Catégorie : ព័ត៌មាន


  • ជួបគ្នាថ្ងៃស្អែក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:នឹងរៀបចំកម្មវិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដេីម្បីវប្បធម៌ជាតិ» ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០ ល្ងាចដល់ម៉ោង ១០:៣០ យប់។ -សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅក្នុងបរិវេណ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ( ខាងជេីងព្រះបរមរាជវាំង) សូមភ្ជាប់ជូនតារាងកម្មវិធីកម្សាន្តជាច្រើនដូចខាងក្រោម៖

  • ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការ សមាគមដែលបម្រើការងារលើវិស័យវប្បធម៌…

  • លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “ពិព័រណ៍សិប្បកម្មខ្មែរ” ឆ្នាំ២០២៤ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។ លោកជំទាវ ឡងឌី សាន់ណារ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ សមាគម ផ្នែកឯកជន និងសហគមន៍ ក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន សំដៅរួមគ្នាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិគឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ដោយជំរុញលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលវប្បធម៌ថ្មីៗ លើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ ដើម្បីឆ្លើយតបទៅនឹងទីផ្សារថ្មីៗថែមទៀត និងទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពរបស់សិល្បករ សិប្បករយើង ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងកិត្យានុភាពជាតិ ស្របតាមទិសស្លោក “កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌”។ សូមបញ្ជាក់ផងដែរថា កម្មវិធី “ពិព័រណ៍សិប្បកម្មខ្មែរ” នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០ ព្រឹក រហូតដល់ ម៉ោង ១៨:០០ ល្ងាច (សូមចូលរួមទស្សនាដោយឥតគិតថ្លៃ)៕

  • កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចូលរួមកិច្ចប្រជុំរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នាយឧត្តមសេនីយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី យូ ស៊ុនឡុង និង ឯកឧត្តម នាយឧត្តមសេនីយ ជួន សុវណ្ណ ដែលប្រព្រឹត្តទៅនៅទីស្តីការគណ:រដ្ឋមន្រ្តី។ កិច្ចប្រជុំខាងលើ ផ្តោតលើការត្រៀមរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនិងលោកជំទាវបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧មីនា ឆ្នាំ២០២៤ ខាងមុខនេះ។ នាឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណជាង៤០០០នាក់ ដែលក្នុងនោះមានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូបទៀត។ សូមបញ្ជាក់ជូនថា ទិវាវប្បធម៌ជាតិ នាឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ហើយទិវានេះទៀតសោត គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់…

  • កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលាសន្និសីទចតុម្មុខ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងសាកល្បងទស្សនីយភាពរបាំ ជូនលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ទស្សនីយភាពរបាំខាងលើនេះ នឹងត្រៀមសម្តែងក្នុងកម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” ជូនទស្សនិកជនទស្សនា នាល្ងាចថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។ នាឱកាសអញ្ជើញទស្សនាការសម្តែងសាកល្បងនូវទស្សនីយភាពខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក៏បានអញ្ជើញទស្សនាពិព័រណ៍សិប្បកម្មខ្មែរ។ ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃទី១-៣​ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង:​ ៩​ ព្រឹក​ ដល់​ ៦​ ល្ងាច ចូលទស្សនាដោយសេរី៕

  • សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ។ កម្មវិធីដ៏មហោឡារិកនេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវិធី ដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតដល់យុវជន យុវតីខ្មែរ ជំនាន់ក្រោយ ក្នុងការបង្កើនចំណេះដឹង ជាពិសេសបានយល់កាន់តែច្បាស់អំពីប្រវត្តិ ក៏ដូចជាតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាសម្លៀកបំពាក់ដ៏ថ្នៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណភូមិ។ ទន្ទឹមគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់អ្នកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ សូមយកចិតទុកដាក់ទៅលើតម្លៃសម្លៀកបំពាក់ ដែលប្រើប្រាស់ដោយកូនខ្មែរ សូមកុំច្នៃម៉ូដលើសលប់ពេក ដែលអាចមើលទៅមិនសមរម្យ ប្រាស់ចាកពីតម្លៃសម្លៀកបំពាក់របស់ខ្មែរ ដែលមានលក្ខណៈចាស់ទុំ សុភាព និងថ្នៃថ្នូរ ។ ជាមួយគ្នានេះ…

  • នៅព្រឹកថ្ងៃសុក្រ​ ទី០១​ ខែមីនា ឆ្នាំ ២០២៤ គណៈប្រតិភូក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គួរជម្រាបជូនដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥:៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ៕

  • នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយដល់សិស្សានុសិស្សបឋមសិក្សាហ៊ុន សែនស្រះក្ដុលថ្នាក់ទី៦ ចំនួន២១នាក់ (ស្រី១១នាក់) អំពីសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ គុណតម្លៃព្រៃឈើនិងបរិស្ថាន និងសួនបំណិនជីវិត រួមជាមួយនឹងការផ្តល់ជូននូវសៀវភៅគំនូរផាត់ពណ៌ម្នាក់មួយក្បាលមានរូប បដិមា សត្វព្រៃ ផ្ទះបុរាណខ្មែរ។ ការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងអំពី តួនាទីរបស់សាមន្ទីររួមជាមួយការដាក់តាំងបង្ហាញវត្ថុសិល្បៈ សារៈសំខាន់ព្រៃឈើដល់បរិស្ថាននិងការអភិវឌ្ឍសហគមន៍ ការគ្រប់គ្រងសំរាម និងគុណតម្លៃនៃសួនបំណិនជីវិតដល់សន្តិសុខស្បៀង និងប្រាក់ចំណូលក្នុងគ្រួសារ។

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់សភាពការណ៍ដែលកំពុងវិវត្ត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងទៀតថា ជាលក្ខខណ្ឌធម្មជាតិ ស្ត្រីបានកើតមកជាមួយនូវកម្លាំងរូបវន្តខ្សោយជាងបុរស ព្រមទាំងការទទួលខុសត្រូវផ្នែកគ្រួសារខ្លាំងជាងបុរស រួមជាមួយក្រឹត្យក្រមសង្គមមួយចំនួន ដែលជាបុព្វហេតុចម្បងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លំហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែក Gender វិសមភាពការងារ អំពើហឹង្សា ការជួញដូរ ការកេងប្រវ័ញ្ចនិងអយុត្តិធម៌ក្នុងសង្គមជាដើម។ សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ឱកាសនិងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា…

  • នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយលោកស្រី Gabrielle ISAAK មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយអាស៊ាន នៃក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសនូវែលហ្សឺឡង់ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងទស្សនកិច្ចទីតាំងអនុវត្តគម្រោង«គ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច»។ គម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលនូវែលហ្សឺឡង់នេះ ផ្តោតជាសំខាន់លើការជួសជុលប្រឡាយនិងទំនប់បុរាណ សាងសង់ទ្វារទឹក តាមដានកម្រិតទឹកក្រោមដីដោយស្វ័យប្រវត្តិ លើកកម្ពស់ជីវភាពប្រជាជនតាមរយៈកសិកម្ម ស្ថានីយបណ្ដុះកូនឈើ និងជីធម្មជាតិ ការចូលរួមរបស់ព្រះសង្ឃសម្រាប់បេតិកភណ្ឌជាដើម៕ រូបភាព÷ ហាប់ គឹមអាន/នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ