Catégorie : ព័ត៌មាន


  • ជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្ម គឺជាការងារយ៉ាងច្បាស់លាស់មួយផ្សេងទៀត ក្នុងចំណោមជំនាញជាច្រើនដែលកំពុងតែធ្វើជាប្រចាំថ្ងៃ ក្នុងការជួយថែទាំ ជួសជុល និងការពារប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ អ្នកជំនាញវ័យក្មេងម្នាក់គឺ លោក សៅ រតនៈ ដែលកំពុងបំពេញការងារជួសជុលថ្មចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ បានចាត់ទុកថាជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្មនេះ គឺទាមទារការអត់ធ្មត់យកចិត្តទុកដាក់ខ្ពស់បំផុត ប្រសិនបើគ្មានការអត់ធ្មត់ គឺវាមិនត្រឹមតែមិនអាចអភិរក្ស និងជួសជុលថ្មបុរាណដែលខូចខាតបានទេ ហើយវាប្រែក្លាយទៅជាការបំផ្លាញថ្ម ឬរូបចម្លាក់បុរាណនោះទៅវិញ។ លោក សៅ រតនៈ អាយុ២៩ឆ្នាំ ជាអតីតសិក្ខាកាមដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញអភិរក្សថ្ម» ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ ចាប់ពីឆ្នាំ២០១៣ ដល់២០១៥ ហើយមានដើមកំណើតជាអ្នកសៀមរាប មានប្រសាសន៍ថា ការងារអភិរក្ស និងជួសជុល ព្យាបាលថ្ម ជួបនូវការលំបាកជាច្រើន ទាំងការផ្គុំថ្ម ការព្យាបាលថ្ម ការលាងសម្អាតថ្ម ព្រោះថ្មខ្លះមានការពុកផុយលើក្បាច់ ដោយវាទាមទារឱ្យចិត្តទុកដាក់ខ្លាំង។ ប្រសិនបើសម្អាតមិនត្រឹមត្រូវ គឺវាអាចធ្វើឱ្យបាត់បង់នូវក្បូរក្បាច់ដើម ហើយបានប្រែក្លាយទៅជាបំផ្លាញរបស់ទាំងនោះទៅវិញ។ បន្ថែមលើនេះ នៅតាមការដ្ឋានជួសជុលប្រាសាទនានា ទីតាំងខ្លះមានភាពតូចបង្អៀតមិនអាចឱ្យយកឧបករណ៍ទៅជាជំនួយបានឡើយ ពិសេស ការលើកដាក់ថ្មធ្ងន់ៗ។ ដូច្នេះ ការអត់ធ្មត់ និងការយកចិត្តទុកដាក់បានជាលទ្ធផលយ៉ាងល្អប្រសើរ…

  • ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីទស្សនាស្វែងយល់ពីសារមន្ទីរដែលមានតាំងពិព័រណ៍បង្ហាញពីកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យយុគសំរិទ្ធ និងយុគដែក ពុទ្ធបដិមា រួមទាំងវត្ថុសិល្បៈផ្សេងកម្រៗជាច្រើនទៀត ដែលបានពីកំណាយស្រាវជ្រាវនៅក្នុងរមណីយដ្ឋានអង្គរ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនសារមន្ទីរ ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ ក្រៅពីទស្សនានៅតាមសាលពិព័រណ៍នីមួយៗ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បាននិមន្តទស្សនារោងជាងជួសជុលលោហៈ ដែលមានវត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធស្ថិតក្នុងសតវត្សរ៍ទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសម្អាត និងអភិរក្ស។ ក្រោយពីបាននិមន្តទស្សនា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បានសម្តែងនូវទឹកព្រះទ័យរីករាយ និងកោតសរសើរចំពោះការរៀបចំបានស្អាត សមស្របតាមបច្ចេកទេស តម្កល់នូវវត្ថុសិល្បៈដ៏មានតម្លៃ។ នេះជាលើកទីមួយ ក្នុងការនមន្តទស្សនានៅទីនេះ ព្រះអង្គ ក៏មានបំណងនឹងជួយផ្សព្វផ្សាយដល់ព្រះសង្ឃដទៃទៀត ក៏ដូចជា ពុទ្ធបរិស័ទដែលបានមកលេងខេត្តសៀមរាប សូមកុំរំលងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលជាសារមន្ទីរបុរាណវិទ្យាបែបព្រះពុទ្ធសាសនាដំបូងគេនៅក្នុងខេត្តសៀមរាប៕ អត្ថបទ:…

  • ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។ ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។ លោក ឡុង ណារី ទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។ បន្ទាប់មក ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។ សូមបញ្ជាក់ថា…

  • ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្ត​ដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រក​ខាងមុខ​ប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរមរាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិលេយ្យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេពប្រណម្យ។ តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយ​នៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។ ក្រុមការងាររៀបចំខ្សែទស្សនាតាមប្រាសាទ កញ្ញា ឡាយ ស្រីពេញ បញ្ជាក់ថា ការរៀបចំនេះមាន​សារសំខាន់ណាស់​ ក្នុងន័យលើកតម្លៃប្រាសាទ ពន្យារពេលការទស្សនារបស់ភ្ញៀវ ការគ្រប់គ្រងលំហូរភ្ញៀវកុំឱ្យមានការកកស្ទះ សុវត្ថិភាពទេសចរនិងប្រាសាទ…

  • ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេលដែលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។ កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង១ឆ្នាំមកហើយ។ ស្ថាប័ន GIZ អាល្លឺម៉ងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣។ បច្ចុប្បន្ននេះ ក្រុមសិក្ខាកាមបានសិក្សាដល់កម្មវិធីទី៧ហើយ។ ស្ថាប័ន GIZ អាល្លឺម៉ង់រំពឹងថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២អាចនឹងបញ្ចប់ ហើយនៅពេលអនាគតខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណបានកើនឡើងមួយចំនួនថែមទៀត។ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក រីក រ៉េត ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ ដែលមានរយៈពេលជាង២ឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ជាមួយនិងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។ លោក រីក…

  • ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ មានកិត្តិយស សូមជម្រាបជូនដំណឹង សិល្បករ-សិល្បការិនី និងសាធារណជន ដែលមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង​ ចង់ចូលរួមប្រឡងប្រជែងក្នុងមហោស្រពនេះ​ សូមអាននូវសេចក្តីជូនដំណឹងខាងក្រោមដើម្បីស្វែងយល់ព័ត៌មានលម្អិត។ សូមទាញយកពាក្យស្នើសុំចូលរួមប្រឡងតាមតំណភ្ជាប់ខាងក្រោម។ https://drive.google.com/…/1Fz40H2WcKsqp2DZ1cV5…/view…

  • នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។ លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន២កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន២កេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤ បដិមាព្រះពុទ្ធចំនួន០១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន០១ មកពីប្រាសាទព្រៃមន្ទីរ។ លោក…

  • នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១០ សរុបចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានសិក្សាអំពីមូលដ្ឋានគ្រឹះស្តីពី៖ ការអប់រំបេតិកភណ្ឌរួចមក។ លោក ប្រន ប្រេន នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ក្នុងឱកាសដឹកនាំសិស្សានុសិស្សចូលមកទស្សនកិច្ចសិក្សាបានឱ្យដឹងថា លោកគ្រូពិតជាសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយអាជ្ញាធរជាតិអប្សរាបានបណ្តុះបណ្តាលសិស្សនៅសាលារៀនលោកគ្រូ អំពីកម្មវិធីអប់រំបេតិកភណ្ឌ។ ជាក់ស្តែងកម្មវិធីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាពេលនេះ គឺជាលើកទីមួយ សម្រាប់លោកគ្រូ និងសិស្សានុសិស្ស។ ក្រោយពេលបានឃើញការរក្សាទុកបុរាណវត្ថុមានតម្លៃមិនអាចកាត់ថ្លៃជាច្រើនរាប់រយប្រភេទ លោកគ្រូ បានកោតសសើរអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងថែរក្សាមរតកទាំងនេះ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់ អំពីមរតកវប្បធម៌របស់ជាតិខ្លួន។ យុវតី យាន យ៉ាន់ សិស្សថ្នាក់ទី១០Bនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការសិក្សាកម្មវិធីអប់រំបេតិកភណ្ឌដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះថាប្អូនគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផ្ទាល់តែម្តង។ ក្រោយពេលសិក្សាចប់ ប្អូនទទួលបានចំណេះដឹងអំពីការចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌ ជាពិសេសក្រោយបានចូលមកទស្សនានៅសារមន្ទីរ ធ្វើឱ្យប្អូនបានដឹងកាន់តែច្បាស់ អំពីជីវភាពរស់នៅរបស់បុព្វបុរសនាសម័យបុរាណ។ ។ យុវតី យាន…

  • ឆ្នាំ២០២៣នេះគឺជាឆ្នាំគម្រប់ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្កើនមិត្តភាពយ៉ាងពិសេស និងយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន។ ជាកិត្តិយសសម្រាប់ប្រតិភូសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា គឺបាននាំយកផ្ទាំងទស្សនីយភាពរបាំអប្សរា របាំសុវណ្ណមច្ឆា របាំមណីមេខាលា និងរបាំផ្លិត សម្តែងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាភ្ញៀវកិត្តិយសនៅសណ្ឋាគារ Legendale នៃរដ្ឋធានីប៉េកាំង នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានការសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៣០០នាក់៕ អត្ថបទនិងរូបភាព:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន