នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារសហការជាមួយរដ្ឋបាលខេត្តព្រះវិហាររៀបចំកម្មវិធីជិះកង់ដើម្បីលើកកម្ពស់បេតិកភណ្ឌជាតិ និងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីរដ្ឋបាលថ្នាក់ស្រុក ឃុំ ភូមិ និងសមាសភាព ស ស យ ក សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីអបអរសាទរនៃការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃ ខាងមុខនេះ។
លិខិតរំលែកមរណទុក្ខ ជូនចំពោះលោកជំទាវ នុត សូភី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្ដម នុត ណារ៉ាង អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទីយប់ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។
នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ គោលបំណងជំនួបពិភាក្សានេះ គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ៕
លិខិតគោរពជូនពរ និងអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្ដមបណ្ឌិត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិតសភាកម្ពុជា ជា កិត្តិទេសាភិបាលបណ្ឌិត។
អាជ្ញាធរជាតិព្រះវិហារបានជួសជុលវង់ទស្សនាចម្ងាយ៨២០០ម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរចូលមើលប្រាសាទនានា និងគយគន់ទេសភាពធម្មជាតិក្នុងរមណីយដ្ឋាននេះដោយក្តីរីករាយ។ សូមជូនពរភ្លៀវដែលមកទស្សនារមណីយដ្ឋានប្រាសាទកោះកេរធ្វេីដំណេីរប្រកបដោយសុវត្ថិភាព។
មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរ មានរូបរាង។ ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។ ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំង ឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។ ក្រោយការងារជួសជុលរួចរាល់…
លិខិតអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៦ (The 56th ASEAN Day Celebration)។ ពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងថា លោកជំទាវពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានស្វាគមន៍ចំពោះការចូលរួមអបអរសាទរទិវាអាស៊ានលើកទី៥៦។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថ្លែងថា «អាស៊ាន គឺជាសក្តានុពលដ៏អស្ចារ្យនៃវប្បធម៌ ភាសា និងប្រពៃណី ហើយការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់តំបន់របស់យើង គឺជាការរួបរួមគ្នារបស់យើង»។ លោកជំទាវណ្ឌិតសភាចារ្យ បានថ្លែងទៀតថា យើងរួមគ្នាបង្កើតសហគមន៍រឹងមាំ និងធន់ ដែលត្រូវបានដឹកនាំដោយគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា។ ក្នុងក្របខណ្ឌដ៏ទូលំទូលាយ និងប្រកបដោយចក្ខុវិស័យសម្រាប់អនាគតរបស់យើង៖ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ គឺបង្ហាញពីសេចក្តីប្រាថ្នារបស់យើងក្នុងការសម្រេចបាននូវសហគមន៍នយោបាយស្អិតរមួត សមាហរណកម្មសេដ្ឋកិច្ច និងសង្គមដែលមានទំនួលខុសត្រូវ ដោយផ្តោតលើប្រជាជន។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីសារៈសំខាន់នៃវប្បធម៌ដែលជាធាតុសំខាន់នៃអត្តសញ្ញាណ និងសហគមន៍អាស៊ានរបស់យើង។ វប្បធម៌មិនត្រឹមតែជាប្រភពនៃមោទនភាព និងសេចក្តីរីករាយសម្រាប់ប្រជាជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញនៃទំនាក់ទំនងសង្គម…
នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឲ្យលោកជំទាវ LU JING សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសាធារណរដ្ឋប្រជាមាននិតចិន ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជាចិន ឆ្នាំ២០២៣។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងថា ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ មានតាំងពីសម័យកាលយូរលង់មកហើយ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ។ ទន្ទឹមនេះ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្តែង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចវប្បធម៌ រៀបចំសកម្មភាពសិល្បៈ និងវប្បធម៌នានា ដូចជាការសម្តែងសិល្បៈ…
នារសៀលទី៧ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend សាខា Olympia មានរៀបចំកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Lu Jing សមាជិកាអចិន្រ្តៃយ៍គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ចូលរួមក្នុងឱកាសនេះ មានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថាទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណ:ប្រតិភូចិនដែលអញ្ជើញមកចូលរួមកម្មវិធីសប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជាចិន នាពេលនេះ។ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ គឺជាការរួមចំណែក ដ៏សំខាន់ មួយ ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅ ស្រប ពេល ដែល ប្រទេស យើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនង ការទូត នាឆ្នាំ២០២៣នេះ។