Catégorie : ព័ត៌មាន


  • ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា​ នៃ អគ្គនាយកដ្ឋានបេតិកភណ្ឌ​ ដឹកនាំដោយលោក ណៃ សុភាបានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ក្នុងភូមិសាស្រ្តឃុំបារាយណ៍​ បានបង្ហាញក្ដីសោមនស្សរីករាយ​ និងថ្លែងអំណរគុណ​ ដល់ក្រុមការងារ ចំពោះការងារដ៏ប្រពៃ​ និងមានសារៈសំខាន់​នេះ​ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយ​ទាំងអស់ច្បាស់ជាងមុន​ មានការងាយស្រួលក្នុងការគ្រប់គ្រង​ ល្បាតនិងថែរក្សា​ ជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ​ អាជ្ញាធរមូលដ្ឋានបានសន្យានឹងចូលរួមថែរក្សាការពារ​ ទប់ស្កាត់ការពារលួចជីក​ ឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបាន​ ចាប់ពីពេលនេះតទៅ។

  • ចាប់ពីថ្ងៃសុក្រ ២កើត រហូតដល់ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលអ្នកជំនាញការជាតិ ចំនួន ពីររូប ដើម្បីប្រជុំពិភាក្សាជាមួយ សហគមន៍មូលដ្ឋាន ព្រះសង្ឃ អាជ្ញាធរដែនដី នាយកសាលា អង្គភាពពាក់ព័ន្ធថ្នាក់ស្រុក និងមន្ទីរពាក់ព័ន្ធសំខាន់ៗថ្នាក់ខេត្តដូចជា មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរបរិស្ថាន ដើម្បីទទួលបានធាតុចូលសម្រាប់ រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍១០ឆ្នាំ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ ការប្រជុំពិភាក្សានេះបានក្តោបលើចំណុចជាច្រើន ក្នុងនោះមានចំណុចសំខាន់ៗដូចជា ចក្ខុវិស័យរបស់ភាគីពាក់ព័ន្ធលើការអភិវឌ្ឍវិស័យទេសចរណ៍ ផែនការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន ស្រុក និងខេត្ត ទំនៀមទម្លាប់ប្រពៃណី និងមុខរបរសហគមន៍មូលដ្ឋាន គោលដៅទេសចរណ៍សក្តានុពលក្នុងស្រុកជាំក្សាន្ត ខ្សែទស្សនាចរ សេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ។ ការប្រជុំពិភាក្សានេះ បានរៀបចំ ក្រោយពេលចុះសិក្សាស្វែងយល់គោលដៅទេសចរណ៍ក្នុងស្រុកជាំក្សាន្តដែលបានធ្វើកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

  • នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃ ប្រទេសណ័រវេស ក្នុងឱកាសដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ចំនួន៩០នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃ​បរិស្ថាន និងបង្កើតភាពបៃតង​ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ​កែលម្អ​តំបន់ពុំមាន​របៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់​ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រម ទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល​ចេញទៅរស់នៅ​តំបន់​រុនតាឯក និងពាក់ស្នែង៕ អត្ថបទ៖ នាង សំណាង រូបភាព៖ យី សុថា

  • សេចក្តីជូនដំណឹង ស្តីពី ការផ្អាកប្រើប្រាស់​សាលសន្និសីទចតុម្មុខ។

  • ប្រកាសស្តីពីការតែងតាំងមន្ត្រីខុទ្ទកាល័យលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

  • នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិក សរុបចំនួន ១០០នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញចំនួន៣សំខាន់ៗ ពីវាគ្មិនដែលជាមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ទី១ បទបង្ហាញស្តីពី សម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស។ ទី២ បទបង្ហាញស្តីពី ការរួមចំណែករបស់នាយកដ្ឋានគ្រប់គ្រងដីធ្លីបេតិកភណ្ឌក្រុង និងសហគមន៍ ក្នុងដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ទី៣ បទបង្ហាញស្តីពី ប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងការជួសជុល។ បន្ថែមពីលើនេះ ក៏មានសំណួរ- ចម្លើយ និងមតិសំណូមពរផ្សេងៗ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។ សូមរំឮកថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ ដល់មន្រ្តី-បុគ្គលិកគ្រប់រូបដើម្បីការចូលរួមអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕ អត្ថបទ៖ យី សុថា រូបភាព៖…

  • ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។ លោកឱ្យដឹងទៀតថា ចាប់តាំងតែពីដើមខែកក្កដា មក ក្រុមការងារបានរុះរើបង្កាន់ដៃ និងក្បាលនាគនៅទីនោះជាបណ្ដោះអាសន្ន ក្រោយពីមានការឯកភាពពីអ្នកជំនាញការអាដហុក ហើយចាប់ពីដើមខែសីហានេះ ក្រុមការងារក៏បានចាប់ផ្ដើមរុះរើផ្ទាំងថ្ម ខឿនរបស់បង្កាន់ដៃនាគទីនោះដើម្បីរើថ្មក្រៀកចេញហើយសម្អាតកម្ទេចដីរួចដាក់ចូលទីតាំងដើមវិញ។ ក្រុមអ្នកជួសជុលឱ្យដឹងថា ក្នុងការងារជួយសង្គ្រោះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនោះ គឺគេធ្វើការងារជាច្រើនទៅតាមបច្ចេកទេសដូចជា ត្រូវដកជាតិអំបិលចេញពីថ្មនៅតាមកន្លែងខ្លះ រីឯខ្លួននាគដែលបាក់បែក គឺត្រូវប្រើបច្ចេកទេសតភ្ជាប់និងផ្គុំថ្មឡើងវិញ ហើយត្រង់កន្លែងណាដែលបាត់បង់គឺត្រូវឆ្លាក់ថ្មថ្មីមកដាក់ជំនួស។ ចំណែកឯ ជើងទម្រនាគដែលបាក់បែក ក៏ត្រូវពង្រឹងឡើងវិញ ដើម្បីប្រែក្លាយពីហានិភ័យឱ្យទៅជាសុវត្ថិភាព។ បុរាណវិទូលោក សយ សុភារិន្ទ មានប្រសាសន៍ថាដើម្បីជួសជុលនិងជួយសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងកើតរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រនោះឱ្យរឹងមាំឡើងវិញ គឺក្រុមការងារអាចនឹងចំណាយពេលប្រហែល៣ខែ។ បុរាណវិទូដដែលឱ្យដឹងទៀតថា បច្ចុប្បន្ននេះ គឺមានបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាច្រើនកន្លែងកំពុងស្ថិតក្នុងហានិភ័យ ប៉ុន្តែពេលនេះ ក្រុមការងារបានចាប់ផ្ដើមជួសជុលគ្រឹះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រមួយសិន បន្ទាប់ពីបញ្ចប់ជួសជុលបង្កាន់ដៃនាគនេះ គឺក្រុមការងារនឹងចាប់ផ្ដើមជួយសង្គ្រោះបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាបន្តបន្ទាប់ទៀត៕ អត្ថបទ៖…

  • សេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរយានជំនះគ្រប់ប្រភេទ នៅកំណាត់ផ្លូវចាប់ពីផ្លូវបំបែកវិថីព្រះនរោត្តមសីហមុនី រហូតដល់កែងកសិន្ទុប្រាសាទអង្គរទិសនិរតី

  • យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរប្រកបដោយក្តីមោទន: ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និង ក្នុងឱកាសដ៏វិសេសវិសាល ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណកែវទាំងបីនៃព្រះរតនត្រ័យប្រទានសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត សូមឱ្យមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លា ប្រាជ្ញាវាងវៃ កម្លាំងពលំមាំមួន សម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនជានិរន្ត ។

  • នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន មានរៀបចំពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ដែលបានធ្វើឱ្យផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ចេញជាផ្លូវការ ក្នុងអនុក្រឹត្យលេខៈ១០៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ សបញ្ជាក់ឱ្យឃើញថាក្រសួងទាំង២ យកចិត្តទុកដាក់ សហការគ្នា ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដោយឈរលើប្រយោជន៍ជាតិជាធំ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថាអនុក្រឹត្យលេខៈ១០៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើផែនទីកំណត់ទៅតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុងតំបន់ ការពារធម្មជាតិ មានគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌឱ្យបានគង់វង្ស ព្រមទាំងផ្តល់ជាមូលដ្ឋានសម្រាប់គោលដៅទេសចរណ៍មូលដ្ឋាន ក៏ដូចជាសារធារណជន…