Catégorie : ព័ត៌មាន


  • មន្រ្តីជាន់ខ្ពស់ស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាគម្រោងជំនួយមូលនិធិរបស់ ស្ថានទូតអាមេរិក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយMs. Katherine Diop Public Affairs Officer និងMs. Soreimeas Norn Program Management Specialist ដោយមានការសម្របសម្រួល ពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារមួយចំនួនទៀត។ មុននឹងបន្តដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ប្រតិភូស្ថានទូតអាមេរិក ក៏បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីវត្ថុបុរាណ និងសម្បត្តិវប្បធម៌ខ្មែរ ដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ នៅរសៀលថ្ងៃដដែល ក៏បានបន្តដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារជួសជុល និងអភិរក្សនៅជណ្តើរបុរាណខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ…

  • ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear ចំនួន៤រូប បានអញ្ជើញទស្សនកិច្ច ពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៤នេះ ដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត។ ក្រោយពីបានពិនិត្យនៅលើទីតាំងមួយចំនួនរួចមក ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានផ្តល់អនុសាសន៍ត្រឡប់មកវិញរួមមាន÷ ការអភិរក្សប្រាសាទបន្ទាយពីរជាន់, ប្រាសាទក្រចាប់, ប្រាសាទក្រហម, ប្រាសាទប្រាំ, ពិនិត្យស្ថានភាពខ្នងទំនប់បុរាណ និងទីតាំងកំណាយបុរាណវិទ្យាលើខ្នងទំនប់ ខាងជើងភូមិកោះកេរ្តិ៍ ទីតាំងកំណាយបុរាណវិទ្យានៅចំណុចព្រះរាជវាំង ខាងលិចអណ្តូងព្រេង ដើម្បីរៀបចំផ្លូវវង់ទស្សនាថ្មី និងការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ។

  • នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុងការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌៕

  • សារលិខិតរំលែកទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ សម្តេចរដ្ឋសភាធិបតី កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ១៧:៤០​ នាទី ក្នុងជន្មាយុ​ ៦៧ឆ្នាំ ដោយរោគាពាធ។

  • ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំពេញអង្គ លើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយឯកឧត្តម CHANG Won Sam នាយកអង្គការKOICAនៃសាធារណរដ្ឋកូរ៉េ និងសហការី ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ជាពិសេសកិច្ចការងារជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា នាពេលកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាន នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ហាប់…

  • ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “របកគំហើញថ្មីៗក្នុងវិស័យបុរាណវិទ្យា” ដែលរៀបចំឡើងដោយនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសា្ថប័ន ដៃគូរពាក់ព័ន្ធ ជាតិនិងអន្តជាតិ មន្រ្តីរាជការមកពីបណ្តាមន្ទីររាជធានី-ខេត្ត សិស្សានុសិស្ស សរុប៨៨នាក់ និងបានលើកយកប្រធានបទសំខាន់ៗចំនួន៤មកធ្វើការផ្សព្វផ្សាយ៖ ទី១ បទបង្ហាញស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាបរមាណូ ក្នុងវិស័យបេតិកភណ្ឌ ដោយលោកស្រី LENA BASSEL អនុប្រធានគម្រោងវិទ្យាសាស្រ្ដបេតិកភណ្ឌនៃស្ថាប័នទីភ្នាក់ងារបរមាណូ អន្តរជាតិ(IAEA) ទី២ បទបង្ហាញស្ដីពីលោហកម្មសម័យបុរាណនៅតំបន់ឆែប ខេត្តព្រះវិហារដោយលោក BRICE VINCENT ប្រធានសាលាបារាំងចុងបូព៌ាប្រទេស(EFEO) ប្រចាំកម្ពុជា ទី៣ បទបង្ហាញស្ដីពី បទពិសោធនិងវិធីសាស្រ្ដ ក្នុងការវិភាគ គំនូរបុរាណនៅវត្តកំពង់ត្រឡាចលើដោយលោក ឡា សុហេង មន្រ្ដីនាយកដ្ឋានសារមន្ទីរ ទី៤ បទបង្ហាញស្ដីពី បទពិសោធនិងវិធីសាស្រ្ដក្នុងការវិភាគ និងជួសជុលក្រណាត់ ដោយលោកស្រី ខូ ចិន្តា មន្រ្ដីនាយកដ្ឋានសារមន្ទីរ។ ការរៀបចំសិក្ខាសាលានេះគឺធ្វើឡើងក្នុងគោលបំណង…

  • អគ្គនាយកដ្ឋានបេតិភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការដឹកនាំនិងសម្របសម្រួលរបស់នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានរៀ​បចំវគ្គបណ្តុះបណ្តាលអំពី ការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ដែលទទួលបានពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជូនដល់មន្រ្តីជំនាញចំនួន៥រូប មកពីនាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានបេតិកភណ្ឌ ដែលមានលោកស្រី Lena BASSEL អ្នកជំនាញមកពី(IAEA) ជាគ្រូឧទ្ទេស។ ការបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិសំបូរព្រៃគុក សិក្ខាកាមបានចុះអនុវត្តផ្ទាល់នៅលើទីតាំងប្រាសាទចំនួនពីរ គឺ ប្រាសាទតោ និង ប្រាសាទយាយព័ន្ធ ក្នុងតំបន់រមណីដ្ឋានប្រាសាទសំបូរព្រៃគុក បន្ទាប់មកយកទិន្នន័យមកធ្វើការវិភាគនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ជាឧបករណ៍មួយក្នុងការសិក្សាសមាសធាតុ (Composition) នៃវត្ថុអសរីរាង្គ (inorganic materials) រួមមានដូចជា ថ្ម បាយអ ឥដ្ឋ កុលាលភាជន៍ ប្រភេទពណ៌ដីលែង និងពពួកលោហៈផ្សេងជាដើម។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០…

  • គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយស ដោយលោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្ថិតក្រោមអធិបតីភាពលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ហាប់ គឹមអាន , លោករដ្ឋ ផល្លីន,លោក ភោគ ជា,លោកស៊ុម សុមេធ

  • នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះទៅពិនិត្យការរៀបចំ និងកិច្ចអភិវឌ្ឍន៍នៅតំបន់ពាក់ស្នែង និងរុនតាឯក។ ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ, ឯកឧត្តមអគ្គនាយក-អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ នៅតំបន់រុនតាឯក ក្រុមការងារបានចុះទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាព ចម្ការបង្ហាញ និងផ្ទះកសិករគំរូដែលទទួលបានការគាំទ្របច្ចេកទេសដោយអ្នកជំនាញកសិកម្មរបស់ អាជ្ញាធរជាតិអប្សរា។ល៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន និងភោគ ជា

  • ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។ សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ