នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ដែលដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើមសន្ទរកថាដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន លោកបានរំឭកពីការងារមួយចំនួនដែលជប៉ុនបានចូលរួម ក្នុងរមណីយដ្ឋានអង្គរជាង៣០ឆ្នាំមកនេះ។ លោកបន្តថា ពីឆ្នាំ១៩៩៤មក ជប៉ុនបានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួសជុលការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ សមិទ្ធផលដែលលេចធ្លោជាងគេ គឺការងារជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមាន២ដំណាក់កាល និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានោះលោក TANINAI Ichitomo ក៏បានរំឭកលើកិច្ចសហប្រតិបត្តិការនៅ រមណីយដ្ឋានសំបូរព្រៃគុកផងដែរ ហើយលោកថាកិច្ចសហប្រតិបត្តិការនឹងបន្តជារហូត ក្នុងបុព្វហេតុរួមចំណែកអភិរក្សសម្បត្តិបេតិកភណ្ឌកម្ពុជាឱ្យមាននិរន្តរភាព និងចីរភាព។ សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នៅថ្ងៃទី១៥ ខែមីនា ក៏នឹងមានកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។…
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលា ស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានវាគ្មិនកិត្តិយសចូលរួម មានដូចជា អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកផ្នួង និងលោកតាអាចារ្យ សរុបចំនួន១២រូប។ សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង ៖ ១. រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។ ២. រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោល “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ឲ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។ ៣. ប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ៤. ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣នៃអង្គការយូណេស្កូ ស្តីអំពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦។
នាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៤ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្ដាលីឆ្នាំសិក្សា២០២៤ ដើម្បីសម្តែងការគួរសម និងផ្ដល់អនុសាសន៍ទាក់ទងអំពីបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេសទៅដល់បេក្ខជន និងបេក្ខនារីជ័យលាភី។ នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកនូវបទពិសោធន៍មួយចំនួនទាក់ទងនឹងការរស់នៅ ការសិក្សារៀនសូត្រ បន្ថែមពីនេះលោកជំទាវរដ្ឋលេខាធិការបានជូនពរដល់ជ័យលាភីទាំងអស់អោយទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះជំនាញដែលបានសិក្សាពីក្រៅប្រទេស មកបម្រើការងារនៅក្នុងប្រទេសវិញ៕
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដោយអមដំណើរដោយ លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្រ្តី។ តាមរយៈការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុង ការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទស្សនាការសមទស្សនីយភាពមួយសម្រាប់ត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣ មីនា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីទាំងអស់ឱ្យព្យាយាមហ្វឹកហាត់ចំណេះ ជំនាញផ្សេងៗឱ្យកាន់តែប្រសើរ សម្រាប់បម្រើបុព្វហេតុជាតិមាតុភូមិ និងណែនាំឱ្យមន្រ្តីគ្រប់ឋានានុក្រមចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ជាភាតរភាព៕
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។ ក្នុងកម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ (ការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)។ កម្មវិធីនេះប្រព្រឹត្តទៅបានគឺដោយមានការអញ្ជើញចូលរួមពីសាធារណជន ទស្សនិកជន សប្បុរសជនពីគ្រប់ទិសទី៕ សូមគោរពអញ្ជើញចូលរួមទាំងអស់គ្នា !
កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨ បានអញ្ជើញពិនិត្យនិងឆ្លងស្នាដៃទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមការសម្តែងក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ពិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” និង “ឆ្នាំទស្សនាសៀមរាប ២០២៤” ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨។ សូមបញ្ជាក់ជូនថាកម្មវិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” និង “ឆ្នាំទស្សនាសៀមរាប ២០២៤” ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ” ប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ ព្រមទាំងលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា…
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) បានចុះពិនិត្យការងារដែលបាននឹងកំពុងអនុវត្ត ការដ្ឋានជួសជុលប្រាសាទសំខាន់ៗមួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដូចជា ប្រាសាទយាយពន្ធ័ ប្រាសាទ Y ក្រុមប្រាសាទតោ ប្រាសាទក្បាលជ្រូក ព្រមទាំងគម្រោងអភិវឌ្ឍន៍មួយចំនួន ដូចជាផ្លូវកាត់តំបន់ប្រាសាទ ចំណត និងកែលម្អខ្សែទស្សនាចរណ៍
លិខិតសុំអភ័យទោសរបស់ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមាន សេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសោរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ ចុះនិងចុះពិនិត្យទីតាំងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ចំណតនៅប្រាសាទតាសោម និងទន្លេស្ងួត។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ភោគ ជា