លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម យឹម ឆៃលី ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនឯកឧត្ដម ជា សុផារ៉ា ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងខួបលេីកទី១១ព្រះវស្សា នៃការយាងសោយទិវង្គតរបស់ព្រះអង្គ។ ក្នុងពិធីនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណ:ប្រតិភូក្រសួង បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន៕
សូមថ្វាយមហាព្រះរាជកុសលខួបទី១១ ការយាងសោយទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារនិងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ!
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣៤ម៉ែត្រ នៅរោងទងទី១ផ្នែកឦសានប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ចំពោះការជួសជុល ក្រុមការងារមានការលំបាកយ៉ាងខ្លាំង ដោយសារថ្មមានការបែកបាក់ច្រើន ហើយផ្នែកខ្លះនៃចម្លាក់ត្រូវបាត់បង់ តម្រូវឱ្យអ្នកជំនាញស្វែងរកយកដាក់តាមទីតាំងដើមវិញ។ ការងារជួសជុលដែលចាប់ផ្តើមពីខែកក្កដាមកនោះ ពេលនេះសម្រេចបានជាង៨០ភាគរយ ហើយការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ខាងមុខ។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រាសាទនេះសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២ ដើម្បីឧទិ្ទសដល់ព្រះនារាយណ៍៕
នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បានដាំកូនឈើសរុប ១៩០០ដើមនៅខាងត្បូងកសិន្ធុអង្គរវត្ត។ មានប្រសាសន៍នាពិធីនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់វិស័យបេតិកភណ្ឌ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកជំទាវបន្ថែមថា កាយវិការរបស់វិស័យឯកជនក្នុងការចូលរួមជាមួយរដ្ឋនៅពេលនេះ ជាកាយវិការដ៏ល្អ ឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញ ជាផ្នែកមួយដ៏សំខាន់សម្រាប់កិច្ច ការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការងារមួយនេះ ធ្វើយ៉ាងណាដើម្បីបរិស្ថានតំបន់រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានលើកឡើងថា ធនាគារ CIMB ជាធនាគារដែលលេចធ្លោលើសកម្មភាពសង្គម ពិសេសលើវិស័យបរិស្ថាន។ លោកបន្ថែមថា ក្រៅពីដើម្បីទទួលបានប្រាក់ចំណេញ ក្នុងនោះធនាគារក៏មានគោលការណ៍រួមចំណែកជួយបញ្ហាបរិស្ថាន និងសង្គមផងដែរ ហើយកន្លងមកស្ថាប័ននេះធ្លាប់បានជួយសង្គមទាំងការងារបរិស្ថាន អប់រំ កីឡា និងសុខាភិបាល។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលធនាគារ CIMB បានចូលរួមដាំដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ…
ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្របានមួយចំនួន ហើយកែលម្អផ្លូវផង ងាយស្រួលភ្ញៀវទេសចរអាចឆ្លងកាត់ និងមានសុវត្ថិភាព។ លោក កុយ ភិរុណ ដែលខំស្កាត់មកតាំងពីខេត្តកំពត មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។ ខ្លោងទ្វារតាកាវមិនត្រឹមតែជាកេរដំណែលរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។ ក្រៅតែពីការថតរូប ទេសចរចំណាយពេល ចំណាយអារម្មណ៍ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួលបានអារម្មណ៍ស្រស់ស្រាយទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះអាទិត្យរៀបអស្តង្គត បូកជាមួយស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតា ដែលនេះជាការចងចាំដ៏ល្អ និងមានក្តីសុខផ្លូវចិត្ត។ ចំណែក លោក វណ្ណី ពិសិដ្ឋ មកពីភ្នំពេញ ក៏បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ពេលរូបលោក ឃើញខ្លោងទ្វារតាកាវ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់នេះ មានភាពរឹងមាំ និងស្រស់ស្អាតខ្លាំងណាស់ ហើយលោកក៏មិនធ្លាប់បានឃើញ ឬស្គាល់ពីមុនសោះឡើយ។ លោក ពិសិដ្ឋ សរសើរថា នេះជាមោទនភាពរបស់ខ្មែរសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់។ លោក វណ្ណី ពិសិដ្ឋ ចង់ឱ្យភ្ញៀវទេសចរគ្រប់រូបបានទៅទស្សនាទីនេះ ព្រមទាំងថតរូបភាពស្អាតៗ…
————————————- ព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង ។ នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៤ អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និងនៅទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៤ ឆ្នាំមុន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បួងសួងសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ…