អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសាកលវិទ្យាល័យហាវ៉ៃនិង Flinders University ដោយប្រើឧបករណ៍ វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថាមានឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។ បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ទួលនេះសន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិច របស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ១២៣ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថាមានទួលឡដុតកុលាលភាន៍មានចំនួន២៥ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីនេះជាអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយក អំបែងភាជន៍យកទៅសិក្សាតែប៉ុណ្ណោះ។ ទើបតែកាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវនៃ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះ ចំនួនពីរ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ? យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បានបញ្ជាក់ថាទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។ក្រុមអ្នកស្រាវជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ហើយថ្មីៗនេះ អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើ…
អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាលាខេត្តព្រះវិហារ និងក្រុមការងារ Run With Sai រៀបចំព្រឹត្តការណ៍កីឡា រត់ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៣) ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម យ៉ុង គឹមហ៊ាន តំណាង ឯកឧត្តម គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារ Run With Sai ដែលដឹកនាំដោយលោក អ៊ួន បឋម (សាយ) ជាស្ថាបនិកក្នុងការរៀបចំព្រឹត្តការណ៍ Preah Vihear Temple Run ឃុំស្រអែម…
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវគម្រោងផ្ទះខ្មែរនៅតំបន់ប្រាសាទបាសែត ខេត្តបាត់ដំបង ដែលសហការរៀបចំ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យអូរីហ្គិន ដោយមានការចូលរួមពីលោកស្រីបណ្ឌិត អាលីសាន់ ខាតធើ សហប្រធានគម្រោង ព្រះចៅអធិការវត្តប្រាសាទបាសែត ឯកឧត្តមប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ប្រាសាទបាសែតសរុបចំនួន១២៨នាក់។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលកំណាយស្រាវជ្រាវគម្រោង “ផ្ទះខ្មែរ” ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ជូនទៅដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ប្រាសាទបាសែត ឲ្យបានយល់ដឹង និងឈ្វែងយល់នូវរបកគំហើញដែលក្រុមការងារជំនាញបានស្រាវជ្រាវរកឃើញ ដោយមានការដាក់តាំងបង្ហាញនូវវត្ថុសិល្បៈដែលបានរកឃើញពីកំណាយ និងទស្សនារណ្តៅកំណាយ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋលេខាធិការក៏បានមានមតិសំណេះសំណាល និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ឱ្យយល់កាន់តែច្បាស់នូវគុណតម្លៃនៃការងារស្រាវជ្រាវ ជាពិសេសគុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ សម្រាប់ប្រជាជាតិទាំងមូល…
នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្វពិធីអបអរសាទរខួបទី ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ អភិបាលខេត្តព្រះវិហារ, តំណាងព្រះបរមរាជវាំង, តំណាងអង្គការយូណេស្កូ, បណ្តាអង្គទូតឥណ្ឌា អាមេរិក ចិន ជប៉ុន បារាំង ដែលជាសមាជិក (ICC PREAH VIHEAR), អាជ្ញាធរជាតិអប្សរា, មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ សរុបប្រមាណជាង១២០០នាក់។ ថ្លែងក្នុងឱកាសអបអរសាទេនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍រំលឹកពីអតីតកាល កាលពី១៥ឆ្នាំមុន ដែលជាការចងចាំជាប្រវត្តិសាស្រ្តរបស់ជាតិខ្មែរ ដែលអង្គការយូណេស្កូ បានសម្រេចដាក់បញ្ជូលប្រាសាទព្រះវិហាររបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។លោកជំទាវបណ្ឌិតសភាចារ្យបានបន្ថែមថា…
នាថ្ងៃសៅរ៍ ០៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការអាជ្ញាធរជាតិសំបូរព្រៃគុកបានប្រារព្ធពិធីអបអរសាទរខួប៦ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុក ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រុមប្រឹក្សាភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងទាំងអស់នៅតំបន់សំបូរព្រៃគុក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ៦០០នាក់។
លិខិតរំលែកទុក្ខ ជូនចំពោះឯកឧត្ដម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ២រោច ខែបឋមសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង៥០នាទីព្រឹក ដោយរោគាពាធ។ ពិធីបុណ្យសពប្រារព្ធ នៅបូរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៣ ផ្លូវD០៦ គម្រោងអេកូ ឌែលតា https://maps.app.goo.gl/2aM1Pee1vnkMrfP49?g_st=it
រសៀលថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៤កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី គឺការបាត់បង់ភរិយា ម្ដាយ ជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងគឺជាការបាត់បង់នូវព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលេីវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រេីវិស័យសិល្បៈវប្បធម៌ ដែលជាគំរូវីរភាព និងជាគុណបំណាច់របស់លោកជំទាវចំពោះបុព្វហេតុបម្រេីជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខដ៌សែនក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារ នៃសព…
កាលពីពេលថ្មីៗនេះ អតីតប្រធានាធិបតីស្រីលង្កា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញធ្វើទស្សនកិច្ចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងការងារអភិរក្សប្រកបដោយចីរភាព នៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕
នៅថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានបន្តសហការជាមួយក្រុមហ៊ុនMinebea (Cambodia) Co., Ltd. និងសាលាអន្តរជាតិ WESTGATE ខេត្តសៀមរាប ដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៧០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ