផ្សព្វផ្សាយឱ្យសិស្ស រួមទាំងប្រជាជនក្នុងសហគមន៍បានយល់ច្បាស់ពីការធ្វើកំណាយស្រាវជ្រាវនិងលទ្ធផលដែលទទួលបានដើម្បីបំផុសគំនិតវិជ្ជមានដល់សិស្សនិងអ្នកភូមិឱ្យស្គាល់ពីបុរាណវិទ្យានិងបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រ។ ទួលដូនប៉ុកជាភូមិមានមនុស្សរស់នៅជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ មានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ តឹកតាងនៃវត្តមានរបស់មនុស្សនៅទីនោះគឺសំណល់កុលាលភាជន៍ ប៉ុន្តែប្រាសាទនៅលើទួលបានដួលរលំនៅស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការបោះបង់ទួលនេះ ប្រហែលស្របពេលនឹងការកសាងវត្តអាធ្វារនាស.វ.ទី១២ឬទី១៣ដែរ ហើយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ តាមរយៈការស្រាវជ្រាវនេះ អ្នកជំនាញបង្ហាញថាក្រៅពីប្រាសាទនៅរមណីយដ្ឋានអង្គរ ក៏មានប្រាសាទតូចធំ បុរាណដ្ឋានជាច្រើន ហើយមនុស្សបានរស់នៅទីនោះដែលបង្ហាញអត្តសញ្ញាណខ្មែរ ការវិវត្តនៃអរិយធម៌ពីសម័យអង្គរមកដល់សព្វថ្ងៃ និងក៏ជាភស្តុតាងបញ្ជាក់ថា ពួកយើងពិតជាកូនចៅតពីដូនតាសម័យអង្គរមែន។ យុវសិស្ស ហូន គឹមហាន រៀនថ្នាក់ទី៦នៃសាលាបឋមសិក្សាក្រសាំងរលើង មានមតិថា នេះជាលើកទី១ដែលបានស្តាប់ការពន្យល់ពីការងារស្រាវជ្រាវបុរាណវិទ្យា បានឃើញគេធ្វើកំណាយនិងបានស្គាល់អំពីវត្ថុបុរាណក្រោមដី ដែលមិន ដឹងថាទួលនេះមានថ្មបាយ ក្រៀម ប្រាសាទ អំបែងចាន ក្អមទេ ហើយប្តេជ្ញានឹងចូលរួមថែទាំ ក៏ដូចជាសិក្សាពីវាឱ្យបានល្អទៅថ្ងៃអនាគត។ ចំណែកអ្នកស្រី ឈុត គូ នៅភូមិទ្រាក ក៏សប្បាយចិត្តដែលបានឃើញការស្រាវជ្រាវពីប្រវត្តិនៃវត្ថុទាំងនោះនៅទួលដូនប៉ុកដោយផ្ទាល់ បានស្គាល់ភាជន៍ ក្អម ចាន និងប្រវត្តិរបស់វា។ អ្នកស្រីគាំទ្រសកម្មភាពនេះនិងចង់ឱ្យកូនបានរៀនសូត្រផ្នែកនេះផងពេលកូនធំ ដើម្បីបម្រើប្រយោជន៍ដល់ប្រទេសខ្មែរនិងប្រជាជនខ្មែរបានដឹងពីសាវតារបស់ខ្លួន៕ អត្ថបទ៖ កញ្ញា ហ៊ីង…

  • អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ជ័យលាភីការប្រកួតកីឡារត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ Angkor Ultra Trial លើកទី៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ដល់ជ័យលាភីការប្រកួតកីឡារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥។ កីឡានេះ អ្នកចូលរួមត្រូវរត់ឆ្លងកាត់ឧបសគ្គ ព្រៃប្រឹក្សា ប្រាង្គប្រាសាទ ភូមិ-ឃុំអ្នកស្រុក និងវាលស្រែមួយចំនួន។ វត្តមានជាអធិបតីភាពក្នុងពិធីនេះ មានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន, លោកជំទាវ អេវ៉ា ង្វៀង ប៉ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2020 គឺមានវិញ្ញាសាប្រកួតដូចជា រត់១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដោយមានអ្នកចូលរួមសរុប…

  • អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជេីងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទរទឹកនិងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋមានជំនឿនិងគោរពបូជាបដិមានេះជាយូរ មកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ថាអាជ្ញាធរជាតិអប្សរានឹងបន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រម ទាំងថែរក្សាជំនឿរបស់ប្រជា ពលរដ្ឋក្នុងតំបន់។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា៖ ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញនិងចង្កូមស្ញាញគួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមម្ករ។ ជាប្រភេទសត្វពេញ និយមតំណាលក្នុងរឿងព្រេងទេវកថារបស់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។ ខ្មែរបង្ហាញម្ករនៅតាមចម្លាក់លើជញ្ជាំងប្រាសាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។ តាមទេវកថាព្រះឥសូរ…