មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។ ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ លោក តប់ តង…
កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារ នឹងបានប្រាប់ទៅមន្ទីរវប្បធម៌និងវិចិត្រសិល្ប:រាជធានី-ខេត្តទូទាំងប្រទេស ឱ្យរៀបចំសង្ក្រាន្តក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយភ្ជាប់សកម្មភាពការដាស់តឿន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ បន្ថែមលើនេះ ក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួង ដែលមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជាប្រធានកិត្តិយស ក៏បានផ្តាំសមាជិកសមាជិកា ធ្វើការងារសំខាន់មួយចំនួនទៀត រួមមាន៖ * សហការផលិតបទចម្រៀងអប់រំ រឿងអប់រំខ្លីៗ ខ្សែជីវិតពិតពីគ្រឿងញៀន និងផលវិបាករបស់ក្រុមគ្រួសារ ដើម្បីជាសារចែករំលែកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់បានឃើញពីវិនាសសកម្ម ដោយសារគ្រឿងញៀន * កៀរគរសិល្បករ សិល្បការិនី និងតារាល្បីៗ ឱ្យជួយផ្សព្វផ្សាយសារអប់រំពីគ្រឿងញៀន នៅរាល់កម្មវិធីសម្តែងនានាគ្រប់ទម្រង់ * បង្កើតកម្មវិធីប្រឡងតែងកំណាព្យ គូរគំនូរ ឬអត្ថបទនិពន្ធនានា ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន * រៀបចំសិក្ខាសាលា វេទិកានានា ផ្សព្វផ្សាយឱ្យទូលាយពីផលប៉ះពាល់ និងវិធានការសមស្របចំពោះមុខ…
សេចក្តីជូនដំណឹង ស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…៕
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញារធជាតិព្រះវិហារ បានសហការជាមួយកញ្ញាលីលាន បេក្ខភាពបណ្ឌិតមកពីសាកលវិទ្យាល័យហូហិនហេម (University of Hohenheim ) រៀបចំវគ្គបណ្តុះបណ្តាលអំពីការផលិតមេជីអិចអិម និងថ្នាំពុលសរីរាង្គ និងចែករំលែកចំណេះដឹងអំពីការដាំដុះតាមបែបប្រព័ន្ធកសិរុក្ខកម្ម ដល់សមាជិកគ្រូបង្គោល សមាជិកក្រុមប្រឹក្សាឃុំស្រអែម មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងកសិករគម្រូរមកពីខេត្តរតនគីរី ចំនួន ២៩នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ចំណេះដឹងអំពីការផលិតជី និងថ្នាំពុលសរីរាង្គដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់បង្កើនការលូតលាស់ និងសម្លាប់សត្វល្អិតដោយមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងបានចែករំលែកបទពិសោធន៍ អំពីបច្ចេកទេសដាំដុះ ការថែទាំដំណាំ និងដំណោះស្រាយផ្សេងៗដែលកើតលើចម្ការដំណាំ។
ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ អនុញ្ញាតចំនួន២៩ករណី ៣) ស្រុកពួក អនុញ្ញាត៤២ករណី ៤) ក្រុងសៀមរាប អនុញ្ញាតចំនួន៥៨សំណើ ៥) ស្រុកបន្ទាយស្រី អនុញ្ញត៥៩ករណី ៦) ទីតាំងក្រៅឧទ្យានរមណីយដ្ឋានអង្គរ អនុញ្ញាត៤ករណី។ ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍តែងតែចុះទៅតាមគោលដៅរបស់ខ្លួន ដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់ ថែមទាំងបាននាំយកថវិកាមួយចំនួន ជូនដល់ចាស់ជរា គ្មានទីពឹងនៅតាមមូលដ្ឋានគោលដៅជាដើម។ ទន្ទឹមនិងនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ៕
នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។ ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។ ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ភោគ ជា
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងតួនាទីភារកិច្ច វិន័យ និងវិធីសាស្រ្តសង្រ្គោះបឋមដល់ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករអនាម័យ ដែលកំពុងបម្រើការងារនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ វគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអជ្ញាធរជាតិព្រះវិហារ លោកប្រធាន លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងគ្រូបង្គោលមកពីមណ្ឌលសុខភាពកោះកេរ្តិ៍ ចំនួន២រូប ដឹកនាំដោយលោកស្រី ពិន ចន្ថុល តំណាងគ្រូពេទ្យមកពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២រូប ដឹកនាំដោយលោក កុល សុខគ្រី ព្រមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករអនាម័យ សរុបប្រមាណជាង៤០រូប។ គោលបំណងនៃកម្មវធីនេះ ដើម្បីបង្កើននូវសមត្ថភាពបំពេញការងារ បដិសណ្ឋារកិច្ច សម្របសម្រួល និងវិធីសាស្រ្តក្នុងការសង្រ្គោះបឋម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួបគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ក្នុងកំឡុងពេលកម្សាន្តរមណីយដ្ឋានប្រាសាទកោះកេរ។ ជាមួយគ្នានេះដែរ ក្រុមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលជាគ្រូបង្គោល បានបង្ហាត់បង្រៀនដល់សិក្ខាកាមយ៉ាងយកចិត្តទុកដាក់ នូវវិធីសាស្រ្តរួមមាន ការសង្រ្គោះជនរងគ្រោះពេលគាំងបេះដូង…
នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យមើលការជួសជុលឡើងវិញនូវទីកន្លែងព្រះអង្គចេក និងព្រះអង្គចម ដែលជាទីកន្លែងប្រជាពលរដ្ឋតែងតែគោរពបូជាតាមទំនៀមទម្លាប់ ប្រពៃណីតាំងពីបុរាណរៀងមក។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏ណែនាំអោយមន្រ្តីពាក់ព័ន្ធរៀបចំប្រព័ន្ធភ្លើងអំពូលឡើងវិញនៅជុំវិញ និងថែរក្សាអនាម័យនៅជំវិញទីកន្លែងគោរពបូជាផងដែរ៕
ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ សាលាមធ្យមវិចិត្រសិល្បៈមានកិត្តិយសដោយទទួលបានការជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) ដឹកនាំដោយ Miss PRY ANA ខ្មែរ-អាមេរិកាំង ដែលជាបវរកញ្ញាលំដាប់លេខរៀងទី៤ បន្ទាប់ពីបានប្រកាសលទ្ធផលកាល ពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែង។ ដើម្បីទទួលបដិសណ្ឋារកិច្ចនៃដំណើរទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) នេះ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំប្រគំតន្ត្រីសំនៀងស្រាល អមដោយបទចម្រៀង និងសម្តែងទស្សនីយភាពសិល្បៈក្នុងទម្រង់របាំបុរាណ របាំប្រពៃណី ល្ខោនខោល និងសិល្បៈសៀកដែលប្រគំ ច្រៀងនិងសម្តែងដោយសិស្សានុសិស្សសាលាតូរ្យតន្ត្រី សាលារបាំ និងសាលាសៀក។ ក្នុងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈនេះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង៣០០នាក់៕